ក្ដីសង្ឃឹមមានកាន់តែច្រើន! ក្រុមហ៊ុនមួយទៀតបានបង្ហាញថា វ៉ាក់សាំងរបស់ខ្លួន ក៏មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណា ជិត៩៥ភាគរយ

//s9.kh1.co/75/75aeec37b62fe7f2396d7453366697f962203336.jpg
បច្ចេកវិទ្យា

 ១៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ការសាកល្បងនេះត្រូវបានចូលរួមដោយមនុស្សចំនួន ៣០,០០០នាក់ ក្នុងសហរដ្ឋអាមេរិក។

អាមេរិក៖ ទិន្នន័យដំបូងពីក្រុមហ៊ុនបច្ចេកវិទ្យាខាងជីវសាស្ត្រអាមេរិក Moderna បានបង្ហាញថា វ៉ាក់សាំងថ្មីដែលការពារប្រឆាំងនឹងជំងឺកូវីដ-១៩ មានប្រសិទ្ធភាពជិត៩៥ភាគរយ។ លទ្ធផលទទួលបានមានភាពស្រដៀងគ្នាជាមួយក្រុមហ៊ុនឱសថ Pfizer ដែលបន្ថែមទំនុកចិត្តកាន់តែខ្លាំងឡើង ថាវ៉ាក់សាំងអាចជួយបញ្ចប់ការរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនទាំងពីរបានប្រើវិធីសាស្ត្រច្នៃប្រឌិតខ្ពស់ និងពិសោធន៍ដើម្បីរចនាវ៉ាក់សាំងរបស់ពួកគេ។ ក្រុមហ៊ុន Moderna បាននិយាយថា វាជាថ្ងៃដ៏អស្ចារ្យ ហើយពួកគេគ្រោងនឹងស្នើសុំការយល់ព្រម ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះ នៅក្នុងសប្ដាហ៍ខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាទិន្នន័យដំបូង ហើយសំណួរសំខាន់ៗនៅតែមិនទាន់មានចម្លើយ។

អ្នកស្រាវជ្រាវនៅក្រុមហ៊ុន  Moderna ប្រើបច្ចេកវិទ្យាផលិតវ៉ាក់សាំងបានរហ័ស
អ្នកស្រាវជ្រាវនៅក្រុមហ៊ុន  Moderna ប្រើបច្ចេកវិទ្យាផលិតវ៉ាក់សាំងបានរហ័ស

ការសាកល្បងនេះត្រូវបានចូលរួមដោយមនុស្សចំនួន ៣០,០០០នាក់ ក្នុងសហរដ្ឋអាមេរិក ដោយពាក់កណ្ដាលត្រូវបានចាក់វ៉ាក់សាំងចំនួនពីរដូស នៅក្នុងរយៈពេលបួនសប្ដាហ៍ដាច់ពីរគ្នា។ អ្នកនៅសល់ប៉ុន្មានត្រូវបានគេផ្ដល់ឲ្យវ៉ាក់សាំងមិនពិត។

លោក Tal Zaks ប្រធានផ្នែកវេជ្ជសាស្ត្រនៅក្រុមហ៊ុន Moderna បាននិយាយថា គួរឲ្យកត់សម្គាល់ចំពោះប្រសិទ្ធភាពទាំងមូល ហើយវាជាថ្ងៃដ៏អស្ចារ្យ។ រូបលោកបានបន្ថែមទៀតថា គាត់គិតថា គ្មាននរណាម្នាក់សង្ឃឹមថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព៩៤ភាគរយ ក្នុងការការពារជំងឺកូវីដ-១៩នោះទេ វាពិតជាការសម្រេចបានដ៏អស្ចារ្យមួយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T