ទើសមិនឈប់ រូបភាព Zhao Liying ឡើងស្អាតប៉ុណ្ណឹងហើយ នៅតែមានអ្នករិះគន់

//s9.kh1.co/92/92e9a60331e387f1d058bd190c4b23243b034af4.jpg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងលេចធ្លោ ដែលទទួលបានការសរសើរពីហ្វេនៗជាច្រើន ហើយ តែ តារាស្រី Zhao Liying នៅតែទទួលរងនូវការរិះគន់ពីមនុស្សមួយចំនួនទៀត

ចិន៖ ថ្មីៗនេះ យោងតាម ទំព័រ Sina បានរាយការណ៍ថា ទស្សនាវដ្តី L'Officiel ដ៏ល្បីល្បាញ បានចេញនូវកម្រងរូបភាពជាច្រើនសន្លឹក ពីតារាស្រី Zhao Liying ដែលបានថតទុកសម្រាប់គម្រប នៅខែធ្នូ ប៉ុន្តែភ្លាមៗនោះ ក៏មានមនុស្សជាច្រើន បានចែករំលែករូបភាពនាង ចំពោះការលេចចេញរូបរាងថ្មីរបស់តារាស្រីរូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ បណ្ដាទស្សនិកជនទាំងនោះ ពិតជាមានភាពភ្ញាក់ផ្អើល នឹងការបង្ហាញខ្លួនយ៉ាងស្រស់សោភា និងទទួលបានការសរសើរពីអ្នកលេងបណ្ដាញសង្គម ពីរូបសម្រស់ដ៏លេចធ្លោ ទាំងការតុបតែងមុខមាត់ និងឈុតសម្លៀកបំពាក់ដ៏ទាន់សម័យ ធ្វើឲ្យអ្នកគ្រប់ៗគ្នា ស្ទើរតែចំណាំមិនបាន។ 

យ៉ាងណាមិញ ក្រៅពីការសរសើរពីសំណាក់អ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមជាច្រើនហើយ ក៏មានមនុស្សមួយចំនួនទៀត បែរជាបានលើកឡើងពីការរិះគន់ ទៅលើរូបនាងទៅវិញ ដោយបានរៀបរាប់ថា នៅក្នុងរូបថតទាំងនេះ របស់នាង ពិតជាឆ្គងណាស់ ជាពិសេស នៅក្នុងរូបភាពមួយចំនួន នាងក៏បានបង្ហាញយ៉ាងច្បាស់ ពីសម្រស់អន់ថយរបស់នាងថែមទៀត ជាពិសេស សូម្បីតែផ្ទៃមុខរបស់នាង ក៏ត្រូវបានបាត់បង់សម្រស់ ដោយសារតែ ការកែសម្រួល ពី Photoshop ផងដែរ៕​

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T