សុភ័ក្រ កុសុម៉ា ​រំភើបខ្លាំង ពេលទទួលបានរូបគំនូរពីអ្នកគាំទ្រ

//s9.kh1.co/7d/7d9c068fc85dea35fd939d2eb1c9f55c8108c8bc.jpg
នារី

 ១៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រកញ្ញា សុភ័ក្រ កុសុម៉ា បានជូនរូបភាពមួយយ៉ាងស្រស់ស្អាត

ភ្នំពេញ៖ តារាស្រីរូបស្រស់សោភា សម្បុរស្រអែម គួរឲ្យស្រលាញ់ និងពោរពេញទៅដោយសមត្ថភាព ពហុជំនាញ  ​​​កញ្ញា សុភ័ក្រ កុសុម៉ា ជាមនុស្សដែលមានសមត្ថភាពសំបូរបែប ពូកែវោហាស័ព្ទ សម្លេងពីរោះ ពូកែកំប្លែង ថែមទាំងរួសរាយរាក់ទាក់ ទាំងអស់នេះជាចំណុចដែលធ្វើឲ្យ កញ្ញា សុភ័ក្រ កុសុម៉ា ទទួលបានប្រជាប្រិយភាពខ្លាំងនៅលើវិថីសិល្បៈ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែលនៅថ្ងៃទី១៦ វិចិ្ឆកា ២០២០  កញ្ញា សុភ័ក្រ កុសុម៉ា បានទទួលបង្ហោះនូវរូបគំនូរមួយសន្លឹក ដោយបានភ្ជាប់ជាមួយសារខ្លីថា៖ "អរគុណណាដែលបានស្រលាញ់ចូលចិត្ត ហើយគូរឡើងស្អាតជាងរូបពិតទៀត????"​ នៅលើគណនី INSTAGRAM  ផ្ទាល់ខ្លួនរបស់កញ្ញា​ដោយបានបង្ហាញនូវក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ពេលបានឃើញរូបគំនូរដែលអ្នកគាំទ្រគូសឲ្យបានស្អាត និងដូចជាកញ្ញាបែបនេះ។ ការបង្ហោះរូបនេះគឺនៅក្នុងន័យទុកជាការថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់កញ្ញា ដែលបានខិតខំគូសរូបមួយនេះជូនកញ្ញាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
រូបគំនូរដែលកញ្ញា សុភ័ក្រ កុសុម៉ា ទទួលបានពីអ្នកគាំទ្រ
រូបគំនូរដែលកញ្ញា សុភ័ក្រ កុសុម៉ា ទទួលបានពីអ្នកគាំទ្រ
សុភ័ក្រ កុសុម៉ា
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T