ហ្វីលីពីន៖ ក្មេងស្រីម្នាក់ មិនបញ្ចេញឈ្មោះ វ័យទើបតែ១៣ឆ្នាំប៉ុណ្ណោះ បានរៀបការជាមួយនឹងបុរសម្នាក់ឈ្មោះថា អាប់ដេឡឺហ្សីក វ័យ៤៨ឆ្នាំ និងក្លាយទៅជាប្រពន្ធទីប្រាំរបស់បុរសនេះផងដែរ។

ពិធីមង្គលការរវាងគូស្នេហ៍ខុសជំនាន់មួយគូនេះ បានប្រារព្ធធ្វើឡើងនៅផ្ទះរបស់ខាងប្រុស នៅទីប្រជុំជន Mamasapano ក្នុងខេត្ត Maguindanao ដែលភាគច្រើននៃប្រជាជនគឺជាជនជាតិម៉ូស្លីម។ ហើយខាងប្រុស ក៏បានអមដំណើរដោយភ្ញៀវជាច្រើន និងក្រុមតន្ត្រីវាយស្គរ ក្នុងពិធីដង្ហែរឆ្ពោះទៅកាន់ផ្ទះកូនក្រមុំផងដែរ។

ទន្ទឹមនឹងនេះ លោក អាប់ដេឡឺហ្សីក បានឲ្យដឹងដែរថា លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានក្មេងស្រីដ៏វ័យក្មេងជាភរិយា ហើយលោកនឹងផ្គត់ផ្គង់ប្រាក់ទៅលើការរៀនសូត្ររបស់នាង រហូតដល់ចប់ចុងចប់ដើម។

ចំណែកកូនក្រមុំវិញ បាននិយាយថា៖

សម្ដីកូនក្រមុំ

យ៉ាងណាមិញ លោក អាប់ដេឡឺហ្សីក មិនទាន់មានគម្រោងយកកូនជាមួយនឹងភរិយាថ្មីថ្មោងរបស់លោកឡើយ រហូតដល់នាងមានអាយុ២០ឆ្នាំ ដោយសព្វថ្ងៃនេះ នាងមានតួនាទីជួយមើលថែកូនប្រពន្ធមុនរបស់លោក ដែលមានអាយុស្មើនឹងនាងផងដែរ។ ហើយក្រោយពីរៀបការបានបីសប្ដាហ៍ លោកក៏បានសាងសង់ផ្ទះមួយ សម្រាប់រួមរស់ជាមួយនាងយ៉ាងមានសេចក្ដីសុខទៀតផង។

ជុំវិញការរៀបការខុសវ័យនេះ មិនខុសច្បាប់អ្វីឡើយ ដោយនៅតំបន់ខាងលើ ក្មេងប្រុសដែលជាជនជាតិម៉ូស្លីម អាចរៀបការចាប់ពីវ័យ១៥ឆ្នាំ ខណៈដែលក្មេងស្រី អាចរៀបការចាប់ពីពេលពេញវ័យតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

កូនក្រមុំវ័យក្មេង និងស្វាមីរបស់នាង
កូនក្រមុំវ័យក្មេង និងស្វាមីរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]