ប៉ុន្មានសន្លឹកពី Cris Horwang ធ្វើឱ្យហ្វេនៗមើលសឹងមិនចង់ស្គាល់

//s9.kh1.co/1e/1eaf26c952d5ed4eee156280b3d1b88e0a37fd81.jpg
នារី

 ១៧-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

​ប៉ុន្មានសន្លឹកពី Cris Horwang ធ្វើឱ្យហ្វេនៗមើលសឹងមិនស្គាល់

ថៃ៖ Cris Horwang គឺជាតារាសម្ដែងស្រីមួយរូបដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗនាពេលបច្ចុប្បន្ននេះ។ គួររំលឹកផងថា នាងគឺជាតារាស្រីមួយរូបដែលនិយមតែងខ្លួនបែបស៊ិចស៊ី ហាយសូរសុីវីល័យបែបយុវវ័យសម័យថ្មីដោយបូកផ្សំជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងនោះ រឹតតែធ្វើឱ្យប្រិយមិត្តបាក់ចិត្តលង់នឹងសម្រស់របស់នាងទ្វេដង។ មួយវិញទៀត នាងគឺជាតារាស្រីមួយរូបដែលពោរពេញដោយទេពកោសល្យដ៏បុិនប្រសប់របស់នាងមិនថាសម្ដែងភាពយន្តបុរាណឬសម័យនោះទេ ពោលគឺសាកសមឥតទាស់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើគិតមកដល់ពេលនេះនាងមានអាយុ៤០ឆ្នាំហើយ តែរូបសម្រស់ និងការតែងខ្លួនរបស់នាងមិនចាញ់យុវវ័យសម័យក្រោយនោះទេ។

តួយ៉ាងកាលពីពេលថ្មីៗនេះ តារាស្រីកម្ពស់១៧០សង់ទីម៉ែត្ររូបនេះបានតែងខ្លួនយ៉ាងទាក់ទាញខុសពីរាល់ដងដែលនាងនិយមតែងខ្លួនបែបសិចសុី ដោយងាកមកតែងខ្លួនបែបសាមញ្ញជាមួយនឹងសក់រួញប្រាស់ស្មា ខោពណ៌សត្រឹមក្បាលជង្គង់ ពាក់អាវកាក់ពណ៌កាហ្វេអមជាមួយនឹងអាវធំវែងបែបយុវវ័យដែលមើលទៅហាក់ដូចជាយុវវតី១៨ឆ្នាំអ៊ីចឹង។ ក្រោយពេលឃើញបែបនេះហើយ នាងក៏ត្រូវបានហ្វេនៗសរសើរមិនដាច់ពីមាត់ពីភាពបុិនប្រសប់តុបតែងខ្លួនប្លែក ដែលមិនធ្វើឱ្យហ្វេនៗធុញទ្រាន់នោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T