ក្រោយភរិយាជិតដល់ថ្ងៃសម្រាលកូនភ្លោះទាំងបី ជុំ ស៊ីថា បាននិយាយបែបនេះ....

//s9.kh1.co/12/126c202d33a974e69eb2a5d3927e43da2427f58c.jpg
នារី

 ១៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ជាក់ស្តែងមកទល់ថ្ងៃនេះ លោកក៏បានបង្ហោះនូវរូបភាពបង្ហាញរូបភាពផ្ទៃពោះរបស់ប្រពន្ធនិងកូនភ្លោះបីរូបនោះ ដោយភ្ជាប់នូវសារមួយដ៏មានសុភមង្គលថា៖ លោកទទួលបានកូនភ្លោះបីរូប(ប្រុស ២ ស្រី១)និងត្រៀម​រួចរាល់​ហើយ​សម្រាប់​ខែ​ក្រោយ​។

ភ្នំពេញ៖ ក្នុងពេលកន្លងមកនេះតារាសម្ដែងប្រុសដែលធ្លាប់មានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន លោក ជុំ ស៊ីថា មិនសូវជាបានឃើញចូលរួមសម្តែងនៅក្នុងខ្សែភាពយន្ត ឬការងារផ្សេងៗនៅក្នុងរង្វង់សិល្បៈនោះទេ ដោយឃើញលោកភាគច្រើនបានចំណាយពេលវេលា និងបំពេញតួនាទីជាស្វាមីដ៏ល្អនៅក្បែរប្រពន្ធកូនស្ទើរតែគ្រប់ពេលវេលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែកន្លងមកនេះលោកបានបង្ហាញពីដំណឹងដ៏រំភើបដែលភរិយារបស់លោកកំពុងពពោះ ដែលទទួលបានកូនភ្លោះដល់ទៅ៣ រូបនៅក្នុងផ្ទៃ។ គ្រាន់តែបង្ហាញរូបភាពបែបនេះបានធ្វើឲ្យណ្តាលអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលនិងបានជួនពរលោកនិងភរិយាមានសុខភាពល្អថែមទៀតផង។​

ជាក់ស្តែងក្នុងថ្ងៃនេះ លោកក៏បានបង្ហោះនូវរូបភាពបង្ហាញរូបភាពផ្ទៃពោះរបស់ប្រពន្ធនិងកូនភ្លោះបីរូបនោះ ដោយភ្ជាប់នូវសារមួយដ៏មានសុភមង្គលថា "ភ្លោះ3 ប្រុស2 ស្រី1 ត្រៀម​រួចរាល់​ហើយ​សម្រាប់​ខែ​ក្រោយ​"

យ៉ាងណាមិញ ក្រោយពីបានទទួលដំណឹងនេះតាមរយៈបណ្តាញគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ក៏មានបណ្តាលអ្នកគាំទ្រមួយចំនួនបានអបសាទរ និងជូនពរភរិយានិងកូនភ្លោះទាំងបីរូបនោះឲ្យមានសុខភាពល្អ និងសម្រាលបានដោយជោគជ័យផងដែរ៕

សូមទស្សនារូបភាពនៅខាងក្រោមនេះ៖

សារ និងរូបភាពផ្ទៃពោះរបស់ប្រពន្ធ និងកូនភ្លោះបីរូប
សារ និងរូបភាពផ្ទៃពោះរបស់ប្រពន្ធ និងកូនភ្លោះបីរូប
លោក ជុំ ស៊ីថា​ និងភរិយា
លោក ជុំ ស៊ីថា​ និងភរិយា
ភរិយារបស់លោក ជុំ ស៊ីថា
ភរិយារបស់លោក ជុំ ស៊ីថា
ផ្ទៃពោះរបស់ប្រពន្ធ និងកូនភ្លោះបីរូប
ផ្ទៃពោះរបស់ប្រពន្ធ និងកូនភ្លោះបីរូប
លោក ជុំ ស៊ីថាក្នុងពេលបំពេញការងារ
លោក ជុំ ស៊ីថាក្នុងពេលបំពេញការងារ
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T