ម៉ាក សែនសូនីតា ទោះកូន១ក៏ពិតមែន ប៉ុន្តែនៅតែផ្អែមល្ហែមមិនចាញ់កំលោះក្រមុំឡើយ

//s9.kh1.co/21/21d8aac81fd0a558869fd48d1011e644b7f2b213.jpg
នារី

 ១៦-វិច្ឆិកា-២០២០ ៥ល្ងាច · ៣ ឆ្នាំមុន

ម៉ាក សែនសូនីតា ទោះកូន១ក៏ពិតមែនស្នេហានៅតែផ្អែមល្ហែមមិនចាញ់កំលោះក្រមុំឡើយ......

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយនូវតារាសម្ដែងស្រី អ្នកនាង ម៉ាក សែនសូនីតា ដែលទើបសម្រាលបានកូនប្រុសម្នាក់គួរឱ្យស្រលាញ់ចូលមកក្នុងឆាកជីវិតគូរបស់អ្នកនាង បន្ទាប់ពីនាងបានរៀបការកសាងគ្រួសារយ៉ាងមានសុភមង្គលអស់រយៈពេលជិត២ឆ្នាំមកនេះ។ ក្រោយពេលកូនប្រុសបណ្ដូលចិត្តនាងចូលមកក្នុងជីវិតអ្នកនាងមករឹតតែបង្កើននូវសុភមង្គល និងភាពកក់ក្ដៅទ្វេឡើង ហើយតែងតែបានបង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពេលនាងបានសម្រាលកូនបាន១ខែ អ្នកនាងបានធ្វើពិធីយ៉ាងសាមញ្ញបំផុតក្នុងថ្ងៃចេញខែកូនប្រុសរបស់អ្នកនាង ពោលគឺមានតែការចូលរួមពីសំណាក់គ្រួសារទាំងសងខាងញ៉ាំអាហារជុំគ្នាតែប៉ុណ្ណោះ។

នៅក្នុងឱកាសនោះ អ្នកនាងនិងស្វាមីក៏បានបង្ហោះរូបជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គមយ៉ាងផ្អែមល្ហែមជាមួយគ្នាផងដែរ ដែលធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់ឡើយនូវសំណាងរបស់អ្នកនាងដែលមានស្វាមីតាមយកចិត្តទុកដាក់មើលថែគ្រប់ពេលបែបនេះ។ ក្រោយឃើញតារារូបនេះបង្ហោះរូបចេញខែកូនប្រុស និងស្វាមីរួចមក ហ្វេនៗជាច្រើនបានជូនពរអ្នកនាងឲ្យមានសុភមង្គល និងឲ្យកូនប្រុសអ្នកនាង មានសុខភាពល្អមាំមួន ប្រាជ្ញាវាងវៃ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ម៉ាក សែនសូនីតា និង ស្វាមី
ម៉ាក សែនសូនីតា និង ស្វាមី
ម៉ាក សែនសូនីតា និង ស្វាមី
ម៉ាក សែនសូនីតា និង ស្វាមី
ម៉ាក សែនសូនីតា និង ស្វាមី
ម៉ាក សែនសូនីតា និង ស្វាមី
ម៉ាក សែនសូនីតា និង ស្វាមី
ម៉ាក សែនសូនីតា និង ស្វាមី
ម៉ាក សែនសូនីតា
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T