សុខភាព៖ នៅក្នុង​ដំណាក់​កាល​នៃ ជំងឺឆ្លង​នេះ មាន​មនុស្សជាច្រើន ​បានជួប​នៅ​បញ្ហា​វិបត្តិសេដ្ឋកិច្ចធ្ងន់​ធ្ងរ ធ្លាក់ទៅក្នុង ​ការ​ព្រួយបារម្ភច្រើន​ ហើយ​កត្តា​​ផ្លាស់​ប្តូរ ​មួយ​ចំនួន​នៅក្នុង​ជីវិត ​របស់​យើង​ទាំងនេះ​ហើយ ដែល​វា​អាចជាកត្តា​មួយ​ ដឹកនាំ​យើង​ឲ្យ ​ឈាន​ទៅរក​ការ​ធុញ​ថប់​អារម្មណ៍​ និង​វិវត្តន៍​ទៅ​ជា​បញ្ហា ​បាក់​ទឹក​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន។

យ៉ាង​ណាមិញ​ ប្រសិនបើ​អ្នក​ឆាប់​ដឹង​ថា ​ខ្លួន​មាននៅបញ្ហា​បាក់​ទឹក​ចិត្ត​នេះ ​ទាន់​ពេល​វេលា ​អ្នកក៏​អាច​នឹង​ ដោះ​ស្រាយ​ហើយ ​ទៅជួប​នឹង​ វេជ្ជបណ្ឌិត​ជំនាញ ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ បាន​ឆាប់​រហ័ស​ដែរ​។ ក៏ប៉ុន្តែ​ អ្វី​ដែល​គួរ​ឲ្យ ​ព្រួយ​បារម្ភ​នោះគឺ​ នៅពេល​ដែល​អ្នក​បាន​ធ្លាក់ ​ចូលទៅក្នុង​បញ្ហា ​បាក់​ទឹក​ចិត្ត​នេះហើយ ​តែ​ខ្លួន​អ្នក​បែរ​ជា ​មិន​ដឹង​ហើយ​ យល់​ថា​នេះ​ មិន​មែន​ជា​បញ្ហា​ទៅ​វិញ​។

ហេតុ​នេះ ​តើ​ធ្វើ​បែប​ណា​ទៅ​ ទើប​ដឹង​ថាខ្លួន​​អ្នក បាន​នឹង​កំពុង​តែ​ធ្លាក់ ​ចូល​ទៅ​ក្នុង​ជំងឺ​ថប​អារម្មណ៍​? ជាក់ស្តែង​ សញ្ញា​ទាំង​៥​យ៉ាង​នេះ ​អាច​បញ្ជាក់​ប្រាប់​ អ្នក​បាន​យ៉ាង​ច្បាស់​ថា ​អ្នក​កំពុងតែ​វិវត្តន៍​ខ្លួន ធ្លាក់​ចូលទៅ ក្នុង​ជំងឺ​បាក់​ទឹក​ចិត្ត​ហើយ តែ​អ្នក​មិន​ចាប់​អារម្មណ៍​។

តោះ​ចង់​ដឹង​ថា​មាន​រោគ​សញ្ញា​អ្វី​ខ្លះ​សូមទៅ​តាម​ដាន​ទាំងអស់​គ្នា​៖

១. គេ​ងច្រើន

រូបតំណាង​

វា​ជារឿង ​ធម្មតា​នោះ​ទេដែល​ មនុស្ស​ភាគច្រើន ​ចូល​ចិត្ត​ការ​គេង ​និង​ចំណាយ​ពេល​នៅ លើគ្រែ​របស់​ពួកគេ។ ក៏ប៉ុន្តែ ​ប្រសិនបើ ​អ្នក​តែង​តែ ​ចំណាយពេល​ច្រើន ​ពេក​ទៅលើការ​គេង ពិបាក​ក្នុង ការ​រក​មូលហេតុ លើកទឹក​ចិត្ត​ខ្លួន​ឯង ឲ្យ​ងើបចេញពី​គ្រែ​នៅរៀង​រាល់​ ពេល​ព្រឹកនោះ នេះ​អាច​ជា​សញ្ញា​មួយ​នៃ ​អ្នក​ជំងឺ​បាក់​ទឹក​ចិត្ត​។ ជំងឺ​បាក់ទឹក​ចិត្ត​ អា​ចធ្វើ​ឲ្យ​យើង​ មាន​អារម្មណ៍ថា តែង​តែ​អស់​កម្លាំង ចុះខ្សោយ​រាងកាយ ​ជាដើម​។  

២. គិតថា​គ្មាន​អ្នក​ណា​ម្នាក់​ស្រលាញ់​ខ្លួន

រូបតំណាង​

សម្រាប់​អ្នក​ដែល ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត តែង​យល់​ថា​ ខ្លួន​ឯកា​គ្មាន​អ្នក​យល់​ចិត្ត​ គ្មាន​អ្នកស្រលាញ់ មិន​ថា​នៅក្នុង​គ្រួសារ​ ឬមិត្ត​ភក្តិនោះទេ។ នៅក្នុង​ចិត្ត​តែង ​លួច​តូច​ចិត្ត​ស្អប់​ខ្លួន​ឯង មិន​ល្អ​បែបនេះ ​ល្អ​បែបនោះ​ ទើប​បាន​ជា​ធ្វើ​ឲ្យ ​អ្នក​នៅ​ជុំវិញ​ខ្លួន ​មិន​ស្រលាញ់​ខ្លួន​បែបនេះ​។

៣. ទទួល​ទាន​ច្រើន​

រូបតំណាង​

ចំណង់​អាហារ​ និង​ទម្លាប់​ញុំារបស់​យើង ក៏​អាច​ទទួលរ​ង​ឥទ្ធិពល ​ពី​ជំងឺ​បាក់ទឹក​ចិត្ត​ផងដែរ​។ មនុស្សមួយ​ចំនួន ​អាច​នឹង​មាន​ចំណង់​អាហារ ​កើតឡើង​ខណៈពេល​ ដែល​អ្នក​ផ្សេង​ទៀត​ មិន​សូវ​មាន​ចំណង់ ​ឬ​មិន​ឃ្លាន​ទាល់​តែ​សោះ​។ ប្រសិនបើ ​អ្នក​កំពុង​កត់​សម្គាល់ ​ការ​ផ្លាស់​ប្តូរ​នៃ​ការ​គេ​ង របស់​អ្នក​ដូចជា​អ្វី​ ដែល​បាន​រៀប​រាប់​ខាងលើ ​អ្នក​ក៏​អាចសម្គាល់​ឃើញពី ការផ្លាស់ប្តូរ​របៀប​ញុំា អាហារ​របស់​អ្នក​ផងដែ​រ។

៤. មួរម៉ៅ​ឆាប់​ខឹង​គ្រប់យើង​

រូបតំណាង​

អាការៈនៃ ​អ្នក​ជំងឺ​បាក់​ទឹក​ចិត្ត ​នឹង​អាច​ធ្វើ​ឲ្យ​យើង ​ងាយ​នឹង​ផ្លាស់​ប្តូរ​ អារម្មណ៍​លឿន​។ ភ្លាម​ៗក៏មាន​ អារម្មណ៍​ថា​ខឹង​ ហើយ​ភ្លាម​ៗ ក៏​ស្រាប់​តែ​ចង់​យំ ​ដោយ​មិន​អាចគ្រប់​គ្រងលើ ​អារម្មណ៍​របស់​ខ្លួនឯងបាន​។ ពេល​ខ្លះ សូម្បី​តែ​រឿង​តូច​តាច​ តែ​ប្រសិនបើ​វា​ខុស​ពី ​ការ​គិត​ឬ ការចង់​បាន​របស់​យើង ​ក៏​កើត​មាន​អារម្មណ៍​ខឹង ​មួរម៉ៅ​មួយ​ពរព្រិចភ្នែក​។ ហើយ​ពេល​ខ្លះ​ទៀត ​អារម្មណ៍​កំពុងតែ​ សប្បាយ​ចិត្ត​សុខៗ ក៏​ប្រែមក​ជា​ក្រៀម​ក្រំ​វិញ ​យ៉ាង​រហ័ស​ទោះបី​ជា ​គ្មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ​។

៥. មិន​ចង់បង្កើត​មិត្ត​ភាពថ្មីៗ

រូបតំណាង​

នៅពេល​ដែល ​យើង​បាក់​ទឹក​ចិត្ត​ វា​ក៏​អាច​យក​ នៅ​ភាពរីករាយ ​ទាំងឡា​យចេញ​ពី ជីវិត​របស់​យើង​បាន​ ហើយ​វា​ក៏នឹង​ធ្វើ​ឲ្យ​យើង កាន់​តែ​ពិបាក ក្នុងការ​បង្កើត​ នៅ​មិត្តភាព​ថ្មី​ដូចគ្នា​ដែរ​។ យើង​នឹង​ចាប់​ផ្តើម ​បាត់​បង់​ចំណង់​ចំណូលចិត្ត​ មិត្តភាព សកម្មភាពសង្គម និង​ជីវិត ​ក្នុង​ភាព​ជា​ទូទៅ​ផងដែរ​។ ពោលគឺថានៅពេល​ដែល ជំងឺ​នេះកើតឡើង ​វា​នឹង​ធ្វើ​ឲ្យ​យើង ​មាន​អារម្មណ៍​ថា ​នៅ​ឃ្លាតឆ្ងាយ​ពី​មិត្ត​ភក្តិ គ្រួសារ​និង​ មនុស្ស​ដទៃផ្សេង​ទៀត​ដែល ​តែង​តែ​ជិ​តស្និទ្ធិ ​និង​ខ្វល់​ខ្វាយ​ពី​យើង​៕

ប្រភព៖ Inc , colorado

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]