សាកល្បងតិចមើ! គ្រាន់តែស្វែងរកពាក្យមួយនេះ នៅលើ Google នោះលទ្ធផលចេញមក នឹងផ្អៀងទៅម្ខាងទាំងអស់

//s9.kh1.co/ca/ca02ff2d72e26f02c4f54d963b133c2010fe570a.jpg
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

យើងចង់បង្ហាញអ្នកអំពីតិចនិចសប្បាយៗ ដែលបានលាក់ក្នុងការស្វែងរកព័ត៌មានជាមួយ Google។

បរទេស៖ ក្នុងពេលបច្ចុប្បន្ន មនុស្សគ្រប់គ្នាប្រើប្រាស់អ៊ីនធឺណេត ដើម្បីស្វែងរកព័ត៌មានផ្សេងៗ ដោយសារវាមានភាពងាយស្រួល និងល្បឿនរហ័សទាន់ចិត្ត។ Google គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការស្វែងរកអ្វីៗបានលឿន និងមានភាពល្បីល្បាញពេញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានវិធីសាស្ត្រជាច្រើនក្នុងការប្រើប្រាស់ Google ឲ្យមានប្រសិទ្ធភាព ដោយជួយយើងកាត់បន្ថយលទ្ធផលដែលមិនសូវមានប្រយោជន៍ ឬមិនជាប់ពាក់ព័ន្ធគ្នា ដែលអ្នកប្រើប្រាស់អ៊ីនធឺណេតមួយចំនួនធ្លាប់បានដឹងរួចមកហើយ។ តែនៅពេលនេះ យើងចង់បង្ហាញអ្នកអំពីតិចនិចសប្បាយៗ ដែលបានលាក់ក្នុងការស្វែងរកព័ត៌មានជាមួយ Google។

លទ្ធផលទាំងអស់នឹងទ្រេតទៅម្ខាង បន្ទាប់ពីស្វែងរកពាក្យ askew
លទ្ធផលទាំងអស់នឹងទ្រេតទៅម្ខាង បន្ទាប់ពីស្វែងរកពាក្យ askew

តើអ្នកដឹងទេ? នៅពេលអ្នកស្វែងរកពាក្យ askew នៅលើ Google នោះលទ្ធផលចេញមក បែរជាមានរូបរាងខុសប្រក្រតី ដោយលទ្ធផលស្វែងរកទាំងអស់នៅលើ Google នឹងផ្អៀងទៅម្ខាងមិនត្រង់សោះ។ គួរបញ្ជាក់ផងដែរថា វាអាចដំណើរការទាំងនៅលើកុំព្យូទ័រនិងទូរសព្ទដៃ នៅពេលអ្នកចុចស្វែងរកពាក្យ askew នេះ។ អ្នកអាចសាកល្បងឥឡូវនេះ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់ប្លែកៗពី Google៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T