ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

តើអ្នកគិតថាយើងកំពុងតែស្ថិតនៅស្ងៀមមួយកន្លែងមែនទេ?

អ្នកកំពុងនៅក្នុងផែនដី ដែលមានគន្លងគោចរ វិលជុំវិញផ្កាយ ក្នុងល្បឿន 30 Km ក្នុងមួយវិនាទី - ហើយផ្កាយនោះ មានគន្លង គោចរវិលជុំវិញ កញ្ចុំផ្កាយ (Galaxy) ក្នុងល្បឿន 250 Km ក្នុង មួយវិនាទី - ហើយ Galaxy នោះទៀតសោត កំពុងធ្វើដំណើរ នៅក្នុងចក្រវាឡ (Universe) ក្នុងល្បឿន 600 Km ក្នុងមួយវិនាទី - ដូចនេះ គ្រាន់តែអ្នកចាប់ផ្តើមអានអត្ថបទខាងលើនេះភ្លាម អ្នក បានធ្វើដំណើរចំងាយ 3000 Km រួចទៅហើយ - ហេតុនេះហើយ បើគ្មានទំនាញផែនដីទេនោះ យើងទាំងអស់គ្នាត្រូវបាន គ្រវាត់ ចេញទៅក្រៅលំហអាកាស អស់បាត់ទៅហើយ។


Boabab ជាប្រភេទដើមឈើម្យ៉ាង នៅប្រទេស អាហ្វ្រិក និង ឥណ្ឌា ហើយត្រូវបានគេស្គាល់វាថាជា ដើមឈើនៃជីវិត ព្រោះវាអាច មានអាយុដល់ទៅរាប់ពាន់ឆ្នាំឯណោះ និង អាចផ្ទុកទឹកបាន រាប់សិបលីត្រថែមទៀតផង។


Lotus Temple ជាអាគារតែមួយគត់ ដែលមានទ្រង់ទ្រាយដូច ផ្កាឈូក មានទីតាំងនៅ ទីក្រុង New Delhi ប្រទេសឥណ្ឌា - វិហារ Lotus នេះ ក៏បានឈ្នះនូវ ពានរង្វាន់ ជាច្រើនមកហើយផងដែរ នៃស្ថាបត្យកម្ម មិនធម្មតា។


នេះជាស្នាដៃដ៏អស្ចារ្យមួយ ក្នុងការយក ឆ្នុករបស់ដបស្រា មកផ្គុំតំរៀបចេញជាទំរង់មុខ ដូចមនុស្សម្នាក់នៅក្នុងរូបថត។


ទីក្រុង Hiroshima ប្រទេសជប៉ុន មុនពេល និង ក្រោយពេល អាមេរិកទំលាក់គ្រាប់បែក អាតូមិច ឬ គ្រាប់បែក នុយក្លេអ៊ែរ។


រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]