ចាប់ផ្តើមត្រឹមតែជាក្រុមហ៊ុនផលិតជ័រកៅស៊ូដ៏តូចមួយ តែពេលនេះក្រុមហ៊ុន BFGoodrich បានក្លាយជាម៉ាកសញ្ញាល្បីមួយដែលមានអាយុកាល១៥០ឆ្នាំហើយ!

//s9.kh1.co/2e/2ed1b58fa754f86f308e65a72f4458ffb1385c66.jpg
សង្គម

 ១១-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនសំបកកង់ BFGoodrich Tires បានឈានចូលដល់អាយុកាល 150 ឆ្នាំហើយនាពេលនេះ។ ជាមួយនឹងការចាប់ផ្តើមត្រឹមតែជាក្រុមហ៊ុនផលិតជ័រកៅស៊ូដ៏តូចមួយ។

ភ្នំពេញ៖ ក្រុមហ៊ុនសំបកកង់ BFGoodrich Tires បានឈានចូលដល់អាយុកាល 150 ឆ្នាំហើយនាពេលនេះ។ ជាមួយនឹងការចាប់ផ្តើមត្រឹមតែជាក្រុមហ៊ុនផលិតជ័រកៅស៊ូដ៏តូចមួយ ក្នុងទីក្រុងអាក្រុន រដ្ឋអូហៃយ៉ូ កាលពីឆ្នាំ1870 បច្ចុប្បន្នក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនឈានមុខគេផ្នែកនវានុវត្តន៍ និងជំរុញដំណើរការបើកបរជាកម្រិតអតិបរមា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនាមជាម៉ាកសញ្ញាល្បីមួយ ក្រុមហ៊ុន BFGoodrich បានជួយជំរុញឱ្យការធ្វើដំណើរអាចឈានឆ្ពោះទៅដល់ទិសដៅហួសពីដែនកំណត់។ នៅក្នុងរយៈពេលមួយសតវត្សកន្លះកន្លងទៅនេះ ក្រុមហ៊ុន BFGoodrich សម្រេចបាននូវសមិទ្ធផលជាច្រើនរួមមាន សំបកកង់សប់ខ្យល់ (pneumatic) សម្រាប់រថយន្តដំបូងគេនៅក្នុងសហរដ្ឋអាមេរិក សំបកកង់សម្រាប់រថយន្តបើកបរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយដំបូងគេ សំបកកង់សម្រាប់ការហោះហើរជាប្រវត្តិសាស្ត្រសម្រាប់យន្តហោះ Spirit of St. Louis សំបកកង់គ្មានពោះវៀនដំបូងគេ សំបកកង់ប្រភេទកាំរង្វង់ (Radial) ដំបូងគេនៅក្នុងសហរដ្ឋអាមេរិក និងសំបកកង់បំពាក់លើយានអវកាស Columbia space shuttles

សមត្ថភាពដំណើរការនេះបានទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនអ្នកគាំទ្រកីឡាប្រណាំងរថយន្តយ៉ាងខ្លាំងក្លានៅក្នុងវិស័យនេះ ដែលបានបង្កើតលើកដំបូងនៅក្នុងកម្មវិធីប្រណាំងរថយន្ត Indianapolis 500 កាលពីឆ្នាំ1915។ចាប់តាំងពីពេលនោះមក សំបកកង់ BFGoodrich បាននាំកីឡាករប្រណាំងទៅកាន់វេទិកាប្រគល់ពានរង្វាន់ដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តធំៗទាំងអស់ ហើយក៏បានឈ្នះពានរង្វាន់នៅក្នុងកម្មវិធីនានាជាច្រើនដូចជា កម្មវិធីប្រណាំងរថយន្ត 24 Hours of Le Mans កម្មវិធីប្រកួតដណ្ដើមពានរង្វាន់ IMSA ជាច្រើនលើក កម្មវិធីប្រណាំងរថយន្ត SCORE Baja 500 និង 1000 កម្មវិធីប្រណាំងរថយន្ត Mint 400 កម្មវិធីដណ្ដើមពានរង្វាន់ Mazda MX-5 Cup កម្មវិធីប្រណាំងរថយន្ត Dakar Rally, SCCA Pro Rally series ព្រមទាំងកម្មវិធីប្រណាំងរថយន្តជាច្រើនទៀតផងដែរ។

លោក Harold Phillips នាយកគ្រប់គ្រងទូទៅសកលរបស់ក្រុមហ៊ុន BFGoodrich បានមានប្រសាសន៍ថា៖

“យើងពិតជាមានមោទនភាពចំពោះគ្រប់សមិទ្ធផលទាំងអស់ ដែលសំបកកង់របស់ក្រុមហ៊ុនយើងសម្រេចបានសម្រាប់កីឡាប្រណាំងរថយន្ត ថែមទាំងសម្រាប់អ្នកបើកបរកម្រិតមធ្យមដែលពឹងផ្អែកលើសំបកកង់ BFGoodrich ដើម្បីជួយពួកគាត់ក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងដែលពួកគាត់ប្រាថ្នាចង់ទៅ មិនថាទៅផ្សារ ឬបើកបរលើផ្លូវលំបាកនោះទេ”។

ប្រសាសន៍របស់លោក Harold Phillips

ដោយមានទស្សនៈវិស័យសម្លឹងមើលឆ្ពោះទៅ 150 ឆ្នាំខាងមុខទៀត ក្រុមហ៊ុន BFGoodrich បន្តបង្កើនគុណភាពសំបកកង់អ្នកដំណើរ តាមរយៈបទពិសោធន៍ជាក់ស្ដែងរបស់ខ្លួននៅក្នុងវិស័យកីឡាប្រណាំងរថយន្ត។ ផលិតផលសំបកកង់ចំនួនបីក្នុងចំណោមសំបកកង់ថ្មីបំផុតរបស់ក្រុមហ៊ុន មានដូចជាសំបកកង់គ្រប់ស្ថានភាពផ្លូវ All-Terrain T/A® KO2 សំបកកង់សម្រាប់ផ្លូវភក់ Mud-Terrain T/A® KM3 និងសំបកកង់សម្រាប់គ្រប់រដូវ COMP-2® All-Season Plus នាំមកនូវគុណភាពលំដាប់កំពូលទាំងនៅលើផ្លូវធម្មតា​ និងលើផ្លូវលំបាក ហើយសំបកកង់ទាំងបីប្រភេទនេះមាននូវបច្ចេកវិទ្យាដែលបានលាយបញ្ចូលគ្នាពីបទពិសោធន៍ជាក់ស្ដែងរយៈពេល 150 ឆ្នាំ។

នៅក្នុងប្រទេសកម្ពុជា លោកអ្នកអាចរកជាវសំបកកង់ម៉ាក BFGoodrich នេះបាននៅមជ្ឍមណ្ឌល "TYREPLUS"​យាន្តដ្ឋាន និង ដេប៉ូលក់សំបកកង់ផ្សេងៗនៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងជំរើសជាច្រើនទំហំ សូមជំរាបផងដែរថា៖ BFGoodrich នាំចូលផ្តាច់មុខដោយក្រុមហ៊ុន WorldBridge Trading Co., Ltd.

ទន្ទឹមនឹងនេះផងដែរ ក្នុងគម្រប់ខួប 150 ឆ្នាំរបស់ក្រុមហ៊ុន BFGoodrich រាល់ការជាវសំបកកង់ប្រភេទ BFGoodrich ក្រឡា ADVANTAGE T/A DRIVE SUV ចំនួន ៤គ្រាប់ លោកអ្នកនឹងទទួលបានកាតជាសាច់ប្រាក់ចំនួន 20$ ពីតូតាល់ផងដែរ។

ប្រូម៉ូសិនរបស់ក្រុមហ៊ុន BFGoodrich 
ប្រូម៉ូសិនរបស់ក្រុមហ៊ុន BFGoodrich 
កាតសាច់ប្រាក់របស់តូតាល់
កាតសាច់ប្រាក់របស់តូតាល់

សូមអញ្ជើញស្វែងរកព័ត៌មានបន្ថែមតាមរយៈហ្វេសប៊ុកផេកផ្លូវការ ៖ ក្រុមហ៊ុន វើលដ៍ប្រ៊ីដត្រេឌីង នំាចូលសំបកកង់គ្រប់ប្រភេទ-Worldbridge Trading។

ព័ត៌មានមួយចំនួនអំពីក្រុមហ៊ុនផលិតសំបកកង់ BFGoodrich៖

- បង្កើតឡើងនៅឆ្នាំ1870 ដោយលោក Benjamin Franklin Goodrich
- បានបំពាក់នៅលើរថយន្តដំបូងគេដែលបើកបរឆ្លងកាត់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1903
- ម៉ាកសំបកកង់អាមេរិកទី1 ដែលបានឈ្នះនៅក្នុងកម្មវិធីប្រណាំងរថយន្ត Indy 500 និងជាម៉ាកសំបកកង់ទី 1 ដែលឈ្នះការប្រណាំងចំនួនពីរលើក
- យន្តហោះ Spirit of St Louis បានធ្វើការហោះហើរមិនឈប់ជាលើកដំបូងឆ្លងកាត់មហា
សមុទ្រអាត្លង់ទិច ដែលបានបំពាក់សំបកកង់ BFGoodrich
- សំបកកង់កាំរង្វង់អាមេរិកដំបូងគេ (Radial tyre) រថយន្តអ្នកដំណើរ 60 series ដំបូងគេ
រថយន្តអ្នកដំណើរ 50 series និងសំបកកង់ 24 លើកដំបូងគឺសុទ្ធតែជានវានុវត្តន៍របស់
ក្រុមហ៊ុន BFGoodrich
- បានបង្កើតសំបកកង់ប្រភេទដែលតម្រូវគ្រប់ស្ថានភាពនៃផ្លូវនៅក្នុងឆ្នាំ1976
- យានអវកាស space shuttle Columbia បានបំពាក់ជាមួយនឹងសំបកកង់ BFGoodrich
នៅក្នុងឆ្នាំ1977
- បានក្លាយជាសមាជិករបស់គ្រួសារក្រុមហ៊ុន Michelin នៅក្នុងឆ្នាំ1990
- ដាក់លក់នូវសំបកកង់គ្រប់ស្ថានភាពផ្លូវ All Terrain T/A KO2 នៅក្នុងឆ្នាំ2015
- ដាក់លក់នូវសំបកកង់សម្រាប់បើកបរលើផ្លូវភក់ Mud Terrain T/A KM3 នៅក្នុងឆ្នាំ2018

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីគម្រប់ខួបលើកទី 150 របស់ក្រុមហ៊ុន BFGoodrich សូមចូលទៅកាន់ http://www.bfgoodrichtires.com/150years

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T