បាតុភូតអស្ចារ្យ! ភពចំនួន៧ត្រូវបង្ហាញខ្លួនលើផ្ទៃមេឃ ក្នុងសប្ដាហ៍នេះ

//s9.kh1.co/70/706c89e6091c0b2f933e9d3a9489b1b9553098bc.jpg
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

វាកើតឡើងដោយសារតែដំណើរគោចររបស់ភពទាំងនោះ នៅជុំវិញព្រះអាទិត្យ។

បរទេស៖ នៅក្នុងសប្ដាហ៍នេះ អ្នកប្រហែលជានឹងឃើញពន្លឺភ្លឺជាច្រើន ដែលមិនសូវប្រទះឃើញបែបនេះ ហើយវាជាពេលដែលភពចំនួន៧នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង នឹងត្រូវបង្ហាញខ្លួន នៅលើផ្ទៃមេឃនៃចំណុចផ្សេងៗគ្នា ក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភពសុក្រនិងពុធគឺមានពន្លឺខ្លាំងល្មម ដែលនឹងអាចមើលឃើញនៅពេលព្រឹក ចំណែកភពពុធ ព្រហស្បតិ៍ ណិបទូន និងសៅរ៍ ងាយនឹងមើលឃើញនៅពេលយប់។ ចំណែកភពអ៊ុយរ៉ានុសក៏នឹងបង្ហាញខ្លួននឹងគេដែរ តែអ្នកត្រូវស្គាល់ពីទីតាំងរបស់វាផងដែរ ដោយប្រើប្រាស់កម្មវិធីចង្អុលបង្ហាញតារានានានៅលើមេឃ ដើម្បីជំនួយការស្វែងរក ជាមួយនិងកាលបរិច្ឆេទនៃការរះបង្ហាញខ្លួនរបស់ពួកវាផងដែរ។

លោក Joe Guzman ដែលជាតារាវិទូនិងអ្នកអប់រំនៅអង្គការ After School Matters ក្នុងទីក្រុង Chicago បាននិយាយប្រាប់សិស្សរបស់គាត់ថា វាជាសប្ដាហ៍នៃបាតុភូតលើអាកាស។ វាកើតឡើងដោយសារតែដំណើរគោចររបស់ភពទាំងនោះ នៅជុំវិញព្រះអាទិត្យ ហើយវាជាបាតុភូតធម្មជាតិដែលកើតឡើងម្ដងក្នុងពេលមួយ។ វាមិនមែនជារឿងមួយដ៏កម្រនោះទេ។

ការប្រើប្រាស់តេឡេទស្សន៍ជួយឲ្យយើង មើលឃើញភពដែលមិនសូវបង្ហាញពន្លឺខ្លាំង
ការប្រើប្រាស់តេឡេទស្សន៍ជួយឲ្យយើង មើលឃើញភពដែលមិនសូវបង្ហាញពន្លឺខ្លាំង

លោក Guzman បាននិយាយថា​ អ្នករាល់គ្នាគួរតែប្រើប្រាស់តេឡេទស្សន៍។ ក្រុមហ៊ុន Sky & Telescope បានរាយការណ៍ថា ការលក់របស់ពួកគេមានការកើនឡើងខ្លាំង កំឡុងពេលជំងឺរាតត្បាតសកលចាប់ផ្ដើម ដោយមើលឃើញថា អាជីវកម្មមានការកើនឡើងពី៦០ភាគរយទៅ៤០០ភាគរយ លើសពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរ បាតុភូតនេះមិនមែនមានន័យថា ភពទាំង៧នេះត្រូវបង្ហាញខ្លួននៅពេលតែមួយនោះទេ តែវានឹងបង្ហាញខ្លួននៅពេលវេលាផ្សេងៗគ្នា ក្នុងថ្ងៃតែមួយ តាមកាលបរិច្ឆេទផ្សេងគ្នាក្នុងអាទិត្យនេះក៏ថាបាន ហើយអ្នកទាំងអស់គ្នាក៏គួរស្គាល់ពីទីតាំងនិងឈ្មោះរបស់ពួកវាផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T