ចិត្តបុណ្យណាស់! សម្រាលកូនបាន១ខែ សួស វីហ្សា ប្រកាសចែករ៉ូបពោះធំ សម្រាប់អ្នកខ្សត់ជីវភាព

//s9.kh1.co/78/7807c85fd061dc2c2664ab8667e4ae02cd731568.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ពិតជាប្រពៃណាស់ ក្រោយសម្រាលបានកូនស្រីជាងមួយខែមកនេះ តារាចម្រៀងស្រីអ្នកនាង សួស វីហ្សា បានប្រកាសចែកនូវសម្លៀកបំពាក់អ្នកមានផ្ទៃពោះដោយឥតគិតថ្លៃ សម្រាប់បងៗស្រីកំពុងមានទម្ងន់។

ភ្នំពេញ៖ អស់រយៈពេលជាងមួយខែមកហើយ ដែលតារាចម្រៀងស្រីសម្លេងពីរោះ អ្នកនាង សួស វីហ្សា សម្រាលកូន ក្រោយទទួលបានសមាជិកថ្មីចូលមកក្នុងជីវិត គេឃើញតារារូបនេះ តែងតែថតរូបជុំគ្រួសារជាមួយស្វាមី និងកូនស្រី មើលទៅមានក្ដីសុខខ្លាំងតែម្ដង។ ជាពិសេស គេសង្កេតឃើញតារារូបនេះ តែងតែបង្ហាញនូវស្នាមញញឹមយ៉ាងមានសុភមង្គល ខណៈមានកូនស្រីចូលមកក្នុងជីវិតក្រោយរៀបអាពាហ៍ពិពាហ៍រួច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អាចនិយាយបានថា តារាស្រីរូបនេះពិតជាសំណាង ក្រោយមានស្វាមីរួច ជីវិតរស់នៅប្រចាំថ្ងៃរបស់នាងកាន់តែប្រសើរឡើងទ្វេដង មិនតែប៉ុណ្ណោះ ជីវភាពតារារូបនេះកាន់តែធូរធាជាងមុនគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះដែរ បើត្រលប់ទៅមើលពេលនាងកំពុងពរពោះវិញ គេឃើញតារារូបនេះ តែងតែធ្វើខ្លួនខ្ញង់ៗ ស្លៀកជាមួយនឹងសម្លៀកបំពាក់អ្នកពរធំ មានម៉ូតស្អាតៗ ប្លែកហើយលេចធ្លោតែម្ដង ម្យ៉ាងវិញទៀត គ្រប់ឈុតដែលនាងបានស្លៀក សុទ្ធសឹងតែស្រស់ស្អាត និងទាន់សម័យថែមទៀតផង។ 

ជាក់ស្ដែង មុននេះបន្តិច អ្នកនាង សួស វីហ្សា បានប្រកាសដំណឹងថ្មីមួយ ក្រោយសម្រាលកូនបានជាងមួយខែមកនេះ ដោយនាងចង់យករ៉ូបអ្នកមានទម្ងន់ ទៅចែកជូនបងៗស្រីៗ ដែលកំពុងពរពោះដោយឥតគិតថ្លៃ។ តែនាងក៏បានបញ្ជាក់ផងដែរថា ឈុតទាំងនោះគឺចែកជូនសម្រាប់អ្នកដែលមានជីវភាពខ្វះខាតតែប៉ុណ្ណោះ។ ក្នុងនោះដែរ នាងបាននិយាយបន្ថែមយ៉ាងដូច្នេះថា៖ 

ជម្រាបសួរបងប្អូន យប់នេះនាងខ្ញុំនឹងធ្វេីការLiveចែកជូនរ៉ូបពោះធំ freeសម្រាប់បងប្អូននារីៗដែលកំពុងតែពរពោះ តែសូមបញ្ជាក់ថារ៉ូបទាំងអស់នេះយេីងនឹងចែកជូនចំពោះតែបងៗដែលគាត់កំពុងតែពរពោះ ហេីយមានជីវភាពខ្វះខាតតែប៉ុណ្ណោះ។ នាងខ្ញុំក៏សូមអធ្យាស្រយ័ទុកជាមុនបេីសិនជាការចែកជូននេះមិនបានគ្រប់គ្នា ឬមានការឆ្គាំឆ្គងមិនសមរម្យកន្លែងណាសូមអភយ័ទោសផង ត្បិតថាវាជាការចែករំលែកជូនជាកាដូដ៏តិចតួចក៏ពិតមែន តែវាជាទឹកចិត្តរបស់គ្រួសារខ្ញុំធ្វេីចេញពីបេះដូងសម្រាប់បងៗស្រ្តីដែលកំពុងពរពោះ៕

សម្ដី អ្នកនាង សួស វីហ្សា

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា និងស្វាមី
អ្នកនាង សួស វីហ្សា និងស្វាមី
ការបង្ហោះរបស់ អ្នកនាង សួស វីហ្សា
ការបង្ហោះរបស់ អ្នកនាង សួស វីហ្សា
សួស វីហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T