មិនមែនមានតែនៅលើផែនដីទេ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ចក្រវាលទាំងមូលកំពុងកើនកម្ដៅ រាប់លានអង្សា

//s9.kh1.co/7a/7a7a794df62bf95dafe530cde376192304dae7f3.jpg
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា សីតុណ្ហភាពមធ្យមនៃឧស្ម័នក្នុងសកលបានកើនឡើង១០ដង។

អាមេរិក៖ អស់រយៈពេលជិតមួយសតវត្សរ៍ តារាវិទូបានយល់ថា សកលលោកស្ថិតនៅក្នុងការពង្រីកខ្លួន។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ពួកគេបានយល់ថា កាលពី៤ប៊ីលានឆ្នាំមុន អត្រានៃការពង្រីកខ្លួនរបស់ចក្រវាលមានកម្រិតខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែលការវិវឌ្ឍនេះកាន់ខ្លាំងឡើង កញ្ចុំកាឡាក់ស៊ីបានឃ្លាតឆ្ងាយពីគ្នា ហើយក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា​ សីតុណ្ហភាពជាមធ្យមរបស់សកលលោកនឹងថយចុះជាលំដាប់។ ប៉ុន្តែបើយោងតាមការស្រាវជ្រាវថ្មី ដែលដឹកនាំដោយមជ្ឈមណ្ឌល Center for Cosmology and AstroParticle Physics (CCAPP) ក្នុងរដ្ឋអូហៃអូ បានបង្ហាញថា សកលលោកកាន់តែឡើងកម្ដៅទៅៗ។

ចក្រវាលកំពុងពង្រីកខ្លួនកាន់តែរហ័ស
ចក្រវាលកំពុងពង្រីកខ្លួនកាន់តែរហ័ស

បន្ទាប់ពីសង្កេតពីប្រវត្តិនៃសីតុណ្ហភាពក្នុងរយៈពេល១០ប៊ីលានឆ្នាំ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា សីតុណ្ហភាពមធ្យមនៃឧស្ម័នក្នុងសកលបានកើនឡើង១០ដង ដែលប្រហែល២.២លានអង្សាសេ ក្នុងពេលបច្ចុប្បន្ន។

មកដល់ចំណុចនេះ អ្នកស្រាវជ្រាវអាចបញ្ជាក់បានថា សីតុណ្ហភាពមធ្យមនៃឧស្ម័ននៅសកលលោក (៤ប៊ីលានឆ្នាំ បន្ទាប់ពីបន្ទុះប៊ីកប៊ែង) គឺមានសីតុណ្ហភាពទាបជាងពេលបច្ចុប្បន្ន នេះគឺដោយសារតែការថមថយកម្លាំងទំនាញរបស់រចនាសម្ព័ន្ធចក្រវាលតាមពេលវេលា នៅពេលសកលលោកកំពុងពង្រីកខ្លួនកាន់តែរហ័ស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T