អបអរសាទរគម្រប់ខួប៣ឆ្នាំរបស់ហ្គេម Rules of Survival! ឥឡូវនេះអ្នកលេងអាចទទួលបានពេជ្រចំនួន ២៤០ គ្រាប់ភ្លាមៗនៅពេលបញ្ចូល!

//s9.kh1.co/b3/b38141c6d81b59dd549466659f8b5a66c2b14ff0.jpg
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ហ្គេម Rules of Survival បានប្រារព្ធពិធីគម្រប់ខួប៣ឆ្នាំរបស់ខ្លួន។

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ហ្គេម Rules of Survival បានប្រារព្ធពិធីគម្រប់ខួប៣ឆ្នាំរបស់ខ្លួន ហើយនៅក្នុងឱកាសគម្រប់ខួបនេះផងដែរ ហ្គេម Rules of Survival បាននាំមកនូវព្រឹត្តិកាណ៍ដ៏គួរឱ្យរំភើបជាច្រើន ដែលមានរយៈពេលបីសប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ បើអ្នកចូលលេងហ្គេម និងបន្តចុះឈ្មោះ អ្នកនឹកទទួលបានគ្រាប់ពេជ្ររហូតដល់ ២៤០គ្រាប់ មួកការពារជាអចិន្រ្តៃយ៍ (មួកការពារបែបនំខេក ROSversary លើកទី៣) និងកាតាបស្ពាយ​ជាអចិន្រ្តៃយ៍ (កាតាបស្ពាយខួប ROSversary លើកទី៣) ដោយឥតគិតថ្លៃ។ ដោយរង្វាន់ដ៏អស្ចារ្យទាំងនេះ កំពុងរង់ចាំអ្នកនៅចាប់តាំងពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ។​

ហ្គេម Rules of Survival
ហ្គេម Rules of Survival

ក្នុងពេលដំណាលគ្នានេះ យើងក៏សូមស្វាគមន៍អ្នកលេងទាំងអស់ ដោយនឹងទទួលបានកាក់មាស ROSversary លើកទី៣ នៃហ្គេមដែលបានកំណត់មួយចំនួន រួមមានដូចជា៖ នាវាទេសចរណ៍, ប្រមាញ់កំណប់, រូបផ្គុំអាថ៌កំបាំង។ សូមកត់សម្គាល់ថា អ្នកលេងអាចប្រើកាក់មាសដើម្បីចាប់រង្វាន់ និងឈុតស្បែកដ៏អស្ចារ្យ ។ ម្យ៉ាងវិញទៀត អ្នកលេងទាំងអស់ក៏អាចចូលរួមព្រឹត្តិការណ៍ផ្តល់អំណោយដ៏អស្ចារ្យ (ការចាប់រង្វាន់) និងទទួលបានឱកាស ៥ ដើម្បីឈ្នះឈុតស្បែកដែលមានរាងនិមិត្តសញ្ញាទាំងបួន។

ហ្គេម Rules of Survival
ហ្គេម Rules of Survival

មិនត្រឹមតែមានហ្គេមខាងលើប៉ុណ្ណោះទេ ថែមទាំងមានហ្គេមមួយចំនួនទៀតដូចជា Barn Dance ដែលមានបរិយាកាសដ៏រីករាយផងដែរ។ ហើយនៅទីនោះ Survivors​ ក៏អាចចូលរួម​ការអបអរ Barn Dance ជាមួយនឹងមិត្តភក្តិបានផងដែរ។ ម្យ៉ាងវិញទៀត Survivors ទាំងអស់នឹងទទួលបានការសងវិញរហូតដល់ ៤០% សម្រាប់ពេជ្រ និងកាក់មាសបន្ថែម នៅពេលទិញ និងប្រើប្រាស់ក្នុងកំឡុងពេល ROSversary។

ហ្គេម Rules of Survival
ហ្គេម Rules of Survival

លោកអ្នកអាច Log in ហ្គេមនេះ ដើម្បីរកឃើញនូវព្រឹត្តិការណ៍ប្រ​កប​ដោយអាថ៍កំបាំង​ និង​ព្រឹត្តិការណ៍ជា​ច្រើន​ទៀតដែលលោកអ្នកពេញចិត្ត។ លើសពីនេះទៀត សូម Survivors យកចិត្តទុកដាក់លើទំព័រ ROS ជាផ្លូវការ ក្រុម ROS បានរៀបចំការប្រកួតក្នុងតំបន់ផ្សេងៗគ្នា និងសកម្មភាពជាច្រើនទៀតតាមរយៈបណ្តាញសង្គម។

គួរបញ្ជាក់ថា ក្រុម ROS ទាំងអស់គ្នានឹងទទួលបានរង្វាន់ពេជ្រចំនួន១០០គ្រាប់ភ្លាមៗ ហើយអ្វីដែលអ្នកត្រូវធ្វើគឺ៖

ទី១៖ ចុចលើ http://www.rulesofsurvivalgame.com/giftgrab/
ទី២៖ បញ្ចូលលេខកូដ៖ edxf747e7d
ទី៣៖ លោកអ្នកនឹងទទួលបានពេជ្រ ១០០ គ្រាប់

គំណត់សម្គាល់៖ អ្នកត្រូវបញ្ចូលលេខកូដឱ្យបានមុនថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ ហើយរង្វាន់នេះសម្រាប់តែអ្នកលេងហ្គេមនៅលើ PC និង Android ប៉ុណ្ណោះ។ រង្វាន់ដ៏ធំនេះអ្នកមិនអាចខកខានបានទេ ដូច្នេះសូមចែករំលែកជាមួយមិត្តភក្តិរបស់អ្នកទាំងអស់ដែលបានលេង ROS៕

តំណទាញយកសម្រាប់ IOS/ Android /PC៖ https://go.onelink.me/YGGi/633968da
គេហទំព័រផ្លូវការរបស់ ROS៖ http://www.rulesofsurvivalgame.com/
គេហទំព័រផ្លូវការសម្រាប់អ្នកគាំទ្ររបស់ ROS៖ https://www.facebook.com/RulesofSurvivalmobilegame/
Instagram៖ https://www.instagram.com/rulesofsurvivalmobile/
YouTube៖ https://www.youtube.com/channel/UCfklGBZeS58wZDX97hSTnhg

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T