មានរឿងជាច្រើនដែលបុរសគ្រប់រូបចង់បានពីដៃគូរបស់គាត់ ប៉ុន្តែគាត់មិនបានប្រាប់អ្នកដៃគូរបស់គាត់ដោយផ្ទាល់នោះទេ។ បុរសគ្រប់រូបប្រហែលជាមិនបានប្រាប់អ្នកជាពាក្យសំដីនូវអ្វីដែលពួកគេចង់បាននិងស្រលាញ់នោះទេ។ តើអ្នកដឹងអំពីរឿងទាំងនោះទេ? 

១. ពេលវេលាផ្ទាល់ខ្លួន

បុរសភាគច្រើនចង់បានរឿងនេះពីស្ត្រី។ ពួកគេត្រូវការពេលវេលាផ្ទាល់ខ្លួននៅក្នុងជីវិតរបស់ពួកគេ។ ប្រសិនបើអ្នកមិនផ្តល់ពេលវេលាផ្ទាល់ខ្លួនក្នុងពេលទំនាក់ទំនងទេនោះ គាត់ប្រហែលជាមានអារម្មណ៍ធុញថប់ដង្ហើមជាក់ជាមិនខាន។ ដូច្នេះសូមផ្តល់ឱ្យគាត់នូវពេលវាដែលគាត់ចង់បានខ្លះដើម្បីគាត់យកទៅធ្វើរឿងដែលគាត់ចង់ធ្វើ។

២. ការសរសើរ

គាត់ចង់ទទួលការសរសើរពីអ្នក ប្រសិនបើអ្នកប្រាប់គាត់ថា គាត់មើលទៅពិតជាស្រស់ស្អាត ឬអ្នកសរសើរគាត់ចំពោះអ្វីដែលគាត់ធ្វើគាត់នឹងមានអារម្មណ៍ល្អ។ នេះគឺដូចជារឿងស្មោះត្រង់បំផុតដែលពួកគេរំពឹងពីស្ត្រី។ លើកក្រោយពេលអ្នកជួបគាត់ប្រាប់គាត់ថាគាត់មើលទៅល្អណាស់នោះគាត់នឹងសប្បាយចិត្តជាក់ជាមិនខាន។

រូបតំណាង

៣. ការទទួលយកអ្វីដែលគាត់មាន

ទទួលយកអ្វីដែលគាត់មាននៅក្នុងជីវិតរបស់គាត់។ នៅពេលអ្នកព្យាយាមផ្លាស់ប្តូរគាត់ វាដូចជាអ្នកមិនបានអោយតម្លៃដល់ស្នេហារបស់គាត់អ៊ីចឹង។ មនុស្សគ្រប់គ្នាមានកំហុសក្នុងជីវិតហើយគ្មាននរណាម្នាក់ល្អឥតខ្ចោះទេ។ ដូច្នេះសូមទទួលយកអ្វីដែលគាត់មាន។

៤. ទុកចិត្តលើគាត់

ស្ត្រីភាគច្រើនមិនទុកចិត្តលើបុរសដែលជាដៃគូរបស់ខ្លួននោះទេ។ នៅពេលអ្នកមិនទុកចិត្តលើគាត់ អ្នកក៏កំពុងជេរប្រមាថទំនាក់ទំនងរបស់អ្នកដែរ។ ការជឿទុកចិត្តគឺសំខាន់ណាស់សម្រាប់ស្នេហារបស់អ្នក ប្រសិនបើអ្នកមានការសង្ស័យ អ្នកគួរតែនិយាយជាមួយគាត់ដោយផ្ទាល់ដើម្បីស្វែងរកការពិត។

រូបតំណាង

៥. កុំក្លែងបន្លំសេចក្តីស្នេហា

ជាការប្រសើរណាស់ប្រសិនបើអ្នកស្រឡាញ់គាត់ខ្លាំង ដូច្នេះកុំក្លែងបន្លំសេចក្តីស្រឡាញ់របស់អ្នក។ បុរសមិនចូលចិត្តមនុស្សស្រីដែលក្លែងខ្លួនជាមនុស្សដែលស្រលាញ់គាត់នោះទេ ដូច្នេះសូមប្រាប់គាត់ប្រសិនបើអ្នកមិនស្រលាញ់គាត់។ ប្រសិនបើអ្នកនិយាយកុហកវានឹងធ្វើឱ្យគាត់ឈឺចាប់កាន់តែខ្លាំង ហើយវាធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែមិនល្អ។

៦. ការបង្ហាញសេចក្ដីស្រឡាញ់

តើអ្នកបង្ហាញសេចក្តីស្រឡាញ់របស់អ្នកញឹកញាប់ទេ? ជាការប្រសើរណាស់ ប្រសិនបើអ្នកធ្វើមិនបាន។ បុរសរំពឹងថា ដៃគូរបស់គាត់បានធ្វើការសារភាពនិងការសម្តែងសេចក្តីស្រលាញ់ដោយស្មោះត្រង់ចំពោះគាត់។ ការបង្ហាញសេចក្តីស្រឡាញ់និងយកចិត្តទុកដាក់ចំពោះគាត់ អាចធ្វើឱ្យគាត់ស្រឡាញ់អ្នកកាន់តែខ្លាំងឡើងៗ។

រូបតំណាង

៧. ចំណាយពេលវេលាខ្លះចំពោះគាត់

ផ្តល់ពេលវេលាខ្លះឱ្យគាត់ ទោះបីជាអ្នករវល់ក៏ដោយ។ ចំណាយពេលខ្លះដើម្បីនៅជាមួយគាត់​ ហើយពេលវេលាដែលអ្នកចំណាយជាមួយគាត់ នឹងធ្វើឱ្យគាត់មានអារម្មណ៍ល្អ។ គាត់ប្រហែលជាមិនប្រាប់អ្នកទេ ប៉ុន្តែគាត់ប្រាកដជាចង់បែបនេះពីអ្នក។ នៅពេលអ្នកចាត់ទុកគាត់ជាមនុស្សសំខាន់គាត់ក៏ប្រហែលជាមានអារម្មណ៍ដូចគ្នាចំពោះអ្នកដែរ៕

ប្រភព៖: magforwomen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក មេរៀនជីវិត និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ