លើកនេះ ចោរបច្ចេកវិទ្យាកូរ៉េខាងជើងនិងរុស្ស៊ី ត្រូវបានគេចោទថា បានលួចឯកសារសម្ងាត់នៃវ៉ាក់សាំងវីរុសកូរ៉ូណា ពីប្រទេសដទៃ

//s9.kh1.co/7c/7c522dba441f2cc3f0c2edc15ad468e893c6d649.jpg
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ប៉ុន្តែរុស្ស៊ីបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តិអំពើបែបនេះឡើយ។

បរទេស៖ ក្រុមហេកឃ័រដែលនៅពីក្រោយដោយរដ្ឋមកពីប្រទេសកូរ៉េខាងជើងនិងរុស្ស៊ី បាននិងកំពុងកំណត់គោលដៅទៅលើអង្គការនានា ដែលអភិវឌ្ឍវ៉ាក់សាំងការពារវីរុសកូរ៉ូណា នេះបើយោងតាមក្រុមហ៊ុន Microsoft។ គេបាននិយាយថា ក្រុម Fancy Bear របស់រុស្ស៊ី និងក្រុមរបស់កូរ៉េខាងជើងដែលមានឈ្មោះថា Zinc និង Cerium ត្រូវបានលាក់បង្កប់ នៅក្នុងការវាយប្រហារតាមអ៊ីនធឺណេតថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណេតជាតិអង់គ្លេសបាននិយាយថា ក្រុមហេកឃ័ររុស្ស៊ីកំពុងកំណត់គោលដៅលើការស្រាវជ្រាវវ៉ាក់សាំង។ ប៉ុន្តែរុស្ស៊ីបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តិអំពើបែបនេះឡើយ។ ក្រុមហ៊ុន Microsoft ដែលបង្កើតកម្មវិធីសុវត្ថិភាពតាមអ៊ីនធឺណេតបាននិយាយថា ខ្លួនបានរកឃើញការប៉ុនប៉ងបំបែកប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ របស់ក្រុមហ៊ុនឱសថចំនួន៧។

រូបតំណាង អ្នកស្រាវជ្រាវវ៉ាក់សាំង
រូបតំណាង អ្នកស្រាវជ្រាវវ៉ាក់សាំង

អ្នកស្រាវជ្រាវវ៉ាក់សាំងនៅក្នុងប្រទេសកាណាដា បារាំង ឥណ្ឌា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានគេកំណត់គោលដៅផងដែរ។ ក្រុមហ៊ុន Microsoft បាននិយាយថា ក្រុមរុស្ស៊ីបានប្រើយុទ្ធសាស្ត្រ ដោយព្យាយាមចូលទៅក្នុងគណនី ដោយប្រើលេខសម្ងាត់ខុសៗគ្នារាប់លាន។ មួយក្នុងចំណោមក្រុមកូរ៉េខាងជើងបានផ្ញើអ៊ីម៊ែល ដែលធ្វើជាមន្ត្រីអង្គការសុខភាពពិភពលោក និងព្យាយាមបោកបញ្ឆោតមនុស្ស ឲ្យប្រគល់គណនីចូលរបស់ពួកគេ។

ការប៉ុនប៉ងបំបែកខ្លះបានបរាជ័យ ប៉ុន្តែក្រុមហ៊ុន Microsoft បានព្រមានថា ពួកគេមួយចំនួនបានទទួលជោគជ័យ។ អ្នកតំណាងរបស់កូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ មិនទាន់បានឆ្លើយតប ដែលសុំការអធិប្បាយនៅឡើយទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T