កាលពីពេលថ្មីៗនេះ តារាម៉ូដែល និងជាតួសម្តែងស្រី ជនជាតិចិន វ៉ាងស៊ីងយី បានថតបង្ហាញភាពសិចស៊ី និងសម្រស់ដ៏ស្រស់ស្អាត ជាមួយនឹងរថយន្តដ៏ទំនើប និងស្រស់ស្អាត ដែលជាអាល់ប៊ុមរូបថតថ្មី សម្រាប់រដូវក្តៅខាងមុខនេះ។

តារាម៉ូដែល និងជាតួសម្តែងស្រី វ៉ាងស៊ីងយី កើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩០ មានកំពស់ ១ម៉ែត្រ និង ៧៣សង់ទីម៉ែត្រ មានទំងន់ ៥២គីឡូក្រាម មកពីទីក្រុងប៉េកាំង ប្រទេសចិន។ តារាស្រី វ៉ាងស៊ីងយី ក៏មានឈ្មោះក្រៅមួយទៀតដែរ ដែលគេតែងតែហៅនាងថា មីឡាវ៉ាង។

វ៉ាងស៊ីងយី គឺជាតារាស្រី ដែលមានឈ្មោះល្បីល្បាញមួយរូប និងទទួលបានការគាំទ្រច្រើន ហើយនាងធ្លាប់បានថតស្ព៉ត ឲ្យក្រុមហ៊ុនទស្សនាវដ្តី និងស្ព៉តពាណិជ្ជកម្មផ្សេងៗ ថែមទាំងថតខ្សែភាពយន្ត ជាច្រើនទៀតផងដែរ។

យ៉ាងណាមិញ តារាស្រីរូបនេះ ក៏ជាអ្នកថតស្ព៉តរថយន្ត ដ៏ល្បីមួយរូបផងដែរ នៅក្នុងប្រទេសចិន ហើយកាលពីពេលថ្មីៗនេះ នាងបានថតបង្ហាញភាពសិចស៊ី ជាមួយនឹងរថយន្តសេរ៊ីទំនើប ឡាំបូហ្គីនី ដ៏ស្រស់ស្អាតទៀតផង។

















តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះតារាស្រីដ៏ស្រស់ស្អាតរូបនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]