មានរឿងអី លោកយាយ ទេព បូព្រឹក្ស ត្រូវបញ្ជូនទៅព្យាបាលសម្រាកនៅមន្ទីពេទ្យ

//s9.kh1.co/14/143b0dba2956bf0fd9ea2d1d0d16aca87a3bb684.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ពិតជាគួរឲ្យបារម្ភខ្លាំង ថ្មីៗនេះ លោកយាយតារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យ តែពេលនេះ លោកយាយនាងបានធូរស្បើយជាងមុនហើយ។

ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងស្រីមួយរូបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន ជាពិសេស ពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះកាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ។ បើនិយាយពីរឿងការងារវិញ នាងសឹងតែគ្មានពេលទំនេរទៅហើយ មិនថាច្រៀង ឬផ្សាយលក់ផលិតផលតាមបណ្ដាញអ៉ីនធើណែត មិនតែប៉ុណ្ណោះ នាងថែមទាំងមានមុខជំនួញក្នុងដៃទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលការរស់នៅនាពេលបច្ចុប្បន្ននេះវិញ តារាស្រីរូបនេះ កាន់តែមានជីវភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ លើសពីនេះទៅទៀត នាងក៏កំពុងរស់នៅជុំគ្រួសារយ៉ាងមានសុភមង្គលតែម្ដង។ ដោយគ្រប់ពេល គេតែងតែតែឃើញ តារារូបនេះ ធ្វើរឿងល្អៗទៅកាន់អ្នកមានគុណ និងលោកយាយនាងផ្ទាល់តែម្ដង។ ក្នុងនោះដែរ តារារូបនេះក៏ធ្លាប់បាននិយាយថា កាលដែលនាងខំប្រឹងធ្វើការក៏ដើម្បីគ្រួសារ ចង់ឲ្យគ្រប់គ្នារស់នៅស្រណុកសុខស្រួលផងដែរ។ 

ជាក់ស្ដែង ថ្មីៗនេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាពជាមួយលោកយាយខ្លួន កំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ដែលធ្វើឲ្យហ្វេននាមានការព្រួយបារម្ភជំនួសនាងគ្រប់គ្នា។ តែតារារូបនេះ នៅមិនទាន់បានប្រាប់ពីមូលហេតុលោកយាយខ្លួនត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យនៅឡើយនោះទេ គ្រាន់តែនាងសរសេរសារខ្លីមួយនិយាយយ៉ាងដូច្នេះថា៖ 

ឈឺបុិននេះហើយនៅថាមិនឈឺទៀតចុះ បុិនណាទើបថាឈឺ ហាម៉ែ? លោកយាយខ្ញុំនិយាយពីថាមាំនោះមាំ ទោះយ៉ាងម៉េចក៏ថាអត់ឈឺដែរ។ តែយ៉ាងណាម៉ែនឹងជាមាំមួនវិញ ព្រោះត្រូវនៅមើល ចៅទួតច្រើនៗទៀត នៅទៅបារាំង ទៅជប៉ុន ទៅសមុទ្រ ជាមួយខ្ញុំ ក៏សូមអរគុណលោកគ្រូពេទ្យដែលយកចិត្តទុកដាក់។

សម្ដី កញ្ញា ទេព បូព្រឹក្ស

ទន្ទឹមនឹងឃើញរូបភាពលោកយាយតារារូបនេះ សម្រាកនៅមន្ទីពេទ្យរួច មានអ្នកគាំទ្រជាច្រើនបានជូនពរឲ្យលោកយាយនាង ឲ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស និងលោកយាយ
កញ្ញា ទេព បូព្រឹក្ស និងលោកយាយ
កញ្ញា ទេព បូព្រឹក្ស និងលោកយាយ
កញ្ញា ទេព បូព្រឹក្ស និងលោកយាយ
ទេព បូព្រឹក្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T