ពិតទេដែលថា កេរ្តិ៍ឈ្មោះជាអតីតតារា Kpop បើកឱកាសឲ្យតារាជនជាតិចិន រកលុយបានច្រើនជាងមុន?

//s9.kh1.co/b0/b00eb92422153420ea28c5d1c4e6805350ce654d.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

មតិជាច្រើនបានលើកឡើងថា ពួកគេទទួលបានការបណ្តុះបណ្តាល និងរៀនពីគន្លឹះ នៅក្នុងប្រទេសកូរ៉េ ប៉ុន្តែការផ្តោតអារម្មណ៍របស់ពួកគេ គឺផ្តោតលើប្រទេសចិន។

ចិន ៖ ក្នុងរយៈពេលកន្លងមកនេះ វាត្រូវបានគេកត់សម្គាល់ឃើញថា មានតារា Kpop ដែលជាជនជាតិចិនជាច្រើន បានវិលត្រលប់ទៅកាន់ ប្រទេសរបស់ខ្លួនវិញជាបន្តបន្ទាប់ បន្ទាប់ពីពួកគេបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងប្រទេសកូរ៉េ។ រឿងនេះបានក្លាយជាប្រធានបទក្ដៅមួយ នៅក្នុងបណ្ដាញអ៊ីនធើណែតជាហូហែ រហូតមកទល់ពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារា Kpop ជាជនជាតិចិនមួយចំនួន ថែមទាំងបានប្ដឹងផ្ដល់គ្នា ដើម្បីបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មកូរ៉េ មុនពេលវេលាកំណត់ រយៈពេលជាច្រើនឆ្នាំថែមទៀតផង។

គួរបញ្ជាក់ផងដែរថា តារា Kpop ដែលមានសញ្ជាតិបរទេសដំបូងគេ ត្រូវបានគេស្គាល់ថា ជាអតីតតារាចម្រៀងប្រុសល្បី Han Geng ដែលលោកគឺជា អតីតសមាជិកក្រុម Super Junior ដ៏ល្បី ក្នុងផលិតកម្ម SM ហើយក៏ជាជនបរទេសដំបូងគេ ដែលបានចូលរួម ក្នុងឧស្សាហកម្មកម្សាន្ត Kpop របស់កូរ៉េផងដែរ។

Han Geng
Han Geng

ប៉ុន្តែគួរឲ្យសោកស្ដាយ Han Geng បានចាកចេញពីផលិតកម្ម SM កាលពីឆ្នាំ ២០០៩ ហើយលោកក៏បានបង្កើតអាជីពជោគជ័យ នៅក្នុងប្រទេសចិន ដែលជាប្រទេសកំណើតរបស់ខ្លួន ចាប់តាំងពីពេលនោះមក។

ក្នុងឆ្នាំ ២០១៥ ទ្រព្យសម្បត្តិសុទ្ធរបស់លោក ត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណជាជាង ១៣ដុល្លារអាមេរិកឯណោះ។

លើសពីនេះទៅទៀត អតីតសមាជិក EXO រួមមានដូចជា Kris Tao Luhan និង Lay ក៏ត្រូវបានគេលើកឡើងថា ពួកគេបានដើរតាមជំហានរបស់ Han Geng ដោយបានចាប់ផ្តើមបង្ហាញខ្លួន នៅក្នុងផលិតកម្មកូរ៉េ ក្នុងខែមេសា ឆ្នាំ ២០១២ និងបានចាកចេញពីផលិតកម្មកូរ៉េ ក្នុងឆ្នាំ ២០១៤។

EXO
EXO

នេះយោងទៅតាម ទស្សនាវដ្តី Forbes China របស់ចិន បានបង្ហាញថា Lay បានជាប់ចំណាត់ថ្នាក់លេខ ៥ Kris បានជាប់ចំណាត់ថ្នាក់លេខ ៨ Luhan បានជាប់ចំណាត់ថ្នាក់លេខ ១៥ និង Tao បានជាប់ចំណាត់ចំណាត់លេខ ៣៧ ក្នុងបញ្ជីតារាល្បីៗ ១០០នាក់ ក្នុងឆ្នាំ ២០២០។

Kris Tao Luhan និង Lay
Kris Tao Luhan និង Lay

មតិជាច្រើនបានលើកឡើងថា ពួកគេទទួលបានការបណ្តុះបណ្តាល និងរៀនពីគន្លឹះ នៅក្នុងប្រទេសកូរ៉េ ប៉ុន្តែការផ្តោតអារម្មណ៍របស់ពួកគេ គឺផ្តោតលើប្រទេសចិន។

នៅពេលមានករណីស្រដៀងគ្នានេះ បានកើនឡើងជាច្រើនដង នៅក្នុងវិស័យកម្សាន្តកូរ៉េ Kpop ទើបថ្មីៗនេះ មានមតិខ្លះបានលើកឡើង និងកំពុងតែបញ្ចេញយោបល់ ទៅលើការស្វែងរកវិធានការ ដើម្បីបង្ការករណីទាំងនេះ។ គោលបំណងដំបូងនៃការវិនិយោគលើ តារា Kpop របស់ចិន គឺដើម្បីពង្រីកទីផ្សារ នៅខាងក្រៅប្រទេសកូរ៉េ។ ទោះយ៉ាងណា នៅពេលដែលតារាចិនជាច្រើន បានចាកចេញពីក្រុម នោះពិតជាបានរារាំង ការផ្សព្វផ្សាយរបស់ក្រុមដើម នៅក្នុងប្រទេសចិន។

Kris Tao Luhan និង Lay
Kris Tao Luhan និង Lay

នេះបើតាមទស្សនវិស័យរបស់ពួកគេ បានបង្ហាញថា ការមានកេរ្តិ៍ឈ្មោះថាជាតារា Kpop គឺជាការបើកឱកាសជាច្រើនសម្រាប់ពួកគេ ដូច្នេះវាត្រូវតែជាជម្រើសដ៏ទាក់ទាញចិត្តមួយ ដែលធ្វើឲ្យពួកគេគិតថា អតីតតារា Kpop នឹងទទួលបានការចាប់អារម្មណ៍ ច្រើនជាងតារាក្នុងស្រុក ដែលមិនធ្លាប់បង្ហាញខ្លួនជាតារា Kpop ពីមុន។

យោងតាមការស្រាវជ្រាវ បានឲ្យដឹងថា មួយភាគរយនៃតារាចិនល្បីៗ រកប្រាក់បាន ៨ដង ច្រើនជាងតារារួមអាជីព នៅក្នុងប្រទេសកូរ៉េ បើគិតជាមធ្យម។ ហើយបើយោងតាម Global Times តារាល្បីៗរបស់ចិន រកចំណូលបានច្រើន ក្នុងកម្រិតមួយ ដែលអាចប្រៀបធៀបទៅនឹង តារាហូលីវូដឯណោះ៕

តើប្រិយមិត្តយល់យ៉ាងណា ចំពោះបញ្ហានេះ?

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T