គួរឲ្យភ្ញាក់ផ្អើល! ការសិក្សាថ្មីបានបញ្ជាក់ថា ប្រព័ន្ធព្រះអាទិត្យរបស់យើងកកើតយ៉ាងឆាប់រហ័ស ក្នុងរយៈពេលតិចជាង២០ម៉ឺនឆ្នាំ

//s9.kh1.co/0f/0fa6f956eb6e0fb44926a25f32ff126679dfe436.jpg
បច្ចេកវិទ្យា

 ១៥-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ការពិតទៅ ពេលវេលានៃកំណើតរបស់ប្រព័ន្ធព្រះអាទិត្យកាលពីមុន មិនត្រឹមត្រូវនោះទេ។

បរទេស៖ បើយោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ប្រព័ន្ធព្រះអាទិត្យរបស់យើងគឺមានទំហំធំ ប៉ុន្តែប្រើពេលកកើតយ៉ាងឆាប់រហ័ស។ តាមរយៈការវិភាគអ៊ីសូតូបដែលមានអាយុរាប់ពាន់លានឆ្នាំ លើអាចម៍ផ្កាយមួយ អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ជាតិ Lawrence Livermore National Laboratory បានកំណត់ថា ព្រះអាទិត្យនិងផ្នែកផ្សេងទៀតនៃប្រព័ន្ធផ្កាយរបស់យើង ត្រូវបានបង្កើតឡើងក្នុងរយៈពេលតិចជាង២០០,០០០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវធ្លាប់គិតថា ការវិវឌ្ឍនៃប្រព័ន្ធព្រះអាទិត្យរបស់យើងប្រើពេលយ៉ាងហោចណាស់ ជិតមួយលានទៅពីរលានឆ្នាំ ដោយផ្អែកលើការកកើតរបស់ប្រព័ន្ធផ្កាយនានា។ ការពិតទៅ ពេលវេលានៃកំណើតរបស់ប្រព័ន្ធព្រះអាទិត្យកាលពីមុន មិនត្រឹមត្រូវនោះទេ។ ការសិក្សាថ្មីបានច្រានចោលគំនិតពីមុន ដែលនាំឲ្យមានការបង្កើតប្រព័ន្ធព្រះអាទិត្យយ៉ាងរហ័ស ក្នុងរយៈពេលតិចជាង២០០,០០០ឆ្នាំ។

កំណើតប្រព័ន្ធព្រះអាទិត្យដំបូង សម្បូរដោយធូលីនិងពពកយ៉ាងក្រាស់
កំណើតប្រព័ន្ធព្រះអាទិត្យដំបូង សម្បូរដោយធូលីនិងពពកយ៉ាងក្រាស់

ប្រព័ន្ធព្រះអាទិត្យរបស់យើងបានចាប់កំណើតឡើង ប្រហែលជា៤.៥ប៊ីលានឆ្នាំមុន មុនពេលការសាបរលាបនៃពពកដ៏ក្រាស់នៃឧស្ម័ននិងធូលី។ ក្រុមអ្នកវិទ្យាសាស្ត្របានកំណត់អាយុកាល ម៉ូលីដែនអ៊ីសូតូប នៅលើអាចម៍ផ្កាយប្រភេទ chondrite រួមទាំងអាចម៍ផ្កាយ Allende ដែលជាប្រភេទ chondrite យ៉ាងធំ ត្រូវបានរកឃើញនៅលើផែនដី នៅពេលវាធ្លាក់ចំទីក្រុង Chihuahua ប្រទេសម៉ិចស៊ិក ក្នុងឆ្នាំ១៩៦៩។

ប្រព័ន្ធព្រះអាទិត្យក្នុងពេលបច្ចុប្បន្ន
ប្រព័ន្ធព្រះអាទិត្យក្នុងពេលបច្ចុប្បន្ន

អាចម៍ផ្កាយទាំងនេះសម្បូរដោយជាតិកាល់ស្យូម-អាលុយមីញ៉ូម ដែលជាធាតុមានវ័យចំណាស់ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍បានវិភាគ ម៉ូលីដែនអ៊ីសូតូប ហើយកំណត់បានថា វាបានបង្កើតឡើងដោយប្រើពេលប្រហែល ៤០,០០០ទៅ២០០,០០០ឆ្នាំ។ នេះមានន័យថា ប្រព័ន្ធព្រះអាទិត្យរបស់យើង ក៏ចំណាយពេលកកើតក្នុងរយៈពេលដូចគ្នានេះដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T