មិននឹកស្មានសោះ ថាមនុស្សដែលធ្លាប់ ធ្វើឲ្យគេសប្បាយ ដូចកុសុម៉ា ធ្លាប់ចង់សម្លាប់ខ្លួន (មានវីដេអូ)

//s9.kh1.co/b0/b0ab1179e2cdf09e76a6f9641e48ba6e9defaa83.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

មិបដែលដឹងទាល់តែសោះថា តារាចម្រៀង និងពិធីការិនី ពូកែលេងសើច កញ្ញា សុភ័ក្រ កុសុម៉ា ធ្លាប់បានគិតខ្លី តែនាងក៏មានក្រុមគ្រួសារចាំជួយលើកទឹកចិត្យនាងផងដែរ រហូតដល់ធ្វើឲ្យនាងរឹងមាំ។

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានមហាជនជាច្រើន ចូលចិត្តនឹងស្រលាញ់តាមរយៈពាក្យសម្តី កាយវិការបែបកំប្លុកកំប្លែង ធ្វើឲ្យគ្រប់គ្នាបានសើចសប្បាយបំបាត់ទុក្ខ ជាពិសេសគ្រប់ពាក្យដែលនាងនិយាយ ស្ដាប់ទៅពិតជាអស់សំណើចតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់បេលដែលមានវត្តមានតារារូបនេះ ក្នុងកម្មវិធីណាមួយ ធ្វើឲ្យកម្មវិធីមួយ សើចសប្បាយគ្រប់គ្នាផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទស្សនិកជន និងអ្នកគាំទ្រតារាស្រីពូកែវោហាស័ព្ទចាក់ទឹកមិនលិចរូបនេះ ធ្លាប់តែឃើញស្នាមញញឹម និងការសប្បាយរបស់នាង តែបើក្រឡេកទៅដឹងអារម្មណ៍ពិតចេញពីមាត់កញ្ញា សុភ័ក្រ កុសុម៉ា ស្ដាប់ហើយស្ទើរតែមិនចង់ជឿថា តារារូបនេះ ក៏ធ្លាប់បានគិតខ្លីកន្លងមកផងដែរ។ ដោយសម្ដីនាងបានប្រាប់យ៉ាងច្បាស់ពីអារម្មណ៍ខ្លួនឯងបែបនេះថា៖ 

ពេលខ្លះខ្ញុំគិតច្រើន ខ្ញុំ Stress មែនទែន ពេលខ្លះអាចនឹងចង់សា្លប់ម្ដងៗ ប៉ុន្តែកម្លាំងចិត្តគឺ បានមកពីគ្រួសារ និងម៉ាក់តែម្ដង។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំអត់គិតខ្លីទៀតទេ ហើយថ្ងៃមួយ ខ្ញុំបានជួបព្រះតេជគុណស្រោចទឹក ហើយលោកបានមើលខ្ញុំថា ខ្ញុំរាល់ថ្ងៃចង់តែស្លាប់ទេ ពេលខ្លះអ្នកឯងនៅពីមុខគេសប្បាយ តែក្រៅពីនោះនាងនឹងយំ។ ក្នុងពេលនោះដែរ ព្រះតេជគុណ សុំឲ្យខ្ញុំរំដោះគ្រោះចេញផងដែរ។ 

សម្ដី កញ្ញា សុភ័ក្រ កុសុម៉ា 

តួយ៉ាង គ្រប់ពេលលដែលកញ្ញា សុភ័ក្រ កុសុម៉ា បង្ហាញវត្តមានក្នុងកម្មវិធីនានា គេតែងតែឃើញនាងនិយាយច្រើន ផ្ដល់ស្នាមញញឹមទៅកាន់មហាជននៅជុំវិញខ្លួន តែពេលស្ដាប់នាងនិយាយបែបនេះរួច ហ្វេនៗនឹងស្មានសឹងតែមិនដល់គ្រប់គ្នា។ គួរបញ្ជាក់ផងដែរថា ពេលដែលគ្រប់គ្នា ឃើញនរណាម្នាក់រឹងមាំមករហូត ក៏មិនប្រាកដថា បុគ្គលម្នាក់នោះ មិនទន់ជ្រាយ ឬរឹងមាំរហូតនោះទេ គ្រាន់តែម្នាក់នោះ មិនចង់បង្ហាញឲ្យគ្រប់គ្នា បានឃើញពីភាពទន់ខ្សោយឲ្យអ្នកដទៃបានឃើញប៉ុណ្ណោះ៕

វីដេអូពី៖ កម្មវិធីលោក អ៊ឹម ជីវ៉ា

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
វីដេអូ កញ្ញា សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T