វិចិត្រករសាក់ខ្លួនមួយរូបដែលមានអាយុ ៤១ឆ្នាំបានដាក់ឈ្មោះខ្លួនឯងថាជាបិសាច Orc ដែលយកលំនាំតាមបិសាច​សម្តែង​ក្នុងរឿងមួយដ៏ល្បី។ គាត់បានប្រែក្លាយមុខមាត់របស់គាត់ឲ្យក្លាយជាបិសាច Orc ទាំងស្រុងនៅក្នុងជីវិត​រស់នៅ​ពិតប្រាកដ។

លោក Orc មានស្រុកកំណើតនៅប្រទេសប្រេស៊ីល គាត់បានចាប់ផ្តើមសាក់ជាលើកដំបូងគឺនៅអាយុ ១៥ ឆ្នាំ បន្ទាប់ពី​នោះ​មកគាត់ចាប់ផ្តើមស្រឡាញ់ការសាក់លើដងខ្លួន និងបានធ្វើការសាក់លើខ្លួនគាត់ជាបន្តបន្ទាប់ រួមទាំងមានការ​វះកាត់​​លើមុខរបស់គាត់ថែមទៀតផង ដើម្បីឲ្យមើលទៅដូចជាតួសម្តែង Orc ពិតៗ។ ភ្នែកទាំងពីររបស់​គាត់ក៏មាន​សាក់ពណ៌ខ្មៅផងដែរ បើនិយាយឲ្យចំ ៨០ភាគរយនៅលើដងខ្លួន គឺគ្របដណ្តប់ដោយ​រូបសាក់ គាត់បានពុះអណ្តាត​ជាពីរ ត្រចៀកទាំងពីររបស់គាត់ក៏មានការកាត់ឲ្យដូចទៅបិសាច Orc ផងដែរ។ អ្វីដែលសំខាន់នោះគឺមាត់របស់គាត់ ធ្វើឲ្យមានមនុស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

គាត់បានចំណាយប្រាក់ជាង ៥០០ ដុល្លារទៅលើចង្កោមដ៏វែងទាំងពីរ ដែលធ្វើឲ្យគាត់មើលទៅដូចជា បិសាច Orc ទាំងស្រុង ដែលបិសាចនោះមាននៅក្នុងរឿងភាគយន្តដ៏ល្បីល្បាញ និងនៅក្នុងវីដេអូហ្គេម (Warcraft) ។

គាត់បាននិយាយថា គាត់ព្យាយាមធ្វើអ្វីដែលជាខ្លួនរបស់គាត់ ហើយវាជាគំនិត និងក្តីស្រឡាញ់របស់គាត់​ដែលគាត់​ធ្វើវាឡើង មិនមាននរណាម្នាក់ជំរុញចិត្តគាត់ឲ្យធ្វើបែបនេះទេ ។ Orc បានទទួលស្គាល់ថា អ្នកជុំវិញគាត់មួយចំនួនមិន​ពេញចិត្តនឹងអ្វីដែលគាត់បានធ្វើនោះទេ ជាពិសេសឪពុកម្តាយរបស់គាត់គឺមិនអាចទទួលយកការកែប្រែរបស់ Orc បាននោះទេ។ ហើយមិត្តភក្តិរបស់គាត់ភាគច្រើនគិតថា គាត់ជាមនុស្សចម្លែក ប៉ុន្តែគាត់នៅតែមិនបោះបង់ក្តីស្រឡាញ់​របស់គាត់ ។

មានតែប្រពន្ធរបស់គាត់ឈ្មោះថា Krishna បានគាំទ្រ។ នាងក៏បានចែករំលែកការស្រឡាញ់ចូលចិត្តសាក់លើដងខ្លួន ដូចប្តីរបស់នាងដែរ ដូចដែលអ្នកបានឃើញនៅក្នុងរូបថតនេះអ៊ីចឹង ពួកគេមើលទៅពិតជាសមគ្នាណាស់៕

លោក Orc
លោក Orc និងប្រពន្ធរបស់លោក នាង  Krishna
លោក Orc និងប្រពន្ធរបស់លោក នាង Krishna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]