តារាម៉ូដែលស្រី ជនជាតិជប៉ុនម្នាក់ បានប្រាប់រឿងសំងាត់ ដែលធ្វើឲ្យដើមទ្រូងរបស់នាងធំ ដោយនាងធ្លាប់ស្វែងរកគ្រប់វិធី ដើម្បីឲ្យដើមទ្រូងធំ ដោយមិនបាច់ធ្វើការវះកាត់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាម៉ូដែលស្រី ជនជាតិជប៉ុនម្នាក់ មានឈ្មោះថា អ៊ីរី បានប្រាប់ឲ្យដឹងថា នាងបានសាកគ្រប់វិធី ដើម្បីធ្វើឲ្យដើមទ្រូងធំ ដោយមិនបាច់ធ្វើការវះកាត់ ប៉ុន្តែនៅតែមិនបានសម្រេច រហូតដល់នាងមានអារម្មណ៏ប្លែក នៅពេលដែលនាង ទៅញ៉ាំអាហារ Fast Food ជារឿយៗ ទើបនាងបានដឹងថា ដើមទ្រូងរបស់នាងរីកធំ ដោយសារញ៉ាំហាំបឺហ្គឺ។

បើតាមសម្តីរបស់ កញ្ញា អ៊ីរី បានប្រាប់ឲ្យដឹងថា យូរណាស់មកហើយ ដែលនាងទៅញ៉ាំអាហារ នៅហាង McDonald’s ហើយដើមទ្រូងរបស់នាង បានរីកធំឡើង រហូតដល់ទៅទំហំ ៣៧.៤ ឯណោះ ហើយនាងមិនបានដឹងថា វាជាសិល្បអ្វីនោះទេ ប៉ុន្តែវាពិតជាកើតមានចំពោះនាងមែន។

តារាម៉ូដែលស្រីរូបនេះ បានបន្តទៀតថា ដំបូងដើមទ្រូងនាងមានទំហំ ៣៤.៦ ប៉ុន្តែឥឡូវនេះ ដើមទ្រូងនាងមានទំហំ ៣៧.៤ ដោយសារតែនាង តែងតែញ៉ាំហាំបឺហ្គឺនៅចុងសប្តាហ៏ ដែលមានជាតិកាឡូរីចំនួន ១,៣៣៨ និងមានជីវជាតិជាច្រើនទៀត នៅក្នុងនោះផងដែរ។





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]