ចូលរួមសោកស្ដាយ តារាហុងកុង Savio Tsang ទទួលមរណភាព ក្នុងវ័យ ៥៨ ឆ្នាំ

//s9.kh1.co/86/86e8195ea5e12512772291b3cce2a771d465557b.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ហ្វេនៗ និង មិត្តៗរួមការងារជាច្រើន បានបង្ហាញពីការសោកស្ដាយ និងភាពសោកសៅ ចំពោះ តារាសម្ដែងប្រុស លោក Savio Tsang ដែលបានទទួលមរណភាព ក្នុងវ័យ ៥៨ ឆ្នាំ ដោយជំងឺមហារីកសួត

ហុងកុង៖ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា យោងតាង សារព័ត៌មាន HK01 បានរាយការណ៍ឲ្យដឹងថា តារាសម្តែងហុងកុង ដ៏ល្បីឈ្មោះ លោក Savio Tsang បានទទួលមរណភាព ក្នុងអាយុ ៥៨ ឆ្នាំ បន្ទាប់ពីបានតស៊ូនឹងជំងឺមហារីកសួត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ កាលពីមុនពេលនោះ ស្ថានភាពសុខភាពរបស់តារាប្រុសរូបនេះ កាន់តែអាក្រក់ទៅៗ ខណៈដែលរូបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយខាង វេជ្ជបណ្ឌិត ក៏មានការព្យាករណ៍មិនល្អ ក្នុងការរក្សាជីវិតរស់នៅរបស់លោក។

ដោយឡែក កាលពីខែកុម្ភះកន្លងទៅនេះ សារព័ត៌មានហុងកុង ក៏ធ្លាប់បានចុះផ្សាយពីព័ត៌មានដែលបានប្រាប់ថា លោក Savio Tsang មានជំងឺមហារីកសួត ប៉ុន្តែ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបានទាក់ទងទៅ តារាសម្តែងរូបនេះស្រាប់តែបានបដិសេធ ចំពោះរឿងមានជំងឺដែលមិនអាចព្យាបាលបាន ហើយក៏បានបដិសេធមិនប្រាប់ពីស្ថានភាពសុខភាព ទៀតផង។

ម៉្យាងវិញទៀត ការចាកចេញទាំងអាល័យរបស់ តារាសម្ដែងប្រុសរូបនេះ  បានធ្វើឲ្យបណ្ដា មិត្តរួមការងារ មិត្តភក្តិ និងអ្នកគាំទ្រជាច្រើន ពិតជាបានបង្ហាញពីភាពសោកសៅ និងបានចូលរួមរំលែកទុក្ខយ៉ាងសោកសង្រេងចំពោះក្រុមគ្រួសារ របស់លោកផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Savio Tsang
Savio Tsang
Savio Tsang
Savio Tsang
Savio Tsang
Savio Tsang
Savio Tsang
Savio Tsang
Savio Tsang
Savio Tsang
Savio Tsang
Savio Tsang
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T