Ter និង Mai បានធ្វើពិធីគម្រប់ខួបស្នេហ៍ ៣ឆ្នាំសម្រាប់ទំនាក់ទំនងស្នេហារបស់ពួកគេយ៉ាងមានក្តីសុខ

//s9.kh1.co/24/24c4b5a06df20ddc542ec2edc02f14698f288306.jpg
នារី

 ១៦-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

គូស្នេហ៍កំពូលតារាថៃមួយគូដែលមានឈ្មោះបោះសម្លេងនៅក្នុងរង្វង់សិល្បជាយូរឆ្នាំមកហើយគឺលោក Ter Chantavit និងកញ្ញា Mai Davika ក្នុងពេលថ្មីៗនេះអ្នកទាំងពីរបានបង្កើតពិធី គម្រប់ខួបនៃការស្រឡាញ់គ្នាក្នុងរយៈពេល ៣ឆ្នាំ។​

ថៃ៖ មិត្តអ្នកអានដែលតាមដានរឿងភាពយន្តថៃប្រាកដជាស្គាល់គូស្នេហ៍កំពូលតារាសម្តែងមួយគូដែលមានឈ្មោះបោះសំឡេងនៅក្នុងរង្វង់សិល្បៈជាយូរឆ្នាំមកហើយគឺលោក Ter Chantavit និងកញ្ញា Mai Davika ។​ ក្នុងពេលថ្មីៗនេះអ្នកទាំងពីរបានបង្កើតពិធីគម្រប់ខួប ៣ឆ្នាំនៃការចាប់ផ្តើមស្រឡាញ់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតា​មថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅនេះ តារាសម្តែងប្រុសសង្ហារូបនេះបានបង្ហោះរូបថតរបស់គាត់ជាមួយកញ្ញានៅលើគណនីបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនដោយភ្ជាប់សារដ៏មានភាពផ្អែមល្អែម និងបង្កប់អត្ថន័យថា “១៦.១១ ជាមួយរូបភាព Emoji រូបបេះដូង” និងមានការ Tag ឲ្យគណនីរបស់កញ្ញារូបស្រស់នេះថែមទៀតផង។ ជាក់ស្តែងនៅក្នុងសារដ៏មានអត្ថន័យនេះគឺចង់បង្ហាញពីខែ និងឆ្នាំដែលអ្នកទាំងពីរបានចាប់ដៃគ្នា និងសាងភាពផ្អែមល្អែមជាមួយគ្នាដោយលេខ ១៦តំណាងឲ្យឆ្នាំ២០១៦ រីឯលេខ ១១តំណាងឲ្យខែវិចិ្ឆកា។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា Davika ក៏បានចែករំលែករូបថតរបស់នាងជាមួយរូបលោកនៅលើគណនីបណ្តាញសង្គម Instagram និងបានសរសេរសារដូចគ្នាផងដែរ។

គួរបញ្ជាក់ដែរថា គូស្នេហ៍មួយគូនេះមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំមកហើយ។ អ្នកទាំងពីរបានសាងទំនាក់ទំនងមួយនេះ បន្ទាប់ពីបានសម្តែងជាមួយគ្នានៅក្នុងរឿងភាគរបស់ទូរទស្សន៍ ONE 31 ដែលជាសាច់រឿងថតឡើងវិញនិងមានចំណងជើងថា“Chai Mai Jing Ying Tae”

សូមទស្សនានូវរូបភាពលម្អិតរបស់អ្នកទាំងពីរខាងក្រោមនេះ៖

លោក Ter Chantavit និងកញ្ញា Mai Davika
លោក Ter Chantavit និងកញ្ញា Mai Davika
លោក Ter Chantavit និងកញ្ញា Mai Davika
លោក Ter Chantavit និងកញ្ញា Mai Davika
រូបភាពដែលអ្នកទាំងពីរបានបង្ហោះនៅក្នុង instagram 
រូបភាពដែលអ្នកទាំងពីរបានបង្ហោះនៅក្នុង instagram 
លោក Ter Chantavit និងកញ្ញា Mai Davika
លោក Ter Chantavit និងកញ្ញា Mai Davika
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T