ឃោរឃៅ​ណាស់! ​ប្តី​ប្រពន្ធ​មួយ​គូ ធ្វើ​ទារុណ​កម្ម​ លើ​កូន​ចិញ្ចឹម​អាយុ​៦ឆ្នាំ រហូតដល់​ស្លាប់

//s9.kh1.co/e1/e19e0f423d8a8d64ec291669cbd106ace24b51ee.jpg
សង្គម

 ១៤-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

នៅភូមិ​រុងរឿង​ ឃុំ​កន្ទួត​ ស្រុកស្វាយលើ​ ខេត្តសៀមរាប​ ពីរនាក់​ប្តីប្រពន្ធ​ ធ្វើ​ទារុណកម្ម​លើកូន​ចិញ្ចឹម​ អាយុ០៦ឆ្នាំ​ រហួតដល់​ស្លាប់។

សៀម​រាប​៖ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ​មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយលើ បានទទួលដំណឹងថា  មានករណី ក្មេងប្រុសឈ្មោះផល សុភាន់ អាយុ០៦ឆ្នាំ ត្រូវជាកូនចិញ្ចឹម របស់ឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរយោធា និង ឈ្មោះ ឈឿង វីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានពុលដំឡូងមីស្លាប់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់​មក ​កម្លាំង​មូលដ្ឋាន​ស្រុកស្វាយលើ ​ក៏​បាន​ចុះទៅដល់ កន្លែងកើតហេតុ ដើម្បី​ស្តាប់ចម្លើយសាក្សី ជុំវិញ​​ការ​ស្លាប់ ​របស់​ក្មេង​ប្រុស​ខាងលើ​នេះ​។ យ៉ាងណាមិញ​ ក្រោយ​ស្តាប់​សម្តី​សាក្សី​ ហើយ​សមត្ថកិច្ច​បាន​ធ្វើ ការ​សន្និដ្ឋានថា ការ​ស្លាប់​របស់​ក្មេងប្រុសខាងលើគឺ ​មិនមែន​បណ្តាល​មកពី ​ការ​ពុលដំឡូងមីនោះទេ។

ក្រោយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកស្វាយលើ និងកម្លាំងជំនាញ  ធ្វើការសាកសួរ ទើប​ជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធខាងលើ បានសារភាពថា  ពួកគេពិតជា​បាន វាយធ្វើបាបទៅលើ កូនចិញ្ចឹមឈ្មោះផល សុភាន់ ជាច្រើនលើក ច្រើនសារពិតប្រាកដមែន ។

ហើយចំពោះចម្លើយ ដែលពួកគេនិយាយប្រាប់ ឪពុកជនរងគ្រោះ  និងរាយការណ៍ប្រាប់ សមត្ថកិច្ចថា ជនរងគ្រោះស្លាប់ ដោយសារពុលដំឡូងមី  គឺមិនពិតនោះទេ​ គឺជនរងគ្រោះស្លាប់ ដោយសារការប្រើអំពើហិង្សា និងអំពើទារុណកម្ម ទើបបណ្តាលឲ្យ ជនរងគ្រោះស្លាប់ បាត់បង់ជីវិតបែបនេះ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូង ខេត្តសៀមរាប ដើម្បីចាត់ការ តាមនីតិវិធីច្បាស់​ផងដែរ​៕

ប្រភព៖ CHC

 ឳពុកម្តាយ​ចិញ្ចឹម​ដែល​ជាជន​សង្ស័យ
 ឳពុកម្តាយ​ចិញ្ចឹម​ដែល​ជាជន​សង្ស័យ
ក្មេង​ប្រុស​រងគ្រោះ​
ក្មេង​ប្រុស​រងគ្រោះ​
ក្មេង​ប្រុស​រងគ្រោះ​
ក្មេង​ប្រុស​រងគ្រោះ​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T