កំពូលតារាហុងកុង Nancy Wu ដើរចេញពីទ្រនំTVB ធ្លាប់នៅរយៈពេល១៨ឆ្នាំ ព្រោះហេតុផលនេះ?

//s9.kh1.co/26/269b8b75e943d29b4ff8a6b622b5206596c0513e.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពី កិច្ចសន្យាជិតផុត តារាសម្តែង Nancy Wu សម្រេចចិត្តបញ្ចប់កុងត្រា ទ្រនំចាស់TVB ដែលធ្លាប់នៅអស់រយៈពេល ១៨ ឆ្នាំ

ចិន៖ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ព័ត៌មាន Sina បានរាយការណ៍មកថា តារាសម្តែងហុងកុងល្បី Nancy Wu បានសម្រេចចិត្តចាកចេញពីទូរទស្សន៍ TVB ជាកន្លែងនាងចំណាយពេល១៨ ឆ្នាំ និងបានសាងកេរ្តិ៍ឈ្មោះ ជាហូរហែរក្នុងអាជីពសិល្បៈថែមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពដដែល បានបន្តទៀតថា កាលពីខែមីនា តារាស្រីរូបនេះ បានសារភាពថា នាងគ្មានការងារធ្វើអស់រយៈពេលជាយូរមកហើយ មិនត្រឹមតែប៉ុណ្ណោះ រូបនាងក៏មិនបានខាងទូរទស្សនិ៍ហៅថតក្នុងគម្រោងធំៗរបស់ TVB ផងដែរ។ អាចទេនេះ ជាមូលហេតុដែលតារាស្រីដ៏ល្បីក្នុងវិស័យសម្តែងប្រចាំហុងកុង សម្រេចចិត្តចាកចេញពីប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីមួយនេះ?

លើសពីនេះ ទៀតសោត មានពាក្យចចាមអារ៉ាម បាននិយាយថាអាជីពរបស់ តារាស្រីវ័យ៣៨ឆ្នាំរូបនេះ កំពុងតែធ្លាក់ចុះជាលំដាប់។ នាងលែងត្រូវបាន TVB គោរពហើយត្រូវបានដកចេញពីគម្រោងធំៗ ជាច្រើនរបស់ទៀតផង។ 

គួររលឹកផងដែរ Nancy Wu គឺជាតារាសម្តែងស្រីហុងកុងមួយរូប  ត្រូវបានគេទទួលស្គាល់ពីសមត្ថភាពសម្តែង របស់នាង ជាច្រើនឆ្នាំមកនេះ រហូតដល់ឆ្នាំ ២០១៥ បន្ទាប់ពីការខិតខំអស់រយៈពេល ១៣ ឆ្នាំក្នុងអាជីព រូបនាងបានឈ្នះពានរង្វាន់ របស់ TVB ក្នុងខ្សែរភាគយន្ត «Ghost of Relativity» ដូច្នេះដែរ៕

សូមទស្សនារូបខាងក្រោម៖ 

Nancy Wu
Nancy Wu
Nancy Wu
Nancy Wu
Nancy Wu
Nancy Wu
Nancy Wu
Nancy Wu
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T