គួរឲ្យសរសើរ! តារាទាំង៥នេះ តែងចូលរួមយុទ្ធនាការផ្សព្វផ្សាយ ការបង្ការជំងឺឆ្លងកូវីដ១៩ រលកទី២ ក្នុងហ្វេសប៊ុក

//s9.kh1.co/56/56fe5f15fd69b1f63ded9487c862b1e1e02a60dd.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០២០ ៥ល្ងាច · ៣ ឆ្នាំមុន

ដើម្បីការពារការបង្ការជំងឺឆ្លងកូវីដ១៩ រលកទី២ ! តារាកម្ពុជាទាំង៥ នេះបានចូលរួមយុទ្ធនាការផ្សព្វផ្សាយ ការបង្ការជំងឺឆ្លងកូវីដ១៩ រលកទី២ នៅក្នុងហ្វេសប៊ុក។

ភ្នំពេញ៖ សង្កេតឃើញថា សព្វថ្ងៃនេះ ជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ នៅតែជាប្រធានបទដ៏ក្តៅគគុកដដែល ដោយការរុករកស្រាវជ្រាវរកវ៉ាក់សាំងការពារ មិនទាន់បានធ្វើចប់ស្រួលបួលនោះឡើយ ដែលនេះនៅតែជាក្តីកង្វល់របស់មនុស្សជាតិនៅពេលខាងមុខផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីជាពេលនេះស្ថានភាពជំងឹកូវីដនៅកម្ពុជា មានភាពធូរស្រាលច្រើនក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា ប្រជាជនត្រូវតែព្រងើយកន្តើយមិនខ្វាយខ្វល់នោះឡើយ ដោយត្រូវប្រកាន់ខ្ជាប់ក្បួនអនាម័យដដែល ជៀសវាងការមកដល់រលកទី២នៃជំងឺនេះផងដែរ។

ជាក់ស្តែង ដោយសារការភ័យខ្លាច មានការឆ្លងបន្តចូលក្នុងសហគមន៍និង អាចផ្ទុះរីករាលដាលជាថ្មីទៀត តារាល្បីៗទាំង៥នាក់បានចេញមុខ ផ្សព្វផ្សាយបន្ថែមនូវយុទ្ធនា ការបង្ការជំងឺឆ្លងកូវីដ១៩ ដោយក្នុងគោលបំណងដាស់តឿនឲ្យបងប្អូនជនរួមជាតិ មានការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពទាំងអស់គ្នាក៏ដូចជា ប្រទេសជាតិទាំងមូលផងដែរ។

តោះចង់ដឹងទេថាតារាទាំងនោះមាននរណាខ្លះ៖

១. តារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា

សារដែលអ្នកនាង យក់ ឋិតរដ្ឋា បង្ហោះ
សារដែលអ្នកនាង យក់ ឋិតរដ្ឋា បង្ហោះ

២.លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី

សារដែល លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី បង្ហោះ
សារដែល លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី បង្ហោះ

៣. នាយព្រែក

សារដែលនាយព្រែក បង្ហោះ
សារដែលនាយព្រែក បង្ហោះ

៤. តារាចម្រៀង បង្ហាញម៉ូត សម្តែង លោក នូ ឧសភា

សារដែលលោក នូ ឧសភា បង្ហោះ
សារដែលលោក នូ ឧសភា បង្ហោះ

៥.  តារាសម្ដែង លោក ជា លាងឆេ

សារ លោក ជា លាងឆេ បានបង្ហោះ
សារ លោក ជា លាងឆេ បានបង្ហោះ
ពាក់មីយក់ ថិតរដ្ឋានាយ ព្រែកនូ ឧសភាជា លាងឆេ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T