ស្នេហា៖ ជឿជាក់​ថា ​គ្មាននរណាម្នាក់ ​ជាពិសេស​​មនុស្សស្រី ​មួយរូប​ណា​ដែល ប្រាថ្នាចង់​ជួប​ នៅ​រឿង​ផិត​ក្បត់នោះទេ​ កុំ​ថា​ឡើយ កម្រិតទំនាក់​ទំនង ​ជា​​គូដណ្តឹង ប្តីប្រពន្ធ​ សូម្បីតែ​ត្រឹម​ជា ​មិត្តភក្តិ​ក៏​គ្មាន​នរណា​ម្នាក់ ​ចង់​ជួប​នៅ បញ្ហា​ក្បត់បែបនេះដែរ​។

រូបតំណាង

ក៏ប៉ុន្តែ​ពេល​ខ្លះ រឿង​ខ្លះ ​មិនមែន​ថា​យើង ​មិន​ចង់​ជួប​ហើយ ​យើងក៏អាច ​គេច​វេសពីវា​បាន ​រហូតនោះទេ ព្រោះ​យើង​ត្រឹម​ជា មនុស្សធម្មតាមិន​អាច ​ទាយ​ដឹង​ពី​ រឿ​ងហេតុ​ដែល​បំរុង​នឹង ​កើតមានឡើង​នោះទេ ហើយ​ក៏រឹតតែ ​​​មិន​អាចទាយ​ដឹង​ពី រឿង​ដែល​នឹង​កើត មាន​ឡើង ​នៅ​ថ្ងៃ​​អនាគត​ដែរ​។ ​

រូបតំណាង

ជាក់​ស្តែង ​ក្នុង​ទំនាក់​ទំន​ងស្នេហា ​ក៏​ដូ​ចគ្នា​ថ្ងៃនេះ ​គេអាច​ស្បថ​សច្ចា​ថា ​គេ​ស្រលាញ់​និ​ងមាន​តែ​យើង​ម្នាក់ ​ថ្ងៃ​ស្អែក​គេក៏អាច​ក្បត់​យើង ទៅមាន​អ្នក​ថ្មី​ទៀត ​បាន​ដូចគ្នា​ដែរ​។ កុំ​ថា​ឡើង​ ងារ​ជាសង្សារ​ គូដណ្តឹង សូម្បី​ក្លាយជា ​ប្តីប្រពន្ធទៅ​ហើយ​ នៅតែ​អាច​ក្បត់​ចិត្ត​គ្នា​បាន​។ ព្រោះ​អ្វី​ចិត្ត​មនុស្ស ​មិន​ទៀង​ហេតុ​នេះ​ហើយ ​យើង​ខ្លួន​ឯង មិន​គួរ​ជឿទុក​ចិត្ត​ និងផ្តល់​នៅ​ក្តី​ស្រលាញ់ ​ឲ្យ​ទៅនរណាម្នាក់ ​ខ្លាំង​ជា​ង​ខ្លួ​​នឯងនោះទេ។

រូបតំណាង

​គ្រាន់​តែថា​ ទំនាក់​ទំនង​ខុស​គ្នា ​​ផល​​ប៉ះពាល់ដែល​ ទទួល​បាន​ពី​ ការ​ក្បត់​​ដល់ ​ផ្លូវ​ចិត្តនិង​កិត្តិយស​​យើង ក៏​វាខុស​គ្នា​​ ទៅ​តាម​កម្រិត​នៃ ​ទំនាក់ទំនង​ទាំងនោះដែរ​។ ពោល​ប្រសិន បើ​នៅជា​សង្សារ​គ្នា​ មានភាគីណា​ម្នាក់​ក្បត់​ ឈឺចាប់​ដូចគ្នា​ គ្មាន​តែ​ថា ​បន្ទាប់​ពី​ឈឺចាប់​នោះ​ហើយ យើង​អាច​ពិចារណា មក​ត្រូវ​រូវ​ជា​មួយគ្នា​វិញ ​ឬក៏​បញ្ចប់​គ្នាបាន​ គ្មាន​​បញ្ហា​អ្វី​ធំ​ដុំ ​ប៉ះពាល់​ដល់ ​កិត្តិយស​យើង​ខ្លាំង​នោះទេ​។ ព្រោះ​ជាក់​ស្តែង​ ជា​សង្សារ​ជួបបែក ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ សម្រាប់​យុវវ័យ ​នា​ពេល​បច្ចុប្បន្ន។

រូបតំណាង

តែ​ប្រសិនបើ ​ទំនាក់​ទំនង​នោះ ​ឈាន​ដល់​ការ​ភ្ជាប់ ​សាច់​ឈាម​ក្លាយ​ជា គូរដណ្តឹង​នឹង​គ្នា ពាក់កណ្តាល​ទៅ​ហើយ ​តែប្រសិនបើ​មាន​ ភាគីម្ខា​ងណា​ មាន​ចិត្តផិតក្បត់​ ​គឺ​នឹង​អាច​ប៉ះពាល់​ ដល់​កិត្តិយស​ និងរង​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង ​ព្រោះ​ជាក់​ស្តែង ​អ្នក​ទាំង​ពី​រសុទ្ធ​តែ​ប្រាកដចិត្ត​ទៅ​ហើយ ​ថា​ស្រលាញ់​គ្នា​ នឹង​មាន​គម្រោង​ចាប់​ដៃ​គ្នា ​សា​ងគ្រួសារ​នា​ពេល​ខាងមុខ​ ទើប​បាន​ជាភ្ជាប់​ពាក្យ​នឹង​គ្នា​ ចំណែក​ចាស់​ៗ ក៏​បាន​ដឹង​លឺផងដែរ​។

រូបតំណាង

ហេតុនេះប្រសិន បើ​មាន​ករណីក្បត់ ​កើត​ឡើង​នៅ​ចំកណ្តាល ​នៃ​ទំនាក់​ទំនង​នោះ​គឺ ​ពិត​ជា​ពិបាក ​ក្នុង​ការ​ដោះ​ស្រាយ​ ព្រោះ​បើ​សម្រេច​ចិត្ត ​ផ្តាច់​ពាក្យ​ម្ខាង​ៗ នឹង​មាន​ឈ្មោះ​ជា​ពោះ​ម៉ាយ ​និង​មេម៉ាយ​ខាន់​ស្លា ​ជា​មិន​ខាននោះ​ទេ​។ តែយ៉ាង​ណា ក៏ប្រសើរជាងរស់​នៅ ដោយ​ទឹក​ភ្នែក ​ក្បែរ​មនុស្សដែលគេ​ ​មិន​ស្មោះ​ត្រង់​នឹង​យើង​ដែរ​។ ម្យ៉ាង​ទៀត ​យើង​ក៏នៅ​មិន​ទាន់បាន​ នៅ​រួម​រស់​ជា​មួយគ្នា​ នៅ​ឡើយ​ដែរ​។ ដូច្នេះ​យើង​ជា​ស្រី​ មាន​សិទ្ធិក្នុ​ងការ​សម្រេចចិត្ត​ ជ្រើសរើស​បន្ត ឬបញ្ចប់​បាន​។  

រូបតំណាង

ក៏ប៉ុន្តែ ​បើនាម​ជា​ប្រពន្ធ​វិញ ​ប្រសិន​បើ​ដឹង​ថា​ប្តី​ក្បត់​ ​បែរជាគ្មាន​ផ្លូវ​​ជ្រើស​រើស ក្រៅ​ពី​​ការ​អត់​ទ្រាំ ពេលខ្លះត្រូវ ធ្វើ​មិនដឹង​មិនលឺ បាន​ត្រឹម​ទឹកភ្នែក ​ព្រោះ​​មិន​ចង់ឲ្យ​មាន ​បញ្ហាធំដុំ​​រហូត​ដល់ ​ដំណាក់​កាលលែងលះគ្នា​។ នាងទ្រាំ ​មិនមាត់ ​មិនមែន​មានន័យ​ថា ​នាង​ចាញ់​អ្នកនោះទេ ​គ្រាន់​តែ​នាង​ចិត្តទន់​​ អាណិត​កូន​ អាណិតទឹក​ចិត្ត​ឳពុកម្តាយ ខ្លាច​មាត់ញាតិ ​គេដៀល​ថា​ជា​ស្រី មិនល្អ​ទើប​ប្តី ​លួច​ស៊ី​ក្រៅ​បែបនេះ ជាដើម​។​

តែ​​ហេតុអ្វី​បាន​ជា​មនុស្ស​ស្រី ​ត្រូវ​តែ​ជា​ជន​រង​គ្រោះ​ ហើយ​ហេតុ​អ្វី ​អ្នក​ត្រូវ​ទ្រាំ​ ទទួល​រង​នៅ ​ការ​ឈឺចាប់​ពីគេ?​ អ្នក​គួរ​រៀន​ក្រោក​ឈរ​ ហើយ​រៀន​សម្រេច​ចិត្ត​ ដោយ​ខ្លួនឯង ព្រោះ​ សុភមង្គល​អ្នក​ស្ថិតលើអ្នក មិនមែន​លើមាត់ ​អ្នកដទៃនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]