ប៉ុន្មានសន្លឹកក្នុងថ្ងៃខួបកំណើតកូនប្រុស ឱក សុគន្ធកញ្ញា សាមញ្ញ តែមើលទៅពោរពេញដោយក្តីសុខ

//s9.kh1.co/30/30de21cf1f77ac8475bd486610ae8aee2ebe41cc.jpg
នារី

 ១៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ប៉ុន្មានសន្លឹកក្នុងថ្ងៃខួបកំណើតកូនប្រុស ឱក សុគន្ធកញ្ញា សាមញ្ញតែមើលទៅពពេញទៅដោយភាពកក់ក្ដៅ.....

ភ្នំពេញ៖ មហាជនប្រាកដជាបានស្គាលរួចមកហើយនូវកំពូលតារាចម្រៀងស្រីជួរមុខ និងលេចធ្លោខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីអ្នកនាងបានរៀបការ ហើយបានសាងសុភមង្គលជាមួយស្វាមីយ៉ាងមានសេចក្ដីសុខ និងបង្កើតបានកូនប្រុសម្នាក់ទុកជាចំណងស្នេហ៍ជាមួយស្វាមីផងដែរ។ ក្រោយពេលមានកូនប្រុសចូលមកបំពេញសេចក្ដីសុខ និងសុភមង្គលក្នុងជីវិរបស់ពួកគេ គែគេតែងតែតែឃើញតារាចម្រៀងស្រីរូបនេះនិងស្វាមីតែងតែបង្ហាញនូវស្នាមញញឹមដែលពោរពេញទៅភាពកក់ក្ដៅក្នុងរង្វង់គ្រួសារជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើយើងក្រឡេកមកមើលកូនប្រុសតារាស្រីរូបនេះវិញគឺបានមានអាយុ១ខួបហើយកាលពីម្សិលមិញនេះ។នៅក្នុងឱកាសថ្ងៃកំណើតកូនប្រុសដំបូងតែ១របស់អ្នកនាងគឺមិនបានរៀបចំកម្មវិធីធំនោះទេ ដោយអ្នកនាង និងស្វាមីគ្រាន់តែរៀបចំលក្ខណៈសាមញ្ញបែបគ្រួសារតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពេលបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់នាង និងស្វាមីព្រមទាំងកូននាងនៅក្នុងថ្ងៃខួបកំណើតរួចមក អ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមក៏បានប្រិយមិត្តមិនតិចនាក់ទេដែលបានសរសើរពីជីវិតគ្រួសារអ្នកនាង ហើយក៏ជូនពរកូនប្រុសអ្នកនាងក្នុងថ្ងៃកំណើតផងដែរ៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ឱក សុគន្ធកញ្ញា និងកូនប្រុស
អ្នកនាង ឱក សុគន្ធកញ្ញា និងកូនប្រុស
អ្នកនាង ឱក សុគន្ធកញ្ញា និងគ្រួសារ
អ្នកនាង ឱក សុគន្ធកញ្ញា និងគ្រួសារ
អ្នកនាង ឱក សុគន្ធកញ្ញា និងគ្រួសារ
អ្នកនាង ឱក សុគន្ធកញ្ញា និងគ្រួសារ
អ្នកនាង ឱក សុគន្ធកញ្ញា និងគ្រួសារ
អ្នកនាង ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T