ទីបំផុត! អ្នកវិទ្យាសាស្ត្របានដឹងថា តើទឹកលើភពអង្គារបាត់ទៅណា

//s9.kh1.co/72/7234c5706dab4da0500ca6a9454ae9ba5594f95d.jpg
បច្ចេកវិទ្យា

 ១៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ដំណើរការបែបនេះមានភាពខុសគ្នា រវាងភពអង្គារនិងផែនដី។

បរទេស៖ ដើម្បីស្វែងយល់ថា តើទឹកនៅលើភពអង្គារបាត់ទៅណា ក្រុមអ្នកវិទ្យាសាស្ត្របានកំណត់ទំហំការស្រាវជ្រាវលើរយៈកម្ពស់១៥០គីឡូម៉ែត្រ ខាងលើផ្ទៃភពក្រហមមួយនេះ។ អ្នកវិទ្យាសាស្ត្របានក្រឡេកទៅមើលបរិយាកាសរបស់ភពនេះ ជាជាងនៅផ្ទៃរបស់វា ដែលគេអាចដឹងបានថា មានរឿងអ្វីកើតឡើងចំពោះទឹក ដែលធ្លាប់តែមានវត្តមាននៅលើភពអង្គារនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ទិន្នន័យថ្មីបានឲ្យដឹងថា ព្យុះធូលីដែលកើតឡើងលើផ្ទៃភពអង្គារ ក្លាយជាតម្រុយនៃការបឺតយកទឹករបស់ភពនេះ យឺតៗអស់រយៈពេលរាប់លានឆ្នាំមកហើយ ដោយការបូមយកម៉ូលេគុលទឹកពីដំណើរខាងក្រោមរបស់វា ទៅកាន់បរិយាកាសផ្នែកខាងលើនៃភព។

រឿងនេះក៏បានកើតឡើងលើផែនដីផងដែរ ដោយម៉ូលេគុលទឹកហួតឡើងទៅលើ រហូតដល់ធ្វើឲ្យឧស្ម័នកកជាទឹក ហើយក្លាយជាភ្លៀងនិងធ្លាក់មកកាន់ផែនដីវិញ។ ដំណើរការបែបនេះមានភាពខុសគ្នា រវាងភពអង្គារនិងផែនដី។ ជាលទ្ធផល នៅពេលទឹកបានឡើងទៅដល់បរិយាកាសផ្នែកខាងលើនៃភពអង្គារ វានឹងធ្វើប្រតិកម្មជាមួយនឹងម៉ូលេគុលបរិយាកាស ហើយនឹងត្រូវបំបែកជាអ៊ីដ្រូសែននិងអុកស៊ីសែនវិញ។ បន្ទាប់មក អ៊ីដ្រូសែនអាចធ្វើដំណើរផុតពីបរិយាកាសភពអង្គារ ទៅខាងក្រៅ ដូច្នេះទើបធាតុដែលចាំបាច់ ត្រូវរសាត់ចូលទៅក្នុងលំហ។

ការរកឃើញនេះបានស្រាយបំភ្លឺលើការវិវឌ្ឍរបស់ភពក្រហមមួយនេះ ពីភពមានជាតិសំណើមដែលធ្លាប់ស្រដៀងគ្នានឹងផែនដី ក្លាយទៅជាពិភពវាលខ្សាច់ ដែលយើងបានដឹងសព្វថ្ងៃនេះ។ អ្នកវិទ្យាសាស្ត្រជឿថា ផ្ទៃលើភពអង្គារធ្លាប់មានបឹងនិងទន្លេហូរកាត់ កាលពីបុរាណ ហើយទឹកដែលនៅសល់អាចនឹងស្ថិតនៅក្រោមដីផងដែរ៕ 

រូបតំណាងទឹកនៅលើភពអង្គារ
រូបតំណាងទឹកនៅលើភពអង្គារ
ផ្កាយរណបដែលសិក្សានៅភពអង្គារ
ផ្កាយរណបដែលសិក្សានៅភពអង្គារ
ភពអង្គារ
ភពអង្គារ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T