សម័យអនឡាញ! ស្រីៗបើទាក់ទងជាមួយបុរសណាម្នាក់តាមឆាត មានសញ្ញា៦យ៉ាងនេះ ត្រូវផ្តាច់ទំនាក់ទំនងជាដាច់ខាត

//s9.kh1.co/a1/a10172c5839d3362de06f47931cffe5183b3fee8.jpg
យល់ដឹង

 ១៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ទាក់ទងតាមឆាតមានភាពងាយស្រួល តែបើឃើញចរិតទាំង៦យ៉ាងនេះ ត្រូវឈប់ទាក់ទងភ្លា

នៅក្នុងសម័យនេះ គឺជាសម័យជឿនលឿនផ្នែកបច្ចេកវិទ្យា ទាំងទូរស៏ព្ទដៃ កំព្យូទ័រ ​ពិសេសគឺប្រព័ន្ធអ៊ីនធើណេត ដូច្នេះហើយរាល់កិច្ចការណាមួយ ឬការស្វែងរកព័ត៌មានអ្វីគ្រប់បែបយ៉ាងក៏កាន់តែងាយស្រួលទៅទៀត​ អាចនិយាយបានថាចុចតែមួយប៊ូតុងអ្នកអាចស្វែងរកទិន្និន័យដែលអ្នកចង់ស្វែងរកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះសូម្បីតែការបង្កើតមិត្តភាព​ ឬរហូតស្វែងរកគូស្នេហ៍ក៏មានភាពងាយស្រួល និងមានជម្រើសច្រើន ដោយការទំនាក់ទំនងគ្នាដំបូងជាលក្ខណៈការផ្ញើសារទៅគ្នាទៅវិញទៅមកដើម្បីបង្កើនភាពស្និទ្ធស្នាលជាមុនសិន ទើបអាចវិវឌ្ឍន៍ទៅជាទំនាក់ទំនងមួយផ្សេងនាពេលអនាគត។

យ៉ាងណាក៍ដោយ សម្រាប់ស្រីៗដែលកំពុងតែមានទំនាក់ទំនង ឬមើលចិត្តគ្នាជាមួយបុរសណាមួយនៅក្នុងអនឡាញ ស្រាប់តែឃើញចរិតទាំង៦យ៉ាងនេះ ពេលលេងឆាតជាមួយគេម្តងៗគួរតែឈប់ឆាតជាមួយគេហើយផ្តាច់ទំនាក់ទំនងទៅ ៖

១. រាល់ពេលឆាតម្តងៗគ្មានអារម្មណ៍ល្អសោះ

តើគួរតែបន្តទំនាក់ទំនងដើម្បីអ្វីទៅ បើពេលឆាតរកគ្នាម្តងៗមានតែរឿងមិនសប្បាយចិត្ត ឬគេនិយាយមកកាន់អ្នកធ្វើឱ្យអ្នកមិនពេញចិត្ត និងមិនមានអារម្មណ៍ល្អសោះ។ ហើយរាល់ពេលឆាតរួចម្តងៗអ្នកមានអារម្មណ៍ថាស្តាយពេលវេលាណាស់ដែលបានឆាតជាមួយគេម្នាក់នោះ។

២. មិនតបសារអ្នកភ្លាមៗ

ជឿថាអ្នកណាក៏ចេះរវល់ដែរ មិនមែនចេះតែកាន់ទូរស័ព្ទ ឬកំព្យូរទ័រតែរហូតទេ ​តែក្នុងករណីពេលអ្នកឆាតទៅគេ ​គេមិនបានចូលមើល ចូលតបភ្លាមៗទាំងដែលគេមិនបានរវល់អ្វីសោះ តែបែរជាឃើញគេមានសកម្មភាពក្នុងបណ្តាញសង្គមធ្វើមិនដឹងនោះ បានន័យថាគេមិនចាត់ទុកថាអ្នកជាមនុស្សសំខាន់នោះទេ ឬគេមិនចូលចិត្ត និងចង់ឆាតជាមួយអ្នកនោះឡើយ។ ដូច្នេះបើជូបមនុស្សដែលធ្វើបែបនេះចំពោះអ្នកហើយ ឈប់បន្តទំនាក់ទំនងនេះទៀតទៅ វាគ្មានន័យនោះទេ។

រាល់ពេលឆាតម្តងៗគ្មានអារម្មណ៍ល្អសោះ
រាល់ពេលឆាតម្តងៗគ្មានអារម្មណ៍ល្អសោះ

៣. គេគ្មានរឿងអ្វីមកបន្តសន្ទនាជាមួយអ្នកសោះ

ក្នុងពេលដែលអ្នកកំពុងតែឆាតនិយាយគ្នាលេង  ហើយអ្នកតែងតែរកនឹកផ្ញើសាទៅគេជជែកលេងតែគេបែរជាមិនមានរឿងអ្វីជាមួយសោះដើម្បីបន្តការសន្ទនាកាន់តែស្និទ្ធស្នាលនោះ បានន័យថាបុរសនោះហាក់គ្មានអារម្មណ៍ចូលចិត្តអ្នក មិនចង់និយាយជាមួយអ្នក ឬចង់បន្តទំនាក់ទំនងទៅជំហានបន្ទាប់ជាមួយអ្នកនោះទេ។ ដូច្នេះបើឃើញចំណុចនេះហើយ យកល្អកុំបង្ហិនពេលវេលាមានតម្លៃរបស់អ្នកទៅទាក់ទងជាមួយនឹងគេទៀតទៅ។

៤. និយាយតែរឿងអាសអាភាស

វាជារឿងមិនសមរម្យ ហើយជាទង្វើមិនគប្បីទាល់តែសោះ ក្នុងរយៈពេលដែលទើបតែសាកល្បងទាក់ទងគ្នាក្នុងបណ្តាញសង្គមសោះ គេបែររកនឹកសន្ទនាជាមួយអ្នកទាក់ទងតែរឿងផ្លូវភេទ ឬបញ្ឆិតបញ្ឆៀងតែរឿងស្រើបស្រាលបែបនេះ។ ដូច្នេះបើសិនជាបុរសម្នាក់នេះនិយាយចេញមកមិនគប្បី​ ឈ្លើយ និងគ្មានការគោរពដល់អ្នកដែលជាស្ត្រីភេទនោះ ឈប់ទាក់ទងទៅ គេមិនមែនជាបុរសល្អនោះទេ ថាមិនត្រូវទាក់ទងអ្នកមានបំណងអាក្រក់បោកយកខ្លួនប្រាណអ្នកក៏ថាបាន។

ឆាតមកនិយាយតែរឿងអាសអាភាស
ឆាតមកនិយាយតែរឿងអាសអាភាស

៥. មិនតបសាររបស់អ្នកតែម្តង

ប្រសិនជាអ្នកផ្ញើសារទៅគេលេង ​ជជែកគ្នាលេង ​ឬមានសំខាន់អ្វីមួយ ​តែគេស្រាប់តែមិនតប មិនមើលសាររបស់អ្នកទាល់តែសោះនោះ ចាំបាច់អីដែលអ្នកត្រូវតែព្យាយាមផ្ញើសារទៅគេបន្តទៀតនោះ។ វាគ្មានប្រយោជន៍នឹងបន្តជាមួយអ្នកដែលមិនរវល់នឹងអ្នកបែបនេះឡើយ ។

៦. ផ្ញើសារតែពេលសំខាន់​​​​ ឬមានការពឹងពាក់

នេះមិនមែនជាទង្វើអ្នកដែលចូលចិត្តគ្នា ឬជាការរាប់អានទាក់ដោយស្មោះនោះទេ ប្រសិនជាគេម្នាក់នោះផ្ញើសារមកអ្នកតែពេលគេមានរឿងចង់និយាយ ឬពឹងពាក់រឿងអ្វីមួយនោះទេ នេះគេហៅថាទាក់ទងដើម្បីផលប្រយោជន៍។ ដូច្នេះប្រសិនជាគេឆាតមកអ្នកតែពេលមានការនោះ បានន័យថាគេមិនចាប់អារម្មណ៍នឹងអ្នកឡើយ ​គេគ្រាន់តែជាមនុស្សដែលស្វែងរកប្រយោជន៍ពីអ្នកដទៃ ដែលជាប្រភេទមនុស្សដែលអ្នកមិនគួរនៅក្បែរ ឬរាប់អានទាល់តែសោះ៕

ផ្ញើសារតែពេលសំខាន់​​​​ ឬមានការពឹងពាក់
ផ្ញើសារតែពេលសំខាន់​​​​ ឬមានការពឹងពាក់
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T