មនុស្សស្លាប់៣៩នាក់​ ក្រោយព្យុះទីហ្វុង Vamco វាយប្រហារប្រទេសហ្វីពីន

//s9.kh1.co/9a/9a2cea7a36e2fe3bca21932129fc4693115e6977.jpeg
សង្គម

 ១៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ភក់ក្រាស់ៗ​និងកម្ទេចកម្ទី​​សម្រាម បានគ្របដណ្តប់នៅតាមភូមិជាច្រើន ជុំវិញរដ្ឋធានីហ្វីលីពីនកាលពីថ្ងៃសុក្រ បន្ទាប់ពីវត្តមានព្យុះទីហ្វុង Vamco ​បង្កឱ្យមានទឹក​ជំនន់យ៉ាងខ្លាំង ​និងបណ្តាលឱ្យមនុស្សស្លាប់ ៣៩នាក់ និងបាត់ខ្លួន ៣២នាក់ ចំណែក​ជាច្រើនទៀត បាននាំគ្នាឡើងទៅលើដំបូងផ្ទះ ដើម្បីរួចរស់ជីវិត។

ម៉ានីល៖ ភក់ក្រាស់ៗ​និងកម្ទេចកម្ទី​សម្រាម បានគ្របដណ្តប់នៅតាមភូមិជាច្រើន ជុំវិញរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន​នៅថ្ងៃសុក្រនេះ បន្ទាប់ពីវត្តមានព្យុះទីហ្វុង Vamco ​បង្កឱ្យមានទឹក​ជំនន់យ៉ាងខ្លាំង ​​បណ្តាលឱ្យមនុស្សស្លាប់ ៣៩នាក់ និងបាត់ខ្លួន ៣២នាក់។ ចំណែក​ជាច្រើនទៀត បាននាំគ្នាឡើងទៅលើដំបូងផ្ទះ ដើម្បីរួចរស់ជីវិត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្យុះ​ Vamco បានបក់ឆ្លងកាត់ភាគខាងជើង​ទីក្រុងម៉ានីល រវាងខេត្ត Bulacan និងខេត្ត Pampanga កាលពីយប់ថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឱ្យបង្គោលភ្លើង​ ដើមឈើ ក៏ដូចជា​ផ្ទះសម្បែង ត្រូវរងការបំផ្លិចបំផ្លាញ។ ប្រជាជនជាង ៣៥​ម៉ឺននាក់ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព ដែលភាគច្រើន​ចេញពីតំបន់ឆ្នេរ និងទំនាបងាយរងគ្រោះ មុនពេលព្យុះបានវាយប្រហារទៅដល់។

Vamco គឺជាព្យុះទី២១ ដែលវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះ ខណៈដែល​ប្រទេសនេះទើបតែទទួលរង​គ្រោះ​ដោយសារវត្តមានព្យុះកំណាច Goni ដែលបានសម្លាប់មនុស្សជាង ​៣០នាក់ និងបំផ្លាញផ្ទះសម្បែង​ប្រមាណ ២៧ម៉ឺនខ្នង កាលពីដើមខែវិច្ឆិកា។

គួរជម្រាបថា ហ្វីលីពីនតែងទទួល​គ្រោះដោយសារព្យុះជាង២០ ជា​រៀងរាល់ឆ្នាំ។ ហើយបូកបន្ថែមទាំងគ្រោះរញ្ជួយដី ​ក៏ដូចជាភ្នំភ្លើងសកម្មផងនោះ បានធ្វើឱ្យ​ហ្វីលីពីនក្លាយជាប្រទេសងាយរងគ្រោះ ដោយសារគ្រោះមហន្តរាយធម្មជាតិ ខ្លាំងជាងគេបំផុតនៅលើពិភពលោក៕

ទឹកជំនន់នៅទីក្រុង Marikina ប្រទេសហ្វីលីពីន 
ទឹកជំនន់នៅទីក្រុង Marikina ប្រទេសហ្វីលីពីន 
ក្រុមអ្នកជួយសង្គ្រោះ បានបីក្មេងៗដើរតាមផ្លូវលិចទឹក នៅទីក្រុង ​Marikina ភាគខាងកើតរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន
ក្រុមអ្នកជួយសង្គ្រោះ បានបីក្មេងៗដើរតាមផ្លូវលិចទឹក នៅទីក្រុង ​Marikina ភាគខាងកើតរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន
អ្នកជួយសង្គ្រោះ ជួយអ្នកស្រុកដែលជាប់គាំងដោយទឹកជំនន់ ក្នុងភូមិមួយនៅទីក្រុង Marikina
អ្នកជួយសង្គ្រោះ ជួយអ្នកស្រុកដែលជាប់គាំងដោយទឹកជំនន់ ក្នុងភូមិមួយនៅទីក្រុង Marikina
រថយន្តត្រូវលិចលង់ដោយទឹកជំនន់  ដែលបណ្តាលមកពី ព្យុះ Vamco ក្នុងទីក្រុង Marikina
រថយន្តត្រូវលិចលង់ដោយទឹកជំនន់  ដែលបណ្តាលមកពី ព្យុះ Vamco ក្នុងទីក្រុង Marikina
ប្រជាជនមើលតាមបង្អួចផ្ទះ ខណៈទឹកជំនន់ជន់លិចបផ្ទះសម្បែង
ប្រជាជនមើលតាមបង្អួចផ្ទះ ខណៈទឹកជំនន់ជន់លិចបផ្ទះសម្បែង
ក្រុមអ្នកជួយសង្គ្រោះ​​បញ្ជូនទូក ដើម្បីទៅជួយ​ប្រជាជនជាប់គាំងដោយទឹកជំនន់
ក្រុមអ្នកជួយសង្គ្រោះ​​បញ្ជូនទូក ដើម្បីទៅជួយ​ប្រជាជនជាប់គាំងដោយទឹកជំនន់
ក្រុមអ្នកជួយសង្គ្រោះ​​​ ជួយ​ប្រជាជនជាប់គាំងដោយទឹកជំនន់
ក្រុមអ្នកជួយសង្គ្រោះ​​​ ជួយ​ប្រជាជនជាប់គាំងដោយទឹកជំនន់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T