មានទូទឹកកក សាមសុង Side By Side ដូចមានឃ្លាំងរក្សាចំណីអាហារដ៏ធំមួយអ៊ីចឹង!

//s9.kh1.co/29/29f48184a8ce2aa715e24b49910b0fdc2ebf8784.jpg
បច្ចេកវិទ្យា

 ១៣-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

សាមសុង Side By Side ជាជម្រើសទូទឹកកកដ៏ល្អបំផុតសម្រាប់គ្រួសារសម័យថ្មីដ៏ឆ្លាតវៃ…!!

ភ្នំពេញ៖ កាលពីមុនមែន! ទូទឹកកកឱ្យតែអាចក្លាសេ សាច់ ត្រី បន្លែ ភេសជ្ជៈបាន គឺបានហើយ! អារឿងស៊ីភ្លើងច្រើន មានសំឡេងរំខាន មានក្លិនមិនល្អ របស់របរដែលរក្សាទុកក្នុងហ្នឹងឆាប់ខូចគឺមិនសូវខ្វល់ទេ! ប៉ុន្តែបែរមកខ្វល់ជាមួយនឹងការចំណាយច្រើន ត្រូវទៅផ្សារញឹញាប់ដដែល ហើយជួនកាលមានបញ្ហាសុខភាពដោយសារតែការបរិភោគចំណីអាហារដែលបានដាក់ក្លាសេនោះផងក៏មាន! ត្រូវអត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះរាល់បញ្ហាខាងលើ គឺត្រូវបានដោះស្រាយបានយ៉ាងជឿទុកចិត្តបំផុតជាមួយនឹងបច្ចេកវិទ្យា SpaceMax ដែលបានបំពាក់លើទូទឹកកកដ៏វៃឆ្លាតបំផុតក្នុងឆ្នាំ 2020 ស៊េរី Side By Side! លោកអ្នកនឹងលែងបារម្ភពីការទុកដាក់បន្លែ ផ្លែឈើ ត្រី សាច់ ភេសជ្ជៈ និងចំណីអាហារផ្សេងៗបានតិចទៀតហើយ ព្រោះ សាមសុង Side By Side មាន ផ្ទៃខាងក្នុងធំទូលាយផ្ទុកបានច្រើនបំផុត (ចំណុះផ្ទុករហូតដល់ 617 លីត្រ នៃផ្ទៃខាងក្នុង) ចំណេញពេលវេលាដើរផ្សារ ទិញតែមួយដងជាការស្រេច ថែមទាំងមានបំពាក់បច្ចេកវិទ្យា អ៊ីនវើទ័រលើកំប្រេះស័រ (Compressor) ជួយឱ្យទូទឹកកកស៊ីភ្លើងតិច គ្មានសំឡេងរំខាន ជាប់ធន់ ប្រើបានយូរឆ្នាំរហូតដល់ទៅ 21 ឆ្នាំ ឯណោះ។

ទូទឹកកកសាមសុង Side By Side
ទូទឹកកកសាមសុង Side By Side

ដូច្នេះបើលោកអ្នកចង់ទិញទូទឹកកកដ៏វៃឆ្លាតចំណុះធំ និងល្អស័ក្តិសមបំផុតជាមួយនឹងការរស់នៅដែលប្រកបដោយភាពទាន់សម័យ ស៊ីវីល័យ ចំណេញពេលវេលា សូមកុំភ្លេចនឹកដល់ Side By Side SpaceMax ព្រោះវាមានលក្ខណៈពិសេសតែមួយគ្មានពីរដោយផ្ទៃខាងក្នុងត្រូវបានរចនាឡើងមានភាពធំទូលាយល្អ អាចផ្ទុកចំណីអាហារបានច្រើន និងជួយរក្សាភាពស្រស់នៃចំណីអាហារទាំងអស់បានយូរ ក៏ដូចជារក្សារសជាតិឱ្យនៅឆ្ងាញ់ដូចដើម។

ទូទឹកកក Side By Side បច្ចេកវិទ្យា SpaceMax ផ្ទៃខាងក្នុងទំហំធំ ទូលាយ ផ្ទុកអាហារបានច្រើន សន្សំសំចៃពេលវេលា បង្កើនការរស់នៅឱ្យកាន់តែមានសុភមង្គលគ្រប់ក្រុមគ្រួសារ! តោះ នៅចាំអីទៀត ប្រញាប់ទិញមួយគ្រឿងសម្រាប់គេហដ្ឋានឥឡូវនេះភ្លាមទៅ។

ទូទឹកកកសាមសុង Side By Side
ទូទឹកកកសាមសុង Side By Side

ដើម្បីចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង ឬតាមដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800 203 232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T