នូ ទឹមស្រីនាថ ទម្លាយមូលហេតុ មិនធ្វើគណៈកម្មការឆ្នាំនេះ ក្រោយប្អូនស្រីក្លាយជាម្ចាស់ពាន Khmer Supper Model

//s9.kh1.co/31/315b46960dc9f44cc6257d3f1085e44b0f7254bd.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ធ្លាប់តែរាល់ឆ្នាំ អ្នកនាង នូ ទឹមស្រីនាថ ធ្វើជាគណៈកម្មការដាក់ពិន្ទុជូនបេក្ខភាពប្រលង Khmer Supper Model តែឆ្នាំនេះនាងបែរជាអវត្តមាន ដោយសារមូលហេតុមួយនេះ។

ភ្នំពេញ៖ អតីត Miss Grand Cambodia ២០១៤ អ្នកនាង នូ ទឹមស្រីនាថ ជាតារាស្រីមួយរូប ដែលតែងតែបង្ហាញវត្តមានក្នុងកម្មវិធីដើរបង្ហាញម៉ូត និងជាគណៈកម្មការមួយរូបក្នុងកម្មវិធីដ៏ល្បី  Khmer Supper Model។ ស្ទើរតែរាល់ឆ្នាំ តារាស្រីរូបនេះ តែងតែទទួលបានតំណែងជា Mentor មួយរូប តែឆ្នាំនេះ នាងក៏មិនបានបង្ហាញវត្តមានសារជាថ្មីសម្រាប់ឆ្នាំនេះផ្ទាល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីឆ្នាំនេះ តារាស្រីរូបនេះមិនបានធ្វើជា Mentor តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ ប្អូនស្រីបង្កើតតារារូបនេះ ក៏បានទៅចូលរួមប្រកួតក្នុងកម្មវិធី  Khmer Supper Model ជំនាន់ទី ១១នេះផងដែរ។ ក្រោយបានចូលរួមប្រកួតអស់ជាច្រើនសប្ដាហ៍កន្លងមកនេះ ប្អូនស្រីតារារូបនេះ បានទទួលជ័យលាភីឯក  Khmer Supper Model ជំនាន់ទី ១១ ដែលនាងមានឈ្មោះ នូ ទឹមស្រីនីត។ 

ជាក់ស្ដែង បន្ទាប់ពីឃើញប្អូនស្រីទទួលបានតំណែងជាម្ចាស់ពាន់រង្វាន់រួចមក ស្រាប់តែអ្នកនាង នូ ទឹមស្រីនាថ បានបង្ហើបប្រាប់ពីមូលហេតុដែលខ្លួនអវត្តមានជា Mentor ក្នុងឆ្នាំនេះ ដោយនាងបាននិយាយថា៖ 

  នេះជាមូលហេតុ ដែលនាងខ្ញុំមិនបានចូលរួមជា Mentor សម្រាប់ឆ្នាំនេះ អរគុណសម្រាប់ការភាពយុត្តិធម៌ គឺមានពិត អរគុណដល់លោកអគ្គនាយកក្រុមហ៊ុនBKA ដែលមានភាពយុត្តិធម៌ជានិច្ច #KSM11BKA

សម្ដី អ្នកនាង នូ ទឹមស្រីនាថ

គួរបញ្ជាក់ផងដែរថា មូលហេតុដែលតារារូបនេះ មិនបានធ្វើជា Mentor ក្នុងកម្មវិធី Khmer Supper Model ជំនាន់ទី ១១នេះ ដោយសារប្អូនស្រីនាងបានដាក់ពាក្យចូលរួមប្រកួតប្រជែង ហើយមិនចង់ឲ្យមហាជន គិតថាការប្រកួតប្រជែងប្រើខ្សែ ឬមានបក្សពួក និងមិនមានភាពយុត្តិធម៌ជាដើម ទើបនាងសម្រេចចិត្តផ្អាកធ្វើជា Mentor មួយឆ្នាំបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង នូ ទឹមស្រីនាថ
អ្នកនាង នូ ទឹមស្រីនាថ
អ្នកនាង នូ ទឹមស្រីនាថ
អ្នកនាង នូ ទឹមស្រីនាថ
អ្នកនាង នូ ទឹមស្រីនាថ
អ្នកនាង នូ ទឹមស្រីនាថ
ប្អូនស្រី អ្នកនាង នូ ទឹមស្រីនាថ
ប្អូនស្រី អ្នកនាង នូ ទឹមស្រីនាថ
ប្អូនស្រី អ្នកនាង នូ ទឹមស្រីនាថ
ប្អូនស្រី អ្នកនាង នូ ទឹមស្រីនាថ
ប្អូនស្រី អ្នកនាង នូ ទឹមស្រីនាថ
ប្អូនស្រី អ្នកនាង នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T