នាវេលាម៉ោង ៨​ យប់ មាននារីស្រស់ស្អាតចំនួន ៥ នាក់បានដើរចូលមកក្នុងហាង McDonald ដែលស្ថិតនៅតាម បណ្តោយផ្លូវ Sifong ខេត្ត Sichuan ប្រទេសចិន។ តាមសម្តីបុរសម្នាក់ដែលបានថត សកម្មភាពពួកនាងបានអោយដឹងថា ដំបូងនាងបានដើរចូលមកក្នុងហាង ហើយបានទូរស័ព្ទចាក់ចំរៀង ហើយចាប់ផ្តើមរាំតែម្តង ដោយហេតុតែនេះ ជារឿងចំលែកមិនដែលបានជួបប្រទះទើប លោកបានទាញទូរស័ព្ទរបស់លោកថតពួក នាងតែម្តងទៅ។ តាមសម្តីរបស់ អ្នកផ្សេងទៀតដែលបានឈរទស្សនៈ បាននិយាយថាពួកនាងប្រហែលជាចង់ផ្សព្វផ្សាយអ្វីម៉្យាងហើយ ចំនែកឯអ្នកខ្លះទៀតបាននិយាយថា ប្រហែលជានាងចង់ល្បីហើយមើលទៅ។ ទោះជាយ៉ាងណាក៏ដោយក៏គេមិនទាន់ បានដឹងពីមូលហេតុច្បាស់លាស់របស់ពួកនាងដែរ។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះនារីទាំង ៥ នាក់នេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]