កូនល្អ! ឆ្លៀតពេលទំនេរ សុខ សាន់នី ធ្វើរឿងមួយនេះ សម្រាប់ឪពុក

//s9.kh1.co/f4/f475e6d224f494916aa5cee4933248077a49eef7.jpg
តារា & កម្សាន្ដ

 ១២-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ពិធីករ និងតារាសម្ដែង លោក សុខ សាន់នី មុននេះបន្តិចបានបង្ហោះរូបភាពជាមួយលោកឪពុក ព្រមទាំងបានធ្វើការកក់សក់ជូនអ្នកមានគុណ ក្រោយពេលទំនេរពីការងារសិល្បៈ។

ភ្នំពេញ៖ ក្រៅពីអាជីពជាពិធីករ លោក សុខ សាន់នី ក៏ជាតារាសម្ដែងមួយរូប មានឈ្មោះល្បីល្បាញ ហើយមានការគាំទ្រច្រើនពីទស្សនិកជន មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបសង្ហា សាច់សខ្ចីរូបនេះ មិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តម្ដងណាឡើយ មិនថា ជីវិតក្នុងវិថីសិល្បៈ ឬជីវិតឯកជននោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមកមើលជីវិតក្រៅសិល្បៈតារារូបនេះវិញ មួយខែមុននេះ លោកបានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជំនួសគ្រប់គ្នា បន្ទាប់ពីបង្ហោះប្រាប់ថា ឪពុករបស់លោក ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗទាំងយប់យ៉ាងដូច្នេះ។ តែនាពេលនេះ អ្នកមានគុណតារារូបនេះ មានសុភាពល្អ ហើយរឹងមាំជាងមុន បន្ទាប់ពីទទួលបានការព្យបាលពីក្រុមគ្រូពេទ្យរួចមក។ 

ជាមួយគ្នានេះដែរ ក្រោយឪពុកបានធូរស្បើយពីជំងឺ មុននេះបន្តិច លោក សុខ សាន់នី បានបង្ហោះរូបភាពពីរសន្លឹកជាមួយឪពុក អមជាមួយនឹងសកម្មភាពកំពុងកក់សក់ជូនព្រះរស់របស់ខ្លួនផងដែរ។ ក្នុងនោះដែរ បើទោះបីជាតារារូបនេះមានភាពមមាញឹកជាមួយការងារច្រើនយ៉ាងណា តែលោកនៅតែឆ្លៀតទាន់មានពេលទំនេរ ធ្វើរឿងមួយដែលល្អសម្រាប់អ្នកមានគុណ គួរឲ្យសរសើរ។ 

ជាក់ស្ដែង ក្រោយបង្ហោះរូបភាពជាមួយលោកឪពុករួច មានអ្នកគាំទ្រជាច្រើន បានសរសើរពីទង្វើរបស់លោកគ្រប់គ្នា ខណៈបានកក់សក់ជូនឪពុកយ៉ាងដូច្នេះ ក្រៅពីនោះ តារារូបនេះ បានបញ្ជាក់ប្រាប់ថា ឪពុកខ្លួននឹងអាចដើរវិញបានដូចដើមក្នុងពេលឆាប់ៗនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

 លោក សុខ សាន់នី 
 លោក សុខ សាន់នី 
 លោក សុខ សាន់នី 
 លោក សុខ សាន់នី 
 លោក សុខ សាន់នី 
 លោក សុខ សាន់នី 
 លោក សុខ សាន់នី 
 លោក សុខ សាន់នី 
 លោក សុខ សាន់នី 
 លោក សុខ សាន់នី 
 លោក សុខ សាន់នី និងឪពុក
 លោក សុខ សាន់នី និងឪពុក
 លោក សុខ សាន់នី និងឪពុក
 លោក សុខ សាន់នី និងឪពុក
សាន់នី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T