៤០ឆ្នាំប្លាយហើយ ត្រចៀកកាំ ថតស្ទីលលើគ្រែ ឲ្យហ្វេនមើលភ្លឹក

//s9.kh1.co/a0/a0fbf1f8d01020059d23cd10fbb877d8553e2fe6.jpg
តារា & កម្សាន្ដ

 ១២-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ហ្វេនៗមិនពេញចិត្តម៉េចនឹងបាន បើ តារាស្រី Zhao Wei ស្រាប់តែបង្ហាញខ្លួនក្នុងឈុតពណ៌ខ្មៅ បង្អួតស្ទាយ៍ដ៏ស៊ិចស៊ីបែបនេះ ធ្វើឲ្យនាងកាន់តែមានមន្តស្នេហ៍ខ្លាំងឡើងក្នុងវ័យជាង ៤០ ឆ្នាំ

ចិន៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គម ស្រាប់តែការចែករំលែក ពីរូបភាពជាច្រើនសន្លឹក របស់ តារាស្រី Zhao Wei ហៅ ត្រចៀកកាំ បន្ទាប់ពីនាងបានទៅចូលរួមនៅក្នុងកម្មវិធីមួយ ព្រមជាមួយនឹងការតុបតែងខ្លួន បង្ហាញសម្រស់យ៉ាងលេចធ្លោ ធ្វើឲ្យនាងក្លាយជាទីចាប់អារម្មណ៍របស់អ្នកទស្សនា ក៏ដូចជា អ្នកសារព័ត៌មានជាច្រើនទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ តារាស្រីរូបស្រស់នេះ បានបង្ហាញខ្លួន ក្នុងសម្លៀកបំពាក់ ដែលជារ៉ូបពណ៌ខ្មៅ មានការរចនាម៉ូតឡើង ជាមួយនឹង ដៃអាវខ្សែតូច បង្អួតសាច់ល្វែងលើយ៉ាងទាក់ទាញ ព្រមជាមួយនឹងស្ទាយ៍ថតរូប នៅក្នុងបន្ទប់ បង្ហាញកាយវិការ ដ៏ស៊ិចស៊ី ធ្វើឲ្យមើលឃើញពីសម្រស់ដ៏វ័យក្មេង ថែមទៀត។ 

មិនត្រឹមតែប៉ុណ្ណោះ អ្នកទស្សនាជាច្រើន ក៏បានលើកឡើងថា ការពិតទៅ ដោយសារតែ តារាស្រីរូបនេះ មិនសូវជាបានស្លៀកពាករ ឬបង្ហាញស្ទាយ៍ស៊ិចស៊ីប៉ុន្មាននោះទេ ទើបជាហេតុធ្វើឲ្យ ការតុបតែងខ្លួនរបស់នាងលើកនេះ កាន់តែលេចធ្លោ និងទទួលបានការពេញចិត្តពីហ្វេនៗជាច្រើន ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
រូបភាព Zhao Wei ក្នុងឈុតខ្មៅ 
រូបភាព Zhao Wei ក្នុងឈុតខ្មៅ 
រូបភាព Zhao Wei ក្នុងឈុតខ្មៅ 
រូបភាព Zhao Wei ក្នុងឈុតខ្មៅ 
រូបភាព Zhao Wei ក្នុងឈុតខ្មៅ 
រូបភាព Zhao Wei ក្នុងឈុតខ្មៅ 
រូបភាព Zhao Wei ក្នុងឈុតខ្មៅ 
រូបភាព Zhao Wei ក្នុងឈុតខ្មៅ 
រូបភាព Zhao Wei ក្នុងឈុតខ្មៅ 
រូបភាព Zhao Wei ក្នុងឈុតខ្មៅ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T