លើកទីមួយ សោម ស្រីនាថ ច្រៀងជាមួយប្អូនប្រុស ពីរោះមិនចាញ់ តារាចម្រៀងអាជីព (មានវីដេអូ)

//s9.kh1.co/f6/f6f41ae335bd99d92d57616748639dcc19705570.jpg
តារា & កម្សាន្ដ

 ១២-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងស្រី កញ្ញា សោម ស្រីនាថ ថ្មីៗនេះ បានធ្វើឲ្យហ្វេនភ្ញាក់ផ្អើល បន្ទាប់ពីបានបកស្រាយបទចម្រៀងមួយបទរួមគ្នាជាមួយប្អូនប្រុសបង្កើត។

ភ្នំពេញ៖ តារាសម្ដែង និងពិធីការិនី កញ្ញា សោម ស្រីនាថ ចាប់តាំងពីតារារូបនេះឈានជើងចូលសិល្បៈ រហូតមកទល់ពេលនេះ នាងនៅតែមានប្រជាប្រិយភាពមិនចាញ់ពេលមុនៗប៉ុន្មានឡើយ។ ដោយមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ រឹតតែមានភាពមមាញឹកជាមួយការងារសិល្បៈច្រើនជាងមុន ខណៈបានធ្វើជាពិធីការិនីក្នុងកម្មវិធីទូរទស្សន៍ធំមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកទៅមើលជីវិតឯកជនវិញ បច្ចុប្បន្នតារារូបនេះ កំពុងរស់នៅជាមួយប្អូនប្រុសបង្កើតទាំងពីរនាក់ ដោយនាងបានដើរតួជាឪពុកម្ដាយ និងបងស្រីផង ខណៈអ្នកមានគុណទាំងពីរបានចែកឋានទៅហើយ។ បើទោះបីពេលនេះ នាងក្លាយជាមេគ្រួសារ តែតារារូបនេះ ពិតជាបានតស៊ូធ្វើការងារយ៉ាងច្រើន សម្រាប់គ្រួសារ ហើយពេលនេះ តារារូបនេះ​ក៏មានជំនួញថ្មីមួយបន្ថែមពីការងារសិល្បៈផងដែរ។ 

តួយ៉ាង ទស្សនិកជិកជន ធ្លាប់តែបានឃើញ កញ្ញា សោម ស្រីនាថ សម្ដែង ដើរម៉ូត និងធ្វើពិធីការិនី តែថ្មីៗនេះ នាងបានបង្ហោះវីដេអូបង្ហាញពីសកម្មភាព បកស្រាយនៅបទចម្រៀងបុរាណរួមគ្នាជាមួយនឹងប្អូនប្រុសបង្កើត ដែលស្ដាប់ទៅពិតជាពីរោះរណ្ដុំ មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។ ជាពិសេស សម្លេងនាង និងប្អូនប្រុស ពិតជាស៊ីចង្វាក់គ្នា ហើយច្រៀងបានយ៉ាងរលូន ពីរោះតែម្ដង ទោះបីជាលើកទីមួយ សម្រាប់តារាស្រីរូបនេះ និងប្អូនប្រុសក៏ពិតមែន៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

កញ្ញា សោម ស្រីនាថ 
កញ្ញា សោម ស្រីនាថ 
កញ្ញា សោម ស្រីនាថ 
កញ្ញា សោម ស្រីនាថ 
កញ្ញា សោម ស្រីនាថ 
កញ្ញា សោម ស្រីនាថ 
កញ្ញា សោម ស្រីនាថ និងប្អូនប្រុស
កញ្ញា សោម ស្រីនាថ និងប្អូនប្រុស
កញ្ញា សោម ស្រីនាថ និងប្អូនប្រុស
កញ្ញា សោម ស្រីនាថ និងប្អូនប្រុស
កញ្ញា សោម ស្រីនាថ 
កញ្ញា សោម ស្រីនាថ 
កញ្ញា សោម ស្រីនាថ និងប្អូនប្រុស
កញ្ញា សោម ស្រីនាថ និងប្អូនប្រុស
កញ្ញា សោម ស្រីនាថ និងប្អូនប្រុស
កញ្ញា សោម ស្រីនាថ និងប្អូនប្រុស
សោម ស្រីនាថ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T