មកស្គាល់ព្រំដែនប្រទេស ទាំង១៧ទីតាំង ល្បីថាស្អាតប្លែកចម្លែកខ្លាំងខុសគេគួរឱ្យភ្ញាក់ផ្អើលខ្លាំង

//s9.kh1.co/4a/4aa29de16fbabb6218a773271ca2a6bf41146a35.jpg
យល់ដឹង

 ១២-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ព្រំដែនប្រទេសទាំងនេះសុទ្ធតែប្លែកៗ

អ្នកប្រហែលជាដឹងហើយថាព្រំដែនប្រទេសភាគច្រើន មានទីវាលធំ មានអគារអន្តោប្រវេសន៍ និងមានប៉ូលីសឆែកឆេរយ៉ាងតឹងរ៉ឹងទម្រាំអាចឆ្លងចូលទៅកាន់ប្រទេសដទៃផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនៅក្នុងនោះ ​ក៏មានប្រទេសមួយចំនួនបែរជាមានព្រំដែនប្លែកចម្លែកខុសពីគេ ដោយព្រំដែនខ្លះបែរជាយកភ្នំ ទន្លេ​ សមុទ្រ ស្ពាន ទីក្រុង អគារ និងកន្លែងប្លែកៗយកជាព្រំដែនខណ្ឌចែកប្រទេសទៅវិញ។

តោះមកស្គាល់ព្រំដែន១៧ទីតាំង ដែលមានលក្ខណៈប្លែកចម្លែកខុសគេដូចខាងក្រោម ៖

១.​ ផ្លូវថ្នល់ក្រាលព្រិលបែងចែកប្រទេសន័រវែស​ និងស៊ុយអែត

ព្រំដែនចែកប្រទេសន័រវែស​ និងស៊ុយអែត កំណត់ដោយផ្លូវព្រិលមួយខ្សែដ៏ស្រស់ស្អាត ដែលមានប្រវែង ១០០០ម៉ៃល៍ ឬស្មើនឹងជាង ១៦០០គីឡូម៉ែត្រ។

ផ្លូវថ្នល់ក្រាលព្រិលបែងចែកប្រទេសន័រវែស​ និងស៊ុយអែត
ផ្លូវថ្នល់ក្រាលព្រិលបែងចែកប្រទេសន័រវែស​ និងស៊ុយអែត

២.​ បង់រាងត្រីកោណជាព្រំដែនរវាងប្រទេសអូទ្រីស ហុងគ្រី និងស្លូវ៉ាគី

ដោយសារតែប្រទេសអូទ្រីស ហុងគ្រី និងស្លូវ៉ាគី​ គឺជាប្រទេសជិតខាងដែលនៅជាប់គ្នា វាមានព្រំដែនលាតសន្ធឹង ហើយមកជួបប្រសព្វនៅចំណុចមួយរាងត្រីកោណ មើលទៅប្លែក​ និងគួរឱ្យចាប់អារម្មណ៍ខ្លាំង។

បង់រាងត្រីកោណជាព្រំដែនរវាងប្រទេសអូទ្រីស ហុងគ្រី និងស្លូវ៉ាគី
បង់រាងត្រីកោណជាព្រំដែនរវាងប្រទេសអូទ្រីស ហុងគ្រី និងស្លូវ៉ាគី

៣.ស្ពានភ្ជាប់ប្រទេសស៊ុយអែត និងដាណឺម៉ាក

ស្ពានដ៏ស្រស់ស្អាតមួយនេះមានឈ្មោះថា​ Øresund Bridge​ គឺជាស្ពានដែលខណ្ឌចែកព្រំដែនរវាងប្រទេសស៊ុយអែត និងដាណឺម៉ាក មានប្រវែងប្រមាណជា ​១៦គីឡូម៉ែត្រ ​ហើយក៏ជាកន្លែងសម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនផ្នែកពាណិជ្ជកម្មទៅមករវាងប្រជាជនប្រទេសស៊ុយអែត​ និងដាណឺម៉ាកផងដែរ។

ស្ពានភ្ជាប់ប្រទេសស៊ុយអែត និងដាណឺម៉ាក
ស្ពានភ្ជាប់ប្រទេសស៊ុយអែត និងដាណឺម៉ាក

៤.​ គំនូសសញ្ញាបូក ជាព្រំដែនរវាងប្រទេសហូល្លង់ និងបែលហ្ស៊ិក

ប្រទេសហូល្លង់ និងបែលហ្ស៊ិក មានព្រំដែនខណ្ឌចែកគ្នា ជាមួយនឹងគំនូសផ្លូវថ្នល់រូបសញ្ញាបូកតូចៗតម្រៀបគ្នាមួយខ្សែយ៉ាងវែងអន្លាយប៉ុណ្ណោះ ​ដោយការធ្វើដំណើរចរាចរណ៍មានភាពមមាញឹកដូចទីតាំងតែមួយ ​តែកុំហ៊ានឈានជើងមិនមើលក្រោមឱ្យសោះប្រយ័ត្នហួសខ្សែព្រំដែន។

គំនូសសញ្ញាបូក ជាព្រំដែនរវាងប្រទេសហូល្លង់ និងបែលហ្ស៊ិក
គំនូសសញ្ញាបូក ជាព្រំដែនរវាងប្រទេសហូល្លង់ និងបែលហ្ស៊ិក
គំនូសសញ្ញាបូក ជាព្រំដែនរវាងប្រទេសហូល្លង់ និងបែលហ្ស៊ិក
គំនូសសញ្ញាបូក ជាព្រំដែនរវាងប្រទេសហូល្លង់ និងបែលហ្ស៊ិក

៥.​ ខ្សែរ៉ក់ កំណត់ព្រំដែនរវាងប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់

ខ្សែរ៉ក់មួយនេះមានប្រវែងប្រមាណជា កន្លះម៉ៃល៍ ឬស្មើនឹងជិត១គីឡូម៉ែត្រ ដែលជាបន្ទាត់ភ្ជាប់រវាងប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់ តែប្រសិនជាអ្នកធ្វើដំណើរផ្ទាល់នឹងដីអាចនឹងចំណាយពេលជាង១ម៉ោង ដោយសារតែឧបសគ្គផ្លូវធ្វើដំណើរ។

ខ្សែរ៉ក់ កំណត់ព្រំដែនរវាងប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់
ខ្សែរ៉ក់ កំណត់ព្រំដែនរវាងប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់
ខ្សែរ៉ក់ កំណត់ព្រំដែនរវាងប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់
ខ្សែរ៉ក់ កំណត់ព្រំដែនរវាងប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់

៦.​ ​ រូបសំណាក  Christ Redeemer of the Andes គឺជាទីតាំងព្រំដែនរវាងប្រទេសអាហ្សង់ទីន និងឈីលី

រូបសំណាកធំមួយនេះ ​ដែលជាព្រំដែនកំណត់រវាងប្រទេសអាហ្សង់ទីន និងឈីលី ស្ថិតនៅទីទួលខ្ពស់មួយ ថែមទាំងជារូបសំណាកតំណាងឱ្យតំបន់សន្តិភាពរវាងប្រទេសទាំង២ផងដែរ។

​ រូបសំណាក  Christ Redeemer of the Andes គឺជាទីតាំងព្រំដែនរវាងប្រទេសអាហ្សង់ទីន និងឈីលី
​ រូបសំណាក  Christ Redeemer of the Andes គឺជាទីតាំងព្រំដែនរវាងប្រទេសអាហ្សង់ទីន និងឈីលី

៧. ព្រំដែនរវាងសហរដ្ឋអាមេរិច​ និងប្រទេសកាណាដា គឺជាបន្ទាត់រត់កាត់ត្រង់ទៅកាន់ទីក្រុង Derby Line

ព្រំដែនរវាងសហរដ្ឋអាមេរិច​ និងប្រទេសកាណាដា គឺជាបន្ទាត់រត់កាត់ត្រង់ទៅកាន់ទីក្រុង Derby Line

៨. ព្រំដែននៃប្រទេសអ៊ុយរ៉ាហ្គាយ និងប្រេស៊ីល នៅជិតទីក្រុង Santana do Livramento

ធ្លាប់តែព្រំដែនស្ថិតនៅទីវាលដាច់ស្រយាល តែព្រំដែននៃប្រទេសអ៊ុយរ៉ាហ្គាយ និងប្រេស៊ីល គឺស្ថិតនៅជាប់នឹងទីក្រុង Santana do Livramento ដ៏ធំរបស់ប្រទេសប្រេស៊ីលតែម្តង។

ព្រំដែននៃប្រទេសអ៊ុយរ៉ាហ្គាយ និងប្រេស៊ីល
ព្រំដែននៃប្រទេសអ៊ុយរ៉ាហ្គាយ និងប្រេស៊ីល

៩. ព្រំដែនរវាងប្រទេសថៃ ភូមា និងឡាវ

ទឹកទន្លេមេគង្គ បានក្លាយជាចំណុចត្រីកោណប្រសព្វរវាងព្រំដែនត្រីភាគី ប្រទេសថៃ ភូមា និងឡាវ។

ព្រំដែនរវាងប្រទេសថៃ ភូមា និងឡាវ
ព្រំដែនរវាងប្រទេសថៃ ភូមា និងឡាវ

១០. ព្រំដែនរវាងប្រទេសអាឡឺម៉ង់ និងប៉ូឡូញ ស្ថិតនៅនៅលើឆ្នេរខ្សាច់នៅលើកោះ​ Usedom

Usedom គឺជាទីតាំងកោះមួយកន្លែងដែលមានឆ្នេរស្រស់ស្អាតបែបធម្មជាតិ ថែមទាំងជាទីកន្លែងខណ្ឌចែករវាងប្រទេសអាឡឺម៉ង់ និងប៉ូឡូញ ផងដែរ។

ព្រំដែនរវាងប្រទេសអាឡឺម៉ង់ និងប៉ូឡូញ 
ព្រំដែនរវាងប្រទេសអាឡឺម៉ង់ និងប៉ូឡូញ 
ព្រំដែនរវាងប្រទេសអាឡឺម៉ង់ និងប៉ូឡូញ 
ព្រំដែនរវាងប្រទេសអាឡឺម៉ង់ និងប៉ូឡូញ 

១១. ព្រំដែនរវាងប្រទេសអាឡឺម៉ង់ និងហូឡង់ស្ថិតនៅខាងក្នុងអាគារមួយ

កាន់តែចម្លែកទៅទៀតហើយ សម្រាប់ព្រំដែនរវាងប្រទេសអាឡឺម៉ង់ និងហូឡង់ បែរជាស្ថិតនៅក្នុងអាគារមួយមានឈ្មោះថា Eurode Business Center ដែលជាអគារមួយសាងសង់សម្រាប់ធ្វើការរួមគ្នា ដោយមានប៉ូលីសប្រទេសអាឡឺម៉ង់ និងហូឡង់ធ្វើការម្ខាងម្នាក់ដាច់ដោយឡែកទៅតាមបន្ទាត់ព្រំដែន។

ព្រំដែនរវាងប្រទេសអាឡឺម៉ង់ និងហូឡង់
ព្រំដែនរវាងប្រទេសអាឡឺម៉ង់ និងហូឡង់
ព្រំដែនរវាងប្រទេសអាឡឺម៉ង់ និងហូឡង់
ព្រំដែនរវាងប្រទេសអាឡឺម៉ង់ និងហូឡង់

១២. ព្រំដែនរវាងប្រទេសអាល្លឺម៉ង់ ហូឡង់ និងបែលហ្ស៊ិក

Vaalserberg គឺជាតំបន់មួយដែលកំណត់ព្រំដែនត្រីភាគី រវាង ប្រទេសអាល្លឺម៉ង់ ហូឡង់ និងបែលហ្ស៊ិក។

 ព្រំដែនរវាងប្រទេសអាល្លឺម៉ង់ ហូឡង់ និងបែលហ្ស៊ិក
 ព្រំដែនរវាងប្រទេសអាល្លឺម៉ង់ ហូឡង់ និងបែលហ្ស៊ិក
 ព្រំដែនរវាងប្រទេសអាល្លឺម៉ង់ ហូឡង់ និងបែលហ្ស៊ិក
 ព្រំដែនរវាងប្រទេសអាល្លឺម៉ង់ ហូឡង់ និងបែលហ្ស៊ិក

១៣. សញ្ញាសម្គាល់កំណត់ព្រំដែនរវាងប្រទេសប៉ូឡូញ អ៊ុយក្រែន និងស្លូវ៉ាគី ស្ថិតនៅលើកំពូលភ្នំមួយ

កំពូលភ្នំ Bieszczady ត្រូវបានក្លាយជាទីតាំងសម្រាប់កំណត់ព្រំដែនរវាងប្រទេសប៉ូឡូញ អ៊ុយក្រែន និងស្លូវ៉ាគី។

សញ្ញាសម្គាល់កំណត់ព្រំដែនរវាងប្រទេសប៉ូឡូញ អ៊ុយក្រែន និងស្លូវ៉ាគី 
សញ្ញាសម្គាល់កំណត់ព្រំដែនរវាងប្រទេសប៉ូឡូញ អ៊ុយក្រែន និងស្លូវ៉ាគី 

១៤. សាធារណរដ្ឋឆែក ប្រទេសអាឡឺម៉ង់ និងប៉ូឡូញ មានខ្សែព្រំដែនប្រសព្វគ្នានៅទន្លេ Forked

ទន្លេ Forked បានក្លាយជាព្រំដែនកំណត់រវាងប្រទេសទាំង៣​ គឺ សាធារណរដ្ឋឆែក ប្រទេសអាឡឺម៉ង់ និងប៉ូឡូញ។

សាធារណរដ្ឋឆែក ប្រទេសអាឡឺម៉ង់ និងប៉ូឡូញ
សាធារណរដ្ឋឆែក ប្រទេសអាឡឺម៉ង់ និងប៉ូឡូញ

១៥. ព្រំដែនរវាងម៉ាកាវ និងប្រទេសចិន (កន្លែងដែលមនុស្សបើកបរលើផ្លូវខុសគ្នា)

ម៉ាកាវ និងចិន គឺមានទីតាំងប្រសព្វគ្នានៅដងវិធីខ្វាត់ខ្វែងមួយ ​តែអ្នកបើកបររវាងប្រទេសទាំង២ គឺមានផ្លូវខ្សែធ្វើដំណើរខុសគ្នា។

https://s9.kh1.co/__image/w=650,h=378,q=100/ac/ac0cc800ccdcf2e486086dedea2c27b2d3ec0de9.jpg
សាធារណរដ្ឋឆែក ប្រទេសអាឡឺម៉ង់ និងប៉ូឡូញ
សាធារណរដ្ឋឆែក ប្រទេសអាឡឺម៉ង់ និងប៉ូឡូញ

១៦. ព្រំដែនរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន

Wagah គឺជាភូមិ និងព្រំដែនមួយដែលកំណត់ព្រំដែនរវាង ប្រទេសឥណ្ឌា និងប៉ាគីស្ថាន ត្រឹមតែផ្លូវមួយខ្សែប៉ុណ្ណោះ។

 ព្រំដែនរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន
 ព្រំដែនរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន

១៧. ព្រំដែនរវាងប្រទេសអេស្បាញ និងម៉ារ៉ុក ស្ថិតនៅទីក្រុង Ceuta

ក្រុង​ Ceuta ជា​តំបន់បរិពន្ធភូមិរបស់​ប្រទេស​អេស្ប៉ាញ ថែមទាំងជាខ្សែបន្ទាត់​ព្រំដែនរវាង​ប្រទេ​សម៉ារ៉ុក ​និង​អេស្ប៉ាញផងដែរ៕

ព្រំដែនរវាងប្រទេសអេស្បាញ និងម៉ារ៉ុក ស្ថិតនៅទីក្រុង Ceuta
ព្រំដែនរវាងប្រទេសអេស្បាញ និងម៉ារ៉ុក ស្ថិតនៅទីក្រុង Ceuta
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T