បុរសឥណ្ឌាម្នាក់ បំបែកកំណត់ត្រាពិភពលោក តាមរយៈការបង្កើតហ្វឺត​ធំចម្លែកបំផុត (មានវីដេអូ)

//s9.kh1.co/72/72bb80cd5cd3834c5ccaf8f14e5284130a67185d.jpg
សង្គម

 ១២-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសជនជាតិឥណ្ឌាម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោក ​ Guinness World Record តាមរយៈការបង្កើតហ្វឺតសម្រាប់សរសេរ​ធំជាងគេបំផុត ​ដែលមានប្រវែង​ ២,៧៤៥ម៉ែត្រ និងទទឹង ០,៣១៥ម៉ែត្រ

ញូដេលី៖ បុរសជនជាតិឥណ្ឌាម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Record តាមរយៈការបង្កើតហ្វឺតសម្រាប់សរសេរ​ធំជាងគេបំផុត ​ដែលមានប្រវែង​ ២,៧៤៥ម៉ែត្រ និងទទឹង ០,៣១៥ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Muhammed Dileef បានបង្កើតហ្វឺតដ៏ចម្លែកនេះឡើង ដោយមានការជួយជ្រោមជ្រែងពីសំណាក់មិត្ត​របស់លោក នៅរដ្ឋ Kerala ប្រទេសឥណ្ឌា។

គេហទំព័រ Guinness World Record បានចែករំលែកខ្សែមួយ ដែលបង្ហាញពីរបៀបបង្កើតហ្វឺតយក្សរបស់លោក ​Dileef តាំងពីដើមរហូតដល់ចប់ ដោយមានទាំងការសរសេរសាកល្បង ពាក្យថា INDIA ជាភាសាអង់គ្លេសទៀតផង​។

គួរជម្រាបថា មូលហេតុដែល​ជំរុញឱ្យលោក ​Dileef ​ផលិតហ្វឺតយក្សបំបែកកំណត់ត្រាពិលោក គឺដើម្បីជាលើកកម្ពស់អក្ខរកម្មនៃយុវជនជំនាន់ក្រោយរបស់ប្រទេសឥណ្ឌា៕

លោក Muhammed Dileef  និងមិត្តរបស់លោក បានបង្កើតហ្វឺតដ៏ចម្លែកនេះឡើង 
លោក Muhammed Dileef  និងមិត្តរបស់លោក បានបង្កើតហ្វឺតដ៏ចម្លែកនេះឡើង 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T