Zhao Liying ខ្ញង់ៗពេលចូលរួមកម្មវិធី ដល់លេចមុខក្នុងរឿង មិនបាច់និយាយ

//s9.kh1.co/16/162d83d8a6d2a5be6ad54b7c03af1c6092d231c6.jpg
តារា & កម្សាន្ដ

 ១២-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ធ្លាប់តែឃើញតុបតែងខ្លួន ខ្ញង់ៗ បង្អួតសម្រស់ដ៏ទាក់ទាញនិងភាពវ័យក្មេង ក្នុងពេលចូលរួមកម្មវិធី តែបើ មើលសម្រស់ របស់ Zhao Liying នៅក្នុងរឿងថ្មីរបស់នាងវិញ ត្រូវបានមនុស្សជាច្រើន លើកឡើងពីភាពចាស់របស់នាង ផងដែរ

ចិន៖ យោងតាមទំព័រ កាលពីថ្មីៗនេះ បានរាយការណ៍ឲ្យដឹងថា រូបភាពរបស់ តារាសម្ដែងស្រីដ៏មានប្រជាប្រិយ នាង Zhao Liying នៅក្នុងខ្សែភាពយន្តថ្មី ត្រូវបានចែកចាយ ក្នុងពេលដែលបានបង្ហាញពីសម្រស់របស់តារាសម្តែងរូបនេះ ហើយក៏បានក្លាយទៅជា ប្រធានបទដែល មនុស្សជាច្រើន កំពុងតែលើកឡើង នៅលើបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមរយៈមតិជាច្រើនបាននិយាយថា រូបភាពរបស់ Zhao Liying ម្ដងនេះ នាងបានបង្ហាញពីសញ្ញានៃភាពចាស់ ដែលមានស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ដែលមិនគួរឲ្យជឿ ដែលក្នុងពេលកន្លងទៅនេះ នាងក៏បានបង្ហាញពីរូបសម្រស់ដ៏លេចធ្លោ ព្រមជាមួយនឹងការតែងខ្លួនយ៉ាងប្រណីត នៅពេលទៅចូលរួមក្នុងកម្មវិធី ក៏ដូចជាបានបង្ហាញខ្លួន នៅលើក្របទស្សនាវដ្តី ទៀតផង។ 

យ៉ាងណាមិញ នៅលើ បណ្ដាញសង្គម Weibo ក៏មានការធ្វើអត្ថាធិប្បាយពីអ្នកលេងបណ្ដាញសង្គមមួយចំនួន នៅតែមានការសរសើរទៅដល់រូបនាង ដោយសារតែរាងស្លីមតូចច្រឡឹង ក៏បានធ្វើឲ្យនាងនៅតែមានភាពស្រស់ស្អាត ក្នុងពេលដែល នាងមានអាយុជាង ៣០ ឆ្នាំទៅហើយ  ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Zhao Liying 
 Zhao Liying 
 Zhao Liying 
 Zhao Liying 
 Zhao Liying 
 Zhao Liying 
 Zhao Liying 
 Zhao Liying 
មុខមាត់ Zhao Liying នៅក្នុងខ្សែភាពយន្តថ្មី

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T