​នាយក​រដ្ឋ​​មន្ត្រី​​ច្រាន​​ចោល​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ដែល​​​ថា​​ «រាជ​រដ្ឋា​ភិបាល​​​នឹង​​​បិទ​​​ក្រុង​​ភ្នំ​ពេញ និង​ហាម​ឃាត់​​ការ​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​ខេត្ត​​​»​

//s9.kh1.co/f1/f14139076bd9ab4d88eb82c969ee1857b9d7bb47.jpg
សង្គម

 ១២-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ការបដិសេធយ៉ាងដូច្នេះធ្វើឡើង ក្រោយសម្តេចអះអាងថា មានការបំផុសពាក្យចចាមអារ៉ាមពីបុគ្គលមួយចំនួន។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃ ១២ វិច្ឆិកានេះ បានបង្ហាញប្រតិកម្មច្រានចោលលើការលេចឮព័ត៌មានថា «រាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពី​ខេត្ត​មួ​យទៅកាន់ខេត្តមួយ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបដិសេធយ៉ាងដូច្នេះធ្វើឡើង ក្រោយសម្តេចអះអាងថា មានការបំផុសពាក្យចចាមអារ៉ាមពីបុគ្គលមួយចំនួន។ នាយករដ្ឋមន្ត្រីរូបនេះបន្តថា ការឃោសនាទាំងនោះ អាចមានចេតនាធ្វើឲ្យទំនិញក្នុងប្រទេសឡើងថ្លៃ។

សម្តេច ហ៊ុន សែន ថា៖ «ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារ៉ាមថា រាជរដ្ឋាភិបាល​នឹងបិទ​រាជធានី​ភ្នំពេញនិហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ ក្នុងឋានៈជាប្រមុខ​រាជរដ្ឋាភិបាល​ខ្ញុំសូម​បញ្ជាក់​​ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួក​អាក្រក់​​ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេ​គេង​ចំណេញខាងនយោបាយតែប៉ុណ្ណោះ»។

ជាការកត់សម្គាល់ ក្រៅពីប្រតិកម្មខាងលើ សម្តេចនាយករដ្ឋមន្ត្រីបានប្រាប់ឲ្យមន្ត្រីមូលដ្ឋានត្រួតពិនិត្យ និងដោះ​ស្រាយ​ជីវភាព​សម្រាប់​គ្រួសារ​ក្រីក្រ​ ​ដែលមិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T