អ្នកពូកែទើស អានហើយចុកឈាម! សួស វីហ្សា ដាក់មួយឃ្លាជូន អ្នករិះគន់រឿងគ្រួសារខ្លួនបែបនេះ

//s9.kh1.co/c4/c466354c745ffe7e04c0f59d76469114c273a16c.jpg
តារា & កម្សាន្ដ

 ១២-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ចាប់តាំងពីរៀបការមានកូនស្រីរួច​ តារាចម្រៀងស្រីដ៏ល្បីឈ្មោះអ្នកនាង សួស វិហ្សា តែងតែបង្ហោះពីស្នាមញញឹមក្នុងគ្រួសារជានិច្ច ទន្ទឹមនឹងការបង្ហោះរូបជុំគ្រួសារ ក៏មានអ្នកទើសមួយចំនួនតូចមិនពេញចិត្តផងដែរ។

ភ្នំពេញ៖ តារាចម្រៀងស្រីសម្លេងពីរោះ អ្នកនាង សួស វីហ្សា បន្ទាប់ពីសម្រេចចិត្តរៀបការជាមួយតារាសម្ដែងលោក ថមមី រួចមក គេសង្កេតឃើញគូស្វាមីភរិយាមួយគូនេះ តែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាស្ទើរតែរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ គ្រប់សកម្មភាព មិនថានៅផ្ទះ ឬដើរកម្សាន្តនោះទេ អ្នកទាំងពីរនិយមថតរូបជាគូបង្ហោះលើបណ្ដាញសង្គម បង្ហាញពីចំណងស្នេហាប្ដីប្រពន្ធឲ្យអ្នកគាំទ្របានឃើញផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីបង្ហោះរូបភាពគូហើយ ចាប់តាំងពីតារាស្រីរូបនេះ សម្រាលកូនរួច អ្នកម៉ាក់សម័យថ្មីរូបនេះ ក៏ឧស្សាហ៍ផុសរូបជុំគ្រួសារ បង្ហាញពីសេចក្ដីសុខក្នុងគ្រួសារជាថ្មី ខណៈមានកូនស្រីគួរឲ្យក្នាញ់ម្នាក់ លើសពីនេះទៅទៀត គ្រប់រូបភាពដែលនាងបង្ហោះសុទ្ធសឹងតែទាក់ទងនឹងជីវិតឯកជនផ្ទាល់ខ្លួនផងដែរ។ ក្នុងនោះដែរ គេអាចនិយាយបានថា តារាស្រីរូបនេះពិតជាសំណាង ក្រោយកសាងជីវិតគ្រួសារប៉ុន្មានឆ្នាំមកនេះ នាងតែងតែទទួលបានសុភមង្គល និងស្នាមញញឹម ខណៈមានស្វាមីចេះយល់ចិត្ត និងមើលថែនាងគ្រប់ពេល មិនថាមិនទាន់មានកូន សម្រាលកូនរួច។ 

ជាក់ស្ដែង តារារូបនេះ តែងតែធ្វើឲ្យមហាជន និងហ្វេនលួចច្រណែននឹងជីវិតគ្រួសារនាងគ្រប់ពេល ដោយមានហ្វេនខ្លះបានចង់បានជីវិតស្វាមីដូចតារារូបនេះថែមទៀតផង តែទន្ទឹមនឹងមានអ្នកចូលចិត្ត ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនក៏មានទើស រឿងបង្ហោះរូបភាពជុំគ្រួសារ បង្ហាញក្តីសុខរបស់នាងផងដែរ។ ក្រោយឃើញមានអ្នកទើសមួយចំនួន និយាយមិនល្អដាក់លើនាង និងគ្រួសាររួច អ្នកនាង សួស វីហ្សា បានសរសេរសារមួយយ៉ាងចាក់ដោតទៅកាន់អ្នករិះគន់យ៉ាងដូច្នេះថា៖ 

តែគេមានប្តីមានកូន គេផុសរូបប្តីរូបកូនគេហេីយ វាមិនដែលអាណាគេទៅផុសរូបដេីមឈេីទេហា៎ អាគេមានកូនគេផុសរូបកូនក៏ទេីស អាគេមានប្តីគេផុសជាមួយប្តីក៏ទេីស អាគេកេីតកូនវះក៏ទេីស គេកំណត់ថ្ងៃកេីតកូនកំណត់ម៉ោងកេីតកូនយកលេខហុងស៊ុយគេក៏ទេីស អាគេកំណត់លេខហុងស៊ុយយកលេខ៩គ្រួសារគេសោះក៏ទេីស អាគេមានឡានល្អជិះក៏ទេីស អាគេមានផ្ទះល្អនៅក៏ទេីស អាគេធ្វេីបុណ្យក៏ទេីសសុំអត់យល់។ ពួកបងៗឯងស្បថឲ្យធរណីស្រូបទៅថាបងៗឯងមិនចង់បានជីវិតដូចគេ? សូមទោស សារនេះខ្ញុំផុសផ្ញេីរជូនតែក្រុមបងៗបេះដូងដេីមឈេីទេ ព្រោះពួកបងៗបេះដូងដេីមឈេីនឹងពេលគាត់មានអ្វីៗគ្រប់យ៉ាងប្រហែលជាគាត់មិនដែលផុសទេ គាត់ផុសតែរូបដេីមឈេីទេមេីលទៅ អរគុណសូមជំរាបលា៕

សម្ដី អ្នកនាង សួស វីហ្សា

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង សួស វីហ្សា
អ្នកនាង សួស វីហ្សា
អ្នកនាង សួស វីហ្សា និងគ្រួសារ
អ្នកនាង សួស វីហ្សា និងគ្រួសារ
អ្នកនាង សួស វីហ្សា និងគ្រួសារ
អ្នកនាង សួស វីហ្សា និងគ្រួសារ
អ្នកនាង សួស វីហ្សា និងគ្រួសារ
អ្នកនាង សួស វីហ្សា និងគ្រួសារ
អ្នកនាង សួស វីហ្សា និងគ្រួសារ
អ្នកនាង សួស វីហ្សា និងគ្រួសារ
អ្នកនាង សួស វីហ្សា និងគ្រួសារ
អ្នកនាង សួស វីហ្សា និងគ្រួសារ
អ្នកនាង សួស វីហ្សា និងស្វាមី
អ្នកនាង សួស វីហ្សា និងស្វាមី
សារអ្នកនាង សួស វីហ្សា 
សារអ្នកនាង សួស វីហ្សា 
សួស វីហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T