ចិនបំបែកកំណត់ត្រាថ្មី ដោយមុជចូលតំបន់សមុទ្រទឹកជ្រៅជាងគេ លើពិភពលោក

//s9.kh1.co/bc/bc7e9c38086dd498866ae76efa295e17a14c15ed.jpg
បច្ចេកវិទ្យា

 ១២-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

គោលដៅរបស់ប្រទេសចិនសម្រាប់ការមុជទឹកនេះ មិនមែនគ្រាន់តែជាការស្រាវជ្រាវបែបវិទ្យាសាស្ត្រតែមួយមុខទេ។

ចិន៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយថា ប្រទេសចិនបានបំបែកឯកទគ្គកម្មផ្ទាល់ខ្លួន សម្រាប់ការមុជទឹកដ៏ជ្រៅបំផុត ចូលទៅក្នុងមហាសមុទ្រពិភពលោក នៅជម្រៅ១០,៩០៩ម៉ែត្រ ចូលទៅក្នុងតំបន់រណ្ដៅម៉ារៀណា។ នាវាមុជទឹកដែលមានឈ្មោះថា fendouzhe," ឬ "striver," បានចូលទៅរណ្ដៅដែលជ្រៅបំផុតនៅលើផែនដី កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីធ្វើដំណើរចេញពីខេត្តហៃណាន ប្រទេសចិន កាលពីមួយខែមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការមុជទឹកលើកនេះបានផ្ដួលការប៉ុនប៉ងកាលពីលើកមុន ដែលចូលទៅរណ្ដៅម៉ារៀណាជម្រៅ៨០០ម៉ែត្រ ប៉ុន្តែវាមិនបានបំបែកឯកទគ្គកម្មពិភពលោក សម្រាប់ការមុជទឹកជ្រៅបំផុត នៅតំបន់រណ្ដៅម៉ារៀណាទេ។ កំណត់ត្រាក្នុងពេលបច្ចុប្បន្ននេះត្រូវបានគេជឿថា ត្រូវបានកាន់កាប់ដោយអ្នករុករកក្នុងសមុទ្រជនជាតិអាមេរិក លោក Victor Vescovo ដែលបានអះអាងថា លោកបានចូលទៅដល់ជម្រៅ១០,៩២៧ម៉ែត្រ កាលពីខែឧសភា ឆ្នាំ២០១៩។

ប៉ុន្តែគោលដៅរបស់ប្រទេសចិនសម្រាប់ការមុជទឹកនេះ មិនមែនគ្រាន់តែជាការស្រាវជ្រាវបែបវិទ្យាសាស្ត្រតែមួយមុខទេ។ លោក Ye Cong ប្រធានរចនាម៉ូដនៃនាវាមុជទឹកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថា នៅបាតសមុទ្រមានធនធានជាច្រើន។ លោក Ye បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលដកស្រង់ដោយសារព័ត៌មានស៊ីនហួថា នាវាមុជទឹកដែលមានបច្ចេកវិទ្យាខ្ពស់ អាចជួយយើងគូរផែនទីមានតម្លៃ នៃតំបន់សមុទ្រទឹកជ្រៅ៕

នាវាមុជទឹករបស់ប្រទេសចិន
នាវាមុជទឹករបស់ប្រទេសចិន
នាវាមុជទឹករបស់ប្រទេសចិននៅក្នុងសមុទ្រ
នាវាមុជទឹករបស់ប្រទេសចិននៅក្នុងសមុទ្រ
ក្រុមអ្នកស្រាវជ្រាវ៣នាក់ ដែលស្ថិតនៅក្នុងនាវាមុជទឹក
ក្រុមអ្នកស្រាវជ្រាវ៣នាក់ ដែលស្ថិតនៅក្នុងនាវាមុជទឹក
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T