បងប្អូនពី អេសស៊ីជី បានចូលរួមចំណែកក្នុងការសាងសង់ទីធ្លា ក្នុងបរិវេណសាលាដូងសម្រាប់សិស្សានុសិស្ស

//s9.kh1.co/a8/a88131176dd1de3cceb8abc807b80543434cdd37.jpg
សង្គម

 ១២-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

បងប្អូនពីអេសស៊ីជី ចំនួន ៦២​ នាក់ បានចូលរួមដោយផ្ទាល់ក្នុងការសាងសង់ទីធ្លាក្នុងបរិវេណសាលាដូង ដែលស្ថិតក្នុងឧទ្យានជាតិគិរីរម្យ​ ដោយប្រើប្រាស់ដុំបេតុង ប្រមាណ ៣០ តោន ពីរោងចក្របេតុងអេសស៊ីជី កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ការសាងសង់ទីធ្លានេះ គឺដើម្បីជួយសម្រួលដល់សិស្សានុសិស្ស ឲ្យដើរបានងាយស្រួលជាពិសេសក្នុងរដូវភ្លៀង ហើយក៏ជាផ្នែកមួយនៃគោលការណ៍ SCG Circular Way ដែលបង្កើតឡើងដើម្បីជំរុញ​ដល់​ការបន្តប្រើប្រាស់ ប្រើប្រាស់ឡើងវិញ ឬកែច្នៃប្រើប្រាស់ ដើម្បីកាត់បន្ថយកាកសំណល់ឲ្យស្ថិតក្នុងកម្រិតអប្បបរមា តាមរយៈការប្រើប្រាស់ឲ្យអស់លទ្ធភាព និងឲ្យបានជាអតិបរមា នូវតម្លៃនៃធនធានដែលមានស្រាប់។

ភ្នំពេញ៖ បងប្អូនពីអេសស៊ីជី ចំនួន ៦២​ នាក់ បានចូលរួមដោយផ្ទាល់ក្នុងការសាងសង់ទីធ្លាក្នុងបរិវេណសាលាដូង ដែលស្ថិតក្នុងឧទ្យានជាតិគិរីរម្យ​ ដោយប្រើប្រាស់ដុំបេតុង ប្រមាណ ៣០ តោន ពីរោងចក្របេតុងអេសស៊ីជី កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ការសាងសង់ទីធ្លានេះ គឺដើម្បីជួយសម្រួលដល់សិស្សានុសិស្ស ឲ្យដើរបានងាយស្រួលជាពិសេសក្នុងរដូវភ្លៀង ហើយក៏ជាផ្នែកមួយនៃគោលការណ៍ SCG Circular Way ដែលបង្កើតឡើងដើម្បីជំរុញ​ដល់​ការបន្តប្រើប្រាស់ ប្រើប្រាស់ឡើងវិញ ឬកែច្នៃប្រើប្រាស់ ដើម្បីកាត់បន្ថយកាកសំណល់ឲ្យស្ថិតក្នុងកម្រិតអប្បបរមា  តាមរយៈការប្រើប្រាស់ឲ្យអស់លទ្ធភាព និងឲ្យបានជាអតិបរមា នូវតម្លៃនៃធនធានដែលមានស្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 អេសស៊ីជី បានចូលរួមចំណែកក្នុងការសាងសង់ទីធ្លាក្នុងបរិវេណ សាលាដូង
 អេសស៊ីជី បានចូលរួមចំណែកក្នុងការសាងសង់ទីធ្លាក្នុងបរិវេណ សាលាដូង

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

« អ្វីដែលយើងបានធ្វើការជាមួយគ្នារយៈពេលពីរថ្ងៃនេះ យើងទទួលបាននូវការជួយខ្លាំងមែនទែនទៅលើ ទីធ្លាក្មេងលេង ពេលគាត់ចេញពីរៀនហើយលេង ទោះជាមានភ្លៀងគាត់នៅតែអាចបន្តលេងដោយ មិនបាច់ប្រលាក់ជើង ហើយមិនរអិល។ កិច្ចការដែលខ្ញុំ និង អេសស៊ីជី កំពុងតែធ្វើនេះ គឺយើងតម្រង់ទៅជួយដល់បរិស្ថាន មានន័យថា យើងព្យាយាមប្រើរបស់ឲ្យអស់ពីលទ្ធភាព យើងជួយក្នុងរូបភាពដ៏ប្រសើរ ជាគំរូដល់ក្រុមហ៊ុនផ្សេងៗទៀតថា មុននឹងបោះបង់អី្វមួយចោល យើងត្រូវតែទម្លាក់វាចូលទៅកន្លែង ដែលត្រឹមត្រូវ ដើម្បីទាញយកប្រយោជន៍នៃការបោះបង់ហ្នឹងទៀត។  ខ្ញុំសូមថ្លែងអំណរគុណយ៉ាងធំធេង សម្រាប់ការផ្តល់មកនូវដុំបេតុងនេះ និងអ្វីៗជាច្រើនទៀត អរគុណ ច្រើនមែនទែន!»។ 

ប្រសាសន៍លោក អ៊ុកវណ្ណដេ 
 អេសស៊ីជី បានចូលរួមចំណែកក្នុងការសាងសង់ទីធ្លាក្នុងបរិវេណ សាលាដូង
 អេសស៊ីជី បានចូលរួមចំណែកក្នុងការសាងសង់ទីធ្លាក្នុងបរិវេណ សាលាដូង

លោក វិរោទ ផាណិជ្ជភោជម៉ាន (Wirot Phanitphotchamarn) នាយកផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន អេសស៊ីជី បានពន្យល់ថា៖

« អេសស៊ីជី និង ខេស៊ីមេន ផ្តោត​សំខាន់​ទៅ​លើ​ការប្រើប្រាស់​ឲ្យអស់​លទ្ធភាព​ ដែល​យើង​ហៅថា SCG Circular Way។ ហើយពួកយើងដឹងថា សាលាដូងក៏មានការកែច្នៃប្រើប្រាស់សំរាមឲ្យក្លាយជារបស់មានប្រយោជន៍ ដែលនេះជាគោលដៅដូចគ្នាទៅនឹង អេសស៊ីជី។ យើងសង្ឃឹមថា ការ​ចូលរួម​មួយ​​ដែល​ល្អ​បែបនេះ​ អាច​ចាត់​ទុក​ជា​ចំណុចចាប់ផ្តើម​ដើម្បី​ក្រើន​រំលឹក​ដល់ប្រជាជនទាំងអស់ ឲ្យព្យាយាម​​ប្រើ​អ្វីមួយឲ្យអស់​ពី​លទ្ធភាព​សម្រាប់សង្គមតទៅ!»។

ប្រសាសន៍លោក វិរោទផាណិជ្ជភោជម៉ាន 

ថ្ងៃនេះ ជាថ្មីម្តងទៀត បន្ថែមពីលើសកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗជាច្រើន គ្រួសារ អេសស៊ីជី បានបន្តចូលរួមធ្វើអំពើល្អសម្រាប់សង្គម និងអនាគតប្រទេសកម្ពុជា។ ដូចដែលគ្រប់គ្នានៅ អេសស៊ីជី តែងប្រើពាក្យមួយឃ្លាថា «រឹងមាំទាំងអស់គ្នា ដើម្បីអនាគតកម្ពុជាកាន់តែប្រសើរ»

ជាការកត់សម្គាល់ អេសស៊ីជី គឺជាក្រុមហ៊ុនពហុសាជីវកម្មដ៏ធំមួយក្នុងតំបន់អាស៊ាន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ជាញឹកញាប់ តាមរយៈសកម្មភាពសង្គមរបស់ខ្លួន ទាំងផ្នែកអប់រំ ផ្នែកសុខាភិបាល​ និងផ្នែកបរិស្ថានជាដើម៕​

 អេសស៊ីជី បានចូលរួមចំណែកក្នុងការសាងសង់ទីធ្លាក្នុងបរិវេណ សាលាដូង
 អេសស៊ីជី បានចូលរួមចំណែកក្នុងការសាងសង់ទីធ្លាក្នុងបរិវេណ សាលាដូង
 អេសស៊ីជី បានចូលរួមចំណែកក្នុងការសាងសង់ទីធ្លាក្នុងបរិវេណ សាលាដូង
 អេសស៊ីជី បានចូលរួមចំណែកក្នុងការសាងសង់ទីធ្លាក្នុងបរិវេណ សាលាដូង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T