ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងដោយជោគជ័យ តាមប្រព័ន្ធអ៊ិនធើណេត ហើយក្រុមហ៊ុន Huawei បានប្រកាសថាខ្លួននឹងបន្តបណ្តុះបណ្តាលផ្នែកឌីជីថលដល់យុវនិស្សិតកម្ពុជា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ថែមទាំងប្តេជ្ញាក្នុងការកសាងបណ្តាញតភ្ជាប់ដ៏ពេញលេញនៃឌីជីថលកម្ពុជា

//s9.kh1.co/9b/9b96c1880c05fe44d58c6e25bd072afaca1d3239.jpg
សង្គម

 ១១-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ិនធើណេត​ ។

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ិនធើណេត​ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋចិនប្រចាំនៅកម្ពុជា ឯកឧត្តម សុខ សប្បាយណា​ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា​ លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌី និងមានការអញ្ជើញចូលរួមពីតំណាងសាកលវិទ្យាល័យធំៗ ចំនួនបួននៃប្រទេសកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០

គម្រោង “ គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយរហូតមកដល់ពេលនេះ បានផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យឆ្នើមៗនៅកម្ពុជា សរុបចំនួន៤០នាក់ ដែលធ្លាប់បានចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសចិន។ ហើយឆ្នាំនេះ គឺជាឆ្នាំទី៥នៃការអនុវត្តគម្រោងនេះ ប៉ុន្តែដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងីកូវីដ១៩ នៅឆ្នាំ២០២០ ពិធីបើកនៃកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុន Huaweiឆ្នាំ២០២០ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេត ដោយមានការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យធំៗ ចំនួន ៤ នៅកម្ពុជារួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជាលទ្ធផលនិស្សិតឆ្នើមចំនួន ៣០ នាក់ត្រូវបានជ្រើសរើសដើម្បីចូលរួមកម្មវិធី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា​ នៃសប្តាហ៏កន្លងទៅនេះ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងនៅក្នុងសុន្ទរកថា៖

« ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាយូរមកហើយ ដែលជាគំរូដ៏ប្រសើរមួយ សម្រាប់សហគ្រាសបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន ក្នុងការរួមចំណែកអភិវឌ្ឍនៅប្រទេសកម្ពុជា។ ក្នុងរយៈពេល ២១ ឆ្នាំនៃប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យទូរគមនាគមន៍នៅកម្ពុជា និងបានបណ្តុះបណ្តាលទេពកោសល្យផ្នែកឌីជីថល។ ហើយក្រុមហ៊ុន Huawei នៅតែបន្តរួមចំណែកបណ្តុះបណ្តាលទេពកោសល្យវ័យក្មេងនៅកម្ពុជា តាមរយៈបណ្តាញអ៊ិនធើណេតផងដែរ។ ដូចនេះ ខ្ញុំសង្ឃឹមថានិស្សិតមកពីសាកលវិទ្យាល័យនៅកម្ពុជាទាំង ៣០ នាក់ចាប់យកនូវឱកាសក្នុងការសិក្សាស្វែងយល់ពី ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេសចិន តាមរយៈការសិក្សានេះ និងដើម្បីចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា នាពេលអនាគត»។

ប្រសាសន៍ឯកឧត្តម ជា វ៉ាន់ដេត
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា៖

« ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏កំពុងបន្តអនុវត្តការងារលើវិស័យឌីជីថលថ្នាក់ជាតិផងដែររួមមាន ផែនការទីក្រុងឆ្លាតវៃ, សេចក្តីព្រាងផែនទីផ្លូវ៥G និងការកសាងក្រសួងឌីជីថល ជាដើម។​ ជាពិសេសក្នុងវិស័យអប់រំផ្នែកឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើការជាមួយក្រសួងអប់រំ ដើម្បីបង្កើតកម្មវិធីសិក្សាតាមអ៊ិនធើណេតក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីធានានូវភាពងាយស្រួល និងដើម្បីឲ្យនិស្សិតអាចបន្តការសិក្សាបាន។ ទន្ទឹមនឹងនេះវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេពកោសល្យ ក្នុងយុគសម័យឌីជីថលនៃប្រទេសកម្ពុជា»។

  ប្រសាសន៍ឯកឧត្តម ជា វ៉ាន់ដេត

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖

« ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក។ កំឡុងពេលធ្វើប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុន Huawei ក៏បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីផ្តល់គុណតម្លៃដល់សហគមន៍មូលដ្ឋាន នៅក្នុងប្រទេសកម្ពុជាផងដែរ។ ចាប់ផ្តើមពីដើមឆ្នាំនេះ ការរាតត្បាតជំងឺកូវីដ១៩ បានវាយលុកទូទាំងពិភពលោក និងបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរនៃការធ្វើដំណើរ និងប្រាស័យទាក់ទងគ្នាវវាងប្រទេសនីមួយៗ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយសារការគាំទ្រនៃបច្ចេកវិទ្យាឌីជីថល ដែលជួយសម្រួលដល់ដំណើរកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាតែងតែឆ្ពោះទៅមុខជានិច្ច។ ជាក់ស្តែង ដោយមានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Huawei កម្ពុជា យើងក៏បានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាជាផ្លូវការតាមរយៈ "ការជជែកពិភាក្សាតាមបច្ចេកវិទ្យាCloud" និង "ការចុះហត្ថលេខាតាមបច្ចេកវិទ្យាCloud»។

ប្រសាសន៍ឯកឧត្តម Wang Wentian
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានបន្តទៀតថា៖

« និស្សិតទាំង ៣០ នាក់ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោង “គ្រាប់ពូជដើម្បីអនាគត” សុទ្ធតែជាតំណាងនិស្សិតឆ្នើម ដែលត្រូវបានជ្រើសរើសដោយសាកលវិទ្យាល័យ។ ពួកគេមិនត្រឹមតែបានសិក្សាពីចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពួកគេមានការយល់ដឹងអំពីក្រុមហ៊ុន Huawei និងវប្បធម៌ចិនកាន់តែស៊ីជម្រៅជាងមុន។ ហើយខ្ញុំសង្ឃឹមថានិស្សិតទាំងអស់មិនត្រឹមតែក្លាយជាគ្រាប់ពូជនៃកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ក្នុងការអភិវឌ្ឍឌីជីថលប៉ុណ្ណោះទេ ហើយក៏ក្លាយជាគ្រាប់ពូជនៃមិត្តភាព តាមរយៈការជម្រុញការកសាងសហគមន៍ចិនកម្ពុជាក្នុងពេលអនាគតផងដែរ»។

  ប្រសាសន៍ឯកឧត្តម Wang Wentian
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០

ឯកឧត្ដម​ សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡានៃប្រទេសកម្ពុជា បានថ្លែងកោតសរសើរចំពោះការចូលរួមចំណែកជាបន្តបន្ទាប់របស់ក្រុមហ៊ុន Huawei ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅកម្ពុជាដែលជាគំរូដ៏ល្អមួយសម្រាប់សហគ្រាសចិន។

« ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាក៏បានបន្តអនុវត្តកំណែទម្រង់ការអប់រំឌីជីថលផងដែរ។ ការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅឆ្នាំនេះ ក៏បានជម្រុញបន្ថែមទៀតនូវដំណើរការកែទម្រង់ឌីជីថល របស់ក្រសួងអប់រំរួមទាំងការអភិវឌ្ឍវេទិកា និងមាតិកាឌីជីថល ក៏ដូចជាការបណ្តុះបណ្តាលសមត្ថភាពរបស់សាស្ត្រាចារ្យក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ដូច្នេះ យុវជននៅកម្ពុជាអាចសម្របទៅនឹងយុគសម័យឧស្សាហកម្ម ៤.០ កាន់តែប្រសើរជាងមុន និងជួយប្រទេសកម្ពុជាឱ្យឆាប់សម្រេចបាននូវគោលដៅរបស់ប្រទេសកម្ពុជា ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ខាងមុខនេះ»។

ប្រសាសន៍ឯកឧត្ដម​ សុខ សប្បាយណា
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០

លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei  ថេកណឡជី (ខេមបូឌា) ខូអិលធីឌីបានថ្លែងថា៖

« សូមថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ក៏ដូចជាក្រសួងអប់រំយុវជននិងកីឡាដែលបានគាំទ្រដល់កម្មវិធីគ្រាប់ពូជនៃពេលអនាគតនៅឆ្នាំ២០២០។ ក្រុមហ៊ុន Huawei ជឿជាក់ថាការអប់រំ និងការបណ្តុះបណ្តាលទេពកោសល្យ គឺជារឿងសំខាន់បំផុតក្នុងការធ្វើឱ្យប្រទេសមួយបន្តការរីកចម្រើន។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្រុមហ៊ុន Huawei សង្ឃឹមថានឹងគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោ សម្រាប់បដិវត្តន៏ឧស្សាហកម្មដំណាក់កាលទី៤នេះ ដែលនាំមកនូវពិភពឌីជីថលជូនដល់គ្រប់គ្រួសារក្នុងប្រទេសកម្ពុជា និងដើម្បីឱ្យយុវជនគ្រប់រូបអាចសិក្សាអំពីបច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់រួមមានដូចជា       បច្ចេកវិទ្យា 5G, Cloud, IoT, AI ជាដើម  ដើម្បីជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែងនៃសេដ្ឋកិច្ចសង្គមនិងបរិស្ថានរបស់ប្រទេសកម្ពុជាផងដែរ»។

ប្រសាសន៍លោក សុវណ្ណ យ៉ាវ 
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០
ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០

លើកនេះក្រុមហ៊ុន Huawei ក៏បានប្រកាសពី “កម្មវិធីបណ្តុះបណ្តាលទេពកោសល្យ” ដោយប្តេជ្ញាចិត្តដើម្បីបណ្ដុះបណ្ដាលទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ចំនួន ១០០ រូប ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ ឆ្នាំខាងមុខទៀត ដើម្បីត្រៀមខ្លួនរួចជាស្រេចនៃការឈានចូលមកដល់ នៃយុគសម័យសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលខាងមុខនេះ។

ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ដែលបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន១៨៨,០០០នាក់ នៅទូទាំងពិភពលោក មានប្រតិបត្តិការអាជីរកម្មនៅបណ្តាជាង ១៧០ ប្រទេសនិងតំបន់ ក៏ដូចជាបម្រើសេវាកម្មដល់ប្រជាជនប្រមាណជាង ៣ ពាន់លាននាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Huawei បានចាប់ផ្តើមប្រតិបត្តិការធុរកិច្ចរបស់ខ្លួន នៅប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩៩ នៅក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំទី ២១ ហើយដែលក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការនៅលើទីផ្សារកម្ពុជា  មកទល់បច្ចុប្បន្នក្រុមហ៊ុន ហួវៃ មានបុគ្គលិកសរុបចំនួនជាង ២០០ នាក់ហើយ ៨០ ភាគរយគឺជានិយោជិកក្នុងស្រុក។ កម្មវិធី "គ្រាប់ពូជដើម្បីអនាគត" គឺជាគម្រោងទំនូលខុសត្រូវសង្គមឬ CSR ជាសកលរបស់ក្រុមហ៊ុន Huawei ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៨ ដែលជាគម្រោងវិនិយោគធំបំផុតរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកផ្តល់នូវឱកាសការងារក្នុងស្រុក និងក្នុងគោលបំណងជួយអភិវឌ្ឍទេពកោសល្យវ័យក្មេង ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានៅបណ្តាពិភពលោក។ គិតត្រឹម ​ខែធ្នូ ឆ្នាំ ២០១៩ គម្រោង“គ្រាប់ពូជដើម្បីអនាគត” មានការចូលរួមពី ១២៦ ប្រទេស និងតំបន់ជុំវិញពិភពលោកហើយមាននិស្សិតសរុបចំនួន ៥៧៧០ នាក់បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាអំពីបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T