ខ្លាំងមែន! គ្រាន់តែចូលសារមន្ទីរ និស្សិតម្នាក់អាចសិក្សាឃើញ ពូជល្មូនហោះពីបុរាណ

//s9.kh1.co/50/5043db84a5ebffa2810a1a8956d5333a80307d40.jpg
បច្ចេកវិទ្យា

 ១១-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

គាត់បានដឹងថា ផូស៊ីលនេះពិតជាបំណែកនៃថ្គាមនៃពូជល្មូនដាយណូស័រគ្មានធ្មេញ pterosaur។

បរទេស៖ និស្សិតមា្នក់បានរកឃើញ ប្រភេទសត្វពូជថ្មីនៃបង្គួយហោះ នៅសម័យបុរេប្រវត្តិ បន្ទាប់ពីស្វែងរកតាមរយៈការប្រមូលទុកនៃផូស៊ីល កាលពីជាង១០០ឆ្នាំមុន។ និស្សិតថ្នាក់បណ្ឌិត លោក Roy Smith អាយុ២៦ឆ្នាំបានរកឃើញអាថ៌កំបាំងនៃពូជល្មូនដាយណូស័រ pterosaur បន្ទាប់ពីពិនិត្យមើលបណ្ដុំផូស៊ីល នៅសារមន្ទីរ Sedgwick Museum និងសារមន្ទីរ Booth Museum។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បំណែកផូស៊ីលដែលលោក Roy Smith បានរកឃើញ នៅកន្លែងប្រមូលសន្សំបំណែកផូស៊ីល
បំណែកផូស៊ីលដែលលោក Roy Smith បានរកឃើញ នៅកន្លែងប្រមូលសន្សំបំណែកផូស៊ីល

ផូស៊ីលដែលត្រូវបានរកឃើញនៅតំបន់ Cambridgeshire ត្រូវបានគេគិតថា ជាឆ្អឹងខ្នងត្រីឆ្លាម ប៉ុន្តែលោក Smith មិនបានគិតដូច្នោះទេ។ លោក Smith ត្រូវបានគេអនុញ្ញាតឲ្យចូលទៅដល់កន្លែងប្រមូលផ្ដុំផូស៊ីល ដែលធ្លាប់ត្រូវបានរកឃើញដោយក្រុមកម្មករ នៅចន្លោះឆ្នាំ១៨៥១និង១៩០០។ គាត់បានដឹងថា ផូស៊ីលនេះពិតជាបំណែកនៃថ្គាមនៃពូជល្មូនដាយណូស័រគ្មានធ្មេញ pterosaur។

ពូជល្មូនដែលគេគិតថា ត្រូវគ្នាជាមួយបំណែកផូស៊ីល ដែលលោក Smith បានរកឃើញ
ពូជល្មូនដែលគេគិតថា ត្រូវគ្នាជាមួយបំណែកផូស៊ីល ដែលលោក Smith បានរកឃើញ

គាត់បាននិយាយថា ប្រភេទសត្វថ្មីនឹងមិនអាចត្រូវបានគេដាក់ឈ្មោះទេ ដោយសារតែសំណាកត្រូវបានបែកជាបំណែក ចេញពីគ្នាច្រើនពេក។ លោក Smith បានបន្ថែមទៀតថា វាមិនទំនងជាត្រូវបានរកឃើញបំណែកបន្ថែមទៀតទេ ព្រោះថ្មដែលមានស្នាមផូស៊ីលបានរលុបទៅហើយ។ ប៉ុន្តែលោកបានប្ដេជ្ញាចិត្តថា នឹងខិតខំស្វែងរកបំណែកផូស៊ីលនៃសត្វល្មូននេះបន្ថែមទៀត នៅកន្លែងប្រមូលទុកបំណែករបស់សារមន្ទីរ នៅពេលការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩ត្រូវបានដកចេញ។

របកគំហើញនេះមានសារសំខាន់ណាស់ ព្រោះវាបន្ថែមចំណេះដឹងមកឲ្យយើង ប៉ុន្តែវាក៏អាចបញ្ជាក់បានថា ការស្រាវជ្រាវក៏អាចធ្វើឡើងទៅបាន តាមរយៈការពិនិត្យមើលឡើងវិញ នៃបំណែកផូស៊ីលចាស់ៗដែលត្រូវបានគេប្រមូលទុកមួយកន្លែង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T