ក្បាច់ទាំង៥ ដែលប្រពន្ធអាចយកមកផ្គាប់ផ្គន់ស្វាមីឱ្យសប្បាយចិត្ត និងស្រលាញ់ពេញចិត្តកាន់តែខ្លាំង

//s9.kh1.co/17/175badfcdb6b236555e2fe7ac0bfccf9170811cb.jpg
យល់ដឹង

 ១១-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ប្រពន្ធល្អមិនមែនជាប្រពន្ធដែលខ្លាំងជាប្តី តែជាប្រពន្ធដែលពូកែយកចិត្តផ្គាប់ផ្គាន់ និងចាំគាំទ្រប្តីឱ្យជោគជ័យ

មនុស្សប្រុសភាគច្រើនប្រាកដជាចង់បានប្រពន្ធដែលសុភាពរៀបសារ ចេះយល់ចិត្ត និងចេះផ្គាប់ផ្គន់ហើយ ​តែក៏មិនមែនទន់ខ្សោយខ្លាំងចាំតែផ្តេកផ្តួលលើស្វាមីពេកដែរ។ ដូច្នេះប្រសិនជាអ្នកចង់ក្លាយជាភរិយាល្អ និងចេះផ្គាប់ផ្គន់ស្វាមីឱ្យសប្បាយចិត្ត ដែលមានលក្ខណៈសមរម្យមិនហួសហេតុពេក មិនមាយាដកខ្ញីពេកនោះទេ ​អ្នកអាចសិក្សាពី ៥ចំណុចខាងក្រោមនេះ​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឱ្យស្វាមីរបស់អ្នកធ្វើជាហេរ៉ូ ឬអ្នកក្លាហាន

បុរសជាច្រើនស្រលាញ់មុខមាត់ ហើយតែងតែចង់ក្លាយជាអ្នកក្លាហាន និងជាមនុស្សពិសេសដែលអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រាប់មនុស្សស្រីជាទីស្រលាញ់។ ដូច្នេះមិនថារឿងខ្លះអ្នកអាចធ្វើដោយខ្លួនឯងទេ អ្នកអាចប្រគល់តួនាទីឱ្យស្វាមីអ្នកធ្វើឱ្យអ្នកចុះ ប្រសិនជាគាត់ចង់ធ្វើ  និងចង់ធ្វើដើម្បីអ្នក ហើយកុំភ្លេចសរសើរគាត់ផង គ្រាន់តែរឿងតូចៗបែបនេះនឹងធ្វើឱ្យស្វាមីអ្នកសប្បាយចិត្ត និងមានអារម្មំណ៍ថាខ្លួនមានតម្លៃជាមិនខាន។

២. ជាដៃគូ និងជំនួយការល្អបំផុត

ប្តីប្រពន្ធដូចជាដៃទាំងគូ ហើយមនុស្សប្រុសទោះល្អ ពូកែ និងអស្ចារ្យប៉ុនណា ​តែងតែត្រូវការមនុស្សស្រីនៅពីក្រោយគាំទ្រ ​ដែលជាប្រពន្ធរបស់ខ្លួនតែម្តង ពោលជាដៃគូល្អ ទាំងក្នុងរឿង​ស្នេហា និងជីវិត។ ដូច្នេះក្រៅពីបំពេញការងារជាប្រពន្ធ និងមេផ្ទះបានល្អហើយ ចូរផ្តល់អារម្មណ៍ដ៏កក់ក្តៅមួយដល់ស្វាមីអ្នកថាអ្នកតែងតែនៅចាំគាំទ្រ លើកទឹកចិត្ត និងមិនទុកឱ្យគាត់ប្រឈមមុខនឹងអ្វីគ្រប់យ៉ាងម្នាក់ឯងឡើយឡើយ។ ហើយពិសេសប្រសិនជាអាច បើអ្នកអាចមានគំនិត និងមានអ្វីអាចជួយគាត់បន្ថែមទៀតនោះគាត់នឹងកាន់តែសប្បាយចិត្ត និងចាត់ទុកថាអ្នកជាផ្នែកមួយសំខាន់ជាដៃឆ្វេងដៃស្តាំរបស់គាត់ ដែលជាកម្លាំងជម្រុញឱ្យគាត់កាន់តែជោគជ័យមួយកម្រិតទៀត ។

https://s9.kh1.co/__image/w=564,h=376,q=100/3c/3cc2b949cbbac4c6f86df4524103dc9df1451624.jpg

៣. ជាចង្កៀងបំភ្លឺផ្លូវពេលគាត់នៅទីងងឹត

ពាក្យចាស់ពោលថាពេលជួបទុក្ខលំបាករកឃើញអ្នកយល់ចិត្ត ដូចជាមនុស្សប្រុសទោះរឹងមាំ​​ និងអស្ចារ្យយ៉ាងណាក៏ដោយ ក៏គង់តែមានពេលវេលាមួយជួបរឿងពិបាកចិត្ត ស្ត្រេស​ធុញថប់ ឬអាចនឹងបរាជ័យជាដើម ដែលវេលានេះជាវេលាដែលគាត់អាចនឹងបាក់ទឹកចិត្ត និងត្រូវការកម្លាំងចិត្តខ្លាំង ​ហើយអ្នកជាប្រពន្ធត្រូវតែធ្វើជាកម្លាំងចិត្តដ៏រឹងមាំបំផុតរបស់គាត់។ ត្រៀមខ្លួនប្រឈមមុខបញ្ហាជាមួយនឹងគាត់ ដោះស្រាយជាមួយគ្នា និងកាន់ដៃគ្នាជម្នះឧបសគ្គ ជឿថាបុរសជាប្តីប្រាកដជាសប្បាយចិត្ត និងស្រលាញ់អ្នកកាន់តែខ្លាំង។

៤. នៅក្បែរជានិច្ចមិនទៅណា

ចំណុចនេះមិនបានសំដៅឱ្យស្ត្រីជាប្រពន្ធតាមស្វាមីជាប់២៤ម៉ោងឡើយ ​តែអ្នកគឺត្រូវតែជាផ្នែកមួយដ៏ធំនៅក្នុងជីវិតសម្រាប់គាត់ ជាពិសេសពេលគាត់ត្រូវការ និងចង់បានជំនួយ។ ចូរធ្វើជាស្តេចស្រីដែលគាំទ្រគាត់ ចូរធ្វើខ្លួនឱ្យគាត់ដឹងថាអ្នកនឹងតែងតែនៅក្បែរគាត់ រំលែកទុក្ខគាត់ តែងតែស្តាប់គាត់គ្រប់រឿងរ៉ាវ និងបើកចិត្តទូលាយទទួលយកទាំងរឿងសប្បាយចិត្ត និងកើតទុក្ខជាមួយគ្នាដោយគ្មានថ្ងៃចាកចេញពីគាត់ឡើយ។

នៅក្បែរគាត់ជានិច្ចពេលគាត់ជួបបញ្ហា
នៅក្បែរគាត់ជានិច្ចពេលគាត់ជួបបញ្ហា

៥. គ្មានរឿងលាក់លៀម

ជាប្តីប្រពន្ធនឹងគ្នាប្រាកដហើយដូចជាមនុស្សដែលមានរូប២ជីវិតមួយអ៊ីចឹង ដូច្នេះមានរឿងអ្វីក៏ដោយអ្នកក៏ត្រូវតែប្រាប់គ្នា សាកសួរគ្នា និងពិភាក្សាគ្នាឱ្យបានច្បាស់ដែរ ​ហើយការយករឿងមួយជជែកពិភាក្សាបែបនេះបានបង្ហាញពីទំនុកចិត្ត និងការឱ្យតម្លៃគ្នាទៅវិញទៅមកទៀតផង។ ការកុហក បោកប្រាស់ និងលាក់លៀម នឹងធ្វើឱ្យទំនាក់ទំនងរបស់អ្នកប្រេះឆា ដូច្នេះមិនថាមានរឿងយ៉ាងណាជាប្តីប្រពន្ធនឹងគ្នាហើយប្រាកដជាអាចនិយាយគ្នា និងពិភាក្សាគ្នាបានគ្រប់រឿង៕

គ្មានរឿងត្រូវលកា់លៀម
គ្មានរឿងត្រូវលកា់លៀម
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T